(TVU) ថ្ងៃទី ១៩ ធ្នូ ២០១៧ លោក Lee Munyun ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យSeoil កូរ៉េខាងត្បូងមានកិច្ចជួបពិភាក្សាជាមួយសាកលវិទ្យាល័យត្រាវិញលើវិស័យបណ្តុះបណ្តាល ដោះដូរនិស្សិត។ លោកបណ្ឌិត ង្វៀន ទៀន យុង សាកលវិទ្យាធិការរងបានទទួលស្វាគមន៍។
នៅអង្គជំនួប ភាគីទាំងពីរបានឧទ្ទេសនាមអំពីការអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្ត្រនិងរួមពិភាក្សាស្វែងរកការបណ្តុះបណ្តាលនៅមុខជំនាញមួយចំនួនផ្នែកបច្ចេកទេស បច្ចេកវិទ្យា និងផ្នែកភាសាដែលភាគីទាំងពីរមានសក្តានុពល។
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោកLee Munyun មានបំណងសហការជាមួយសាកលវិទ្យាល័យនានានៅប្រទេសវៀតណាម លោកមានទំនុកចិត្តលើសាកលវិទ្យាល័យក្នុងប្រពន្ធអប់រំផ្សារភ្ជាប់សហគមន៍។ លោកថ្លែងថា សាកលវិទ្យាល័យត្រាវិញជាប្រភពនៃការសិក្សាតាមបែបសហគមន៍ បណ្តុះបណ្តាលផ្សារភ្ជាប់នឹងតម្រូវការរបស់សង្គម។
លោក បណ្ឌិត ង្វៀន ទៀន យុង សាកលវិទ្យាធិការរង រីករាយស្វាគមន៍និងបើកទូលាយសហការជាមួយបណ្តាដៃគូអន្តរជាតិលើគ្រប់វិស័យ។ លោកសង្ឃឹមថាភាគីទាំងពីរអាចពិនិត្យលើមុខជំនាញបណ្តុះបណ្តាលមួយចំនួនដែលភាគីទាំងពីរមានសក្តានុពលក្នុងរយៈពេលខាងមុខ។
ហ្វិញ សាង