កិច្ច​ពិភាក្សា​រវាង​សាកលវិទ្យាល័យ​ Seoil កូរ៉េខាង​ត្បូង និង​សាកលវិទ្យាល័យ​ត្រាវិញ

(TVU) ថ្ងៃទី ១៩​ ធ្នូ ២០១៧​ លោក Lee Munyun ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​Seoil កូរ៉េខាង​ត្បូង​មាន​កិច្ច​ជួប​ពិភាក្សា​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​លើ​វិស័យ​បណ្តុះ​បណ្តាល​ ដោះ​ដូរ​និស្សិត។ លោក​បណ្ឌិត ង្វៀន ទៀន យុង​ សាកលវិទ្យាធិការ​រង​បាន​ទទួល​ស្វាគមន៍។

Seoil-TVU-01

នៅ​អង្គ​ជំ​នួប​ ភាគី​ទាំង​ពីរ​បាន​ឧទ្ទេសនាម​អំពី​ការ​អភិវឌ្ឍន៍​​កម្មវិធី​បណ្តុះ​បណ្តាល ស្រាវ​ជ្រាវ​​វិទ្យាសាស្ត្រ​និង​រួម​​ពិភាក្សា​ស្វែង​រក​ការ​​បណ្តុះ​បណ្តាល​នៅ​មុខ​ជំ​នាញ​មួយ​ចំ​នួន​ផ្នែក​បច្ចេកទេស​ បច្ចេកវិទ្យា និង​ផ្នែក​ភា​សា​ដែល​ភាគី​ទាំង​ពីរ​មាន​សក្តានុពល។

ក្នុង​ដំ​ណើរ​ទស្សនកិច្ច​នៅ​វៀត​ណាម លោកLee Munyun​ មាន​បំ​ណង​​សហការ​ជា​មួយ​សាកលវិទ្យាល័យ​នានា​នៅ​ប្រ​ទេស​វៀត​ណាម លោក​មាន​ទំ​នុក​ចិត្ត​​​លើ​សាកលវិទ្យាល័យ​ក្នុង​ប្រ​ពន្ធ​អប់រំ​ផ្សារ​ភ្ជាប់សហគមន៍។ លោក​ថ្លែង​ថា សាកលវិទ្យាល័យ​ត្រាវិញ​ជាប្រ​ភព​នៃការ​សិក្សា​តាម​​បែប​សហគមន៍ បណ្តុះ​បណ្តាល​ផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​របស់​​សង្គម។

លោក​ បណ្ឌិត ង្វៀន​ ទៀន​ យុង សាកលវិទ្យាធិការ​រង​ ​រីក​រាយ​ស្វាគមន៍​និង​បើក​ទូលាយ​សហការ​ជា​មួយ​បណ្តា​ដៃ​គូអន្តរជាតិ​លើ​គ្រប់​វិស័យ។ លោក​សង្ឃឹម​ថា​ភាគី​ទាំង​ពីរ​អាច​ពិនិត្យលើ​មុខ​ជំ​នាញបណ្តុះ​បណ្តាលមួយ​ចំ​នួន​​ដែល​ភាគីទាំង​ពីរ​មាន​សក្តានុពល​ក្នុង​រយៈពេល​ខាង​មុខ។

Seoil-TVU-02

Seoil-TVU

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កិច្ច​ពិភាក្សា​រវាង​សាកលវិទ្យាល័យ​ Seoil កូរ៉េខាង​ត្បូង និង​សាកលវិទ្យាល័យ​ត្រាវិញ