Get-Together ទីលាន​កំសាន្ត​​​សម្រាប់​​និស្សិត​សិក្សាមុខ​ជំ​​នាញ​​ភាសា​អង់​គ្លេស​

ថ្ងៃ​ទី​១២ ​​ខែ​ធ្នូ​ ​ឆ្នាំ២០១៧ មហា​វិទ្យា​ល័យ​ភាសា​បរទេស​​​បន្ត​​​កម្ម​វិធី​​ Get-Together ​​​លើក​ទី ១៤ រួម​ជា​មួយ​​រា​ត្រី​សិល្បៈ​ពិសេស​សម្រាប់​​​និស្សិត​​មុខ​ជំ​នាញ​​​ភាសា​អង់​គ្លេស។

IMG 9064 TVU

រួម​មាន​​​ឈុត​​​​សម្ដែងពិសេស​ៗ​ជាង​ ​២០      ឈុត​ដែល​​​​ផ្តើម​ឡើង​ដោយ​​​និ​ស្សិត​​​មហា​វិទ្យា​ល័យ​ភាសាបរទេស​បាន​ទាក់​ទាញ​​និស្សិត​រាប់​​ពាន់រូប​មក​​ទស្សនា រួម​មាន​សិស្ស​និស្សិត​ ​អតីត​និស្សិត​គ្រប់​ជំនាន់​​​​​​នៃ​​មុខ​​ជំ​នាញ​ភាសាអង់​គ្លេស​​​និង​​បណ្ដា​​​អ្នក​​​ស្ម័គ្រ​​ចិត្ត​​​អា​មេរិក,​ ​បា​រាំង,​ ​កូ​រ៉េ​ខាង​ត្បូង,​តៃ​វ៉ាន់​និង​ហ្វី​លី​ពីន​ដែល​កំ​ពុងធ្វើការនៅសាកល​វិទ្យា​ល័យ​ត្រា​វិញ​។

និស្សិត​ លី​ ធី​ ​ហុង​ អ្វៀង ​ ​សិក្សា​មុខ​​ជំ​នាញ​​ភាសា​អង់​គ្លេស​​​ឆ្នាំ​ទី​៤ បាន​អោយ​ដឹង​​ថា​៖ ​ជា​រៀង​រាល់​ឆ្នាំ​​​​​​​​ ខ្ញុំ​​​​តែង​​​តែ​​ចូល​​រួម​​កម្ម​វិធី​​ Get-Together​ ​ដែល​​រៀប​ចំ​ឡើង​នៅ​ចុង​ខែ​ធ្នូដើម្បី​ស្វាគមន៍ បុណ្យ​ណូអែល។​ ​​ឆ្នាំ​​នេះ​ខ្ញុំ​​ចូល​​រួម​និង​មាន​​​ភារកិច្ច​ច្រើន​ជាង​​ ​ជា​​​ពិធី​ករ​នី​​​ និងសម្តែង​​​ធ្វើ​​ជា​តួ​អង្គ​"​កាម​​"​​ ​​ក្នុង​​ឈុត​សម្ដែង​និង​ច្រៀង​ ​​ហេតុ​នេះ​​កិច្ច​​ការ​​ពិតជា​​​ហត់​​​។

ក៏​ប៉ុន្ដែ​នេះ​គឺ​​ជា​​ឱកាស​  គឺ​​​ជា​​ទី​​សម្រាប់​និស្សិត​​​ហ្វឹក​​ហាត់​ភាសា​​អង់​គ្លេស​​ និង​​បង្ហាញ​ទេព​កោ​​សល្យ​​​របស់​ខ្លួន​នៅ​លើ​ឆាក​​​ដើម្បី​មាន​ភាព​ក្លា​ហាន​​​ក៏​ដូច​ជា​សិក្សា​បាននូវ​​បទ​ពិសោធន៍​​​ ​ដូច្នេះ​​ហើយ​បាន​ជា​​​និស្សិត​ទាំង​អស់បាន​​​ខិត​​​ខំ​​ហាត់​អោយ​​​ល្អ​​បំ​​ផុត​​ដើម្បី​​​ពិធី​​​សម្ដែង​​ទទួល​បាន​ភាព​ជោគ​ជ័យ​។ ​

មិត្ត​ ត្រឹន​ វ៉ាន់​​ ណាម​ ​អតីត​និស្សិត​​​ភាសា​អង់​គ្លេស​​ធ្លាប់​ចូល​រួម​កម្ម​វិធី​​ ​Get-Together ​ក្នុង​​ច្រើន​ឆ្នាំ​​កន្លង​​បាន​​និយាយ​ថា​៖ ​បច្ចុប្បន្ន​​ខ្ញុំ​​កំ​ពុង​​ធ្វើ​ការ​នៅ​​​ខេត្ត​​​បេន​ត្រេ​​​លើ​​​វិស័យ​​ដែល​​​​ខ្លួន​បាន​សិក្សា​​។ ​​ឆ្លង​​តាម​​​កម្ម​វិធី​នេះ​​​ ធ្វើ​ឱ្យ​ខ្ញុំ​​​​​​មាន​​​ការ​រីក​ចម្រើន​​​​ថែម​ទៀត​​ ​​ក្លា​ហាន​ក្នុង​ការ​សន្ទនា​ ​ជា​​ពិសេស​គឺ​លើក​កម្ពស់​​​ជំ​​នាញ​ផ្ទាល់​​ខ្លួន​។

 “រាល់​ឆ្នាំ​​កម្ម​វិធី​​តែង​តែ​មាន​​​ប្រ​​ធាន​​បទ​​​ប្លែក​ៗ​ ​​ឆ្នាំ​​​នេះ​​​ពិត​​​ជា​​​​អស្ចារ្យ​ណាស់​​​​ ​​ហើយ​​​សមត្ថភាព​​និយាយ​ភាសា​អង់​គ្លេស​​​របស់​​​មិត្ត​និស្សិត​​មួយ​​ថ្ងៃ​កាន់​តែ​​ស្ទាត់​​ជំ​នាញ​​”​អតីត​​និស្សិត​​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ចែក​រំ​លែក។

កម្មវិធី Get-Together នៅឆ្នាំនេះផ្តោតលើប្រធានបទ​​"We are the World"​ ​ដែល​​ត្រូវបាន​បំ​ផុ​ស​គំ​និត​ដោយ​ទំ​នុក​ច្រៀង​និងការបំផុសគំនិតដែលលោក ​Michael​ ​Jackson បាន​នាំ​យក​ពិ​ភព​លោកនៅក្នុងស្នាដៃឯក 1985 របស់គាត់។

 “ដើម្បី​​​មាន​នូវ​កម្ម​វិធី​​ពេញ​លេញនិង​​​សម្តែងជូន​ទស្សនិកជន ​ ​គណៈ​រៀប​ចំ​កម្ម​វិធីបាន​ចំ​ណាយ​​រយៈ​ពេលជាង​​ ៣ ​ខែ​​ដើម្បី​ហ្វឹក​​ហាត់​។​ តាំង​ពី​ការ​បង្កើត​​ស្គ្រីប​​ ​រៀប​ចំ​​កម្ម​វិធី​​​  ​​ស្វែង​រក​​​គំ​និត​ថ្មី​ដល់​​​ការ​​រៀប​ចំ​​កាល​បរិច្ឆេទ​​សិក្សា​និង​ហ្វឹក​ហាត់​​អោយ​សម​ស្រប​​។​  គណៈ​រៀប​ចំ​កម្ម​វិ​​ធី​ត្រូវ​ជ្រើស​រើស​អ្នក​ចូល​រួម​យ៉ាង​ហ្មត់​ចត់​និងមាន​ការ​គាំទ្រយ៉ាងសកម្មពី​អ្នកស្ម័គ្រចិត្តក្នុង​រយៈ​ពេល​ហ្វឹក​ហាត់។​​" ​លោកស្រី ហ្វិញ​ ​ដូ​ ធូ​ ​សាស្ត្រា​ចារ្យនៃ​​មហាវិទ្យាល័យ​ភា​សា​បរទេស​​ឱ្យ​ដឹង​ដូច្នោះ។

កម្ម​វិធី​ឆ្នាំ​នេះ​រួម​មាន​បណ្ដា​បទចម្រៀង​ឯក​​​ឯង​ ​​ចម្រៀង​​ឆ្លង​​ឆ្លើយ​​ ​ចម្រៀង​ជា​ក្រុម​ ​​រាំ​​របាំ​ ​ រឿង​កំ​ប្លែង​  បង្ហាញ​ម៉ូត​  game show... ដែល​ភាគ​ច្រើន​គេ​​ប្រើ​ភាសា​​អង់​គ្លេស​។

 ​​លោក​​បណ្ឌិត​ ​​ផាម ទៀត​ ​ខាញ់ ​​​សាកល​វិទ្យា​ធិការ​​​អញ្ជើញ​ចូល​រួម​និង​​​​​មាន​សេច​ក្ដី​​រីក​​រាយ​យ៉ាង​ខ្លាំង​​ពេល​​ដែល​​​មហា​​វិទ្យាល័យ​បរទេស​​បាន​ចាត់​តាំង​កម្ម​វិធី​​​ដ៏​មាន​​​អត្ថន័យ​​នេះ​​​ជារៀង​​​រាល់​ឆ្នាំ ​​​​​ដើម្បី​ឱ្យ​​​និ​ស្សិត​​​មាន​​​នៅ​​​ទី​កន្លែង​​​ដើម្បី​​​សិក្សា​រៀន​​សូត្រ​ ​បង្ហាញ​​​ទេព​កោសល្យ​​និង​​​អភិវឌ្ឃន៍​ជំ​​​នាញ​ផ្ទាល់​​​ខ្លួន​​។​ នា​ឱ​កាស​នេះ​​ ​សាកល​វិទ្យា​ធិការ​​បាន​​ជូន​​​​​​ពរ​​​ទៅ​ដល់​​អ្នក​ឯកទេស​​ ​​អ្នក​ស្ម័គ្រ​ចិត្ត​​ ​​និង​និស្សិត​​ទាំង​​អស់​​ទទួល​បុណ្យ​​ណូអែល​សប្បាយ​​​រីក​​​រាយ​​​និង​​សុភមង្គល។​

GET-TOGETHER-6-768x513

IMG 8760 TVU

IMG 9044 TVU

IMG 90441 TVU

សុខ​ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន Get-Together ទីលាន​កំសាន្ត​​​សម្រាប់​​និស្សិត​សិក្សាមុខ​ជំ​​នាញ​​ភាសា​អង់​គ្លេស​