ក្រុមប្រឹក្សាភិបាល​ពិគ្រោះយោបល់​ផ្តល់​មតិ​កំណត់ទិសដៅយុទ្ធសាស្ត្រ​សម្រាប់​សាកល​វិទ្យាល័យ​​ក្នុង​ដំណាក់កាល​ថ្មី

ថ្ងៃទី២០ ធ្នូ ២០១៧ អង្គ​​​ប្រជុំ​ផ្តល់​មតិ​កំណត់ទិសដៅ​យុទ្ធសាស្ត្រ​សម្រាប់​សាកល​វិទ្យាល័យ​​ក្នុង​ដំណាក់កាល ២០១៨ - ២០២៥ ទស្សនៈ​វិស័យ ២០៣០ របស់​ក្រុមប្រឹក្សា​ភិបាល​​នៃសាកលវិទ្យាល័យត្រាវិញ​បាន​ប្រព្រឹត្តឡើង​នៅទី​ស្នាក់​ការ​កណ្តាល​។ លោកត្រឹន ហ្វាន គីមប្រ​ធាន​ក្រុមប្រឹក្សា​ភិបាលអញ្ជើញចូលរួមជាអធិបតី ព្រមទាំង​គណៈកម្មការ​សាកលវិទ្យាល័យ​      ​និង​ការ​ចូល​​រួម​របស់ ​បណ្តា​សមាជិក​ក្រុមប្រឹក្សា ប្រធាន​បណ្តាអង្គភាព​ប្រចាំសាកលវិទ្យាល័យ​។ នេះជា​អង្គ​​ប្រជុំ​ដ៏សំខាន់​ដើម្បី​វាយ​តម្លៃ​​ឡើងវិញនូវលទ្ធផល​ដែល​ទទួល​បាន​ក្នុង​រយៈ​ពេល​​កន្លង និង​ផ្តល់​មតិ​កំណត់​ទិសដៅ​ជាក់ស្តែង​សម្រាប់​ផែនការ​​យុទ្ធសាស្ត្រ​នៅ​ដំណាក់កាល ២០១៨ - ២០២៥        ទស្សនៈ​វិស័យ២០១៣។

hop-HDTV-09

ស្ថិត​​នៅក្នុងសម័យ​ប្រជុំនេះ លោក ឌាំង យ៉េប មិញ តឹង លេខា​ក្រុមប្រឹក្សាភិបាល​បាន​អនុម័ត​សេចក្តី​ព្រាងផែនការយុទ្ធសាស្ត្រ​ដំណាក់កាល ២០១៨ - ២០២៥ ទស្សនៈ​វិស័យ ២០៣០ និង​រាយការណ៍​លទ្ធផល​ ទទួលយក​​មតិ​​កសាង​សម្រាប់​ផែនការ​​នេះ​ពី​​              បណ្តាអង្គភាព​សាកល​វិទ្យាល័យ​ បណ្តា​អ្នកជំនាញការ​ក្នុង​និងក្រៅប្រទេស។​

លោកបណ្ឌិត ង្វៀន តៀន យុង សាកលវិទ្យាធិការរង ​វាយតម្លៃ​ឡើងវិញ​នូវ​ប្រសិទ្ធិភាព​រាល់​ជំហានលើកដំបូង​របស់​​បណ្តាអង្គភាព​សាលា ក្រោយ​ពេល​​នាយករដ្ឋមន្ត្រី​ចុះហត្ថលេខា QĐ 486 អំពី​ការ​​យល់​ព្រម​គម្រោងសាកល្បង​ផ្លាស់ប្តូរ​យន្តការ​​ប្រតិបត្តិការសាកលវិទ្យាល័យត្រាវិញ។ លោកបាន​សង្កត់​ធ្ងន់​ថា ត្រូវ​យល់​ដឹង​ច្បាស់​ជាង​នេះ​ពី​ការ​ទំនាក់ទំនងរវាងគ្រូបង្រៀន បុគ្គលិកគ្រូបង្រៀននឹង​និស្សិត សិក្ខជន ដើម្បី​រួម​គ្នា​យកចិត្តទុកដាក់ អភិវឌ្ឍន៍​គុណភាព​បណ្តុះបណ្តាល​បាន​ល្អថែមទៀត​និង​ដើម្បី​បង្កើត​​ធនធានសម្ភារៈ​​សមស្រប​សម្រាប់សាលា”។

បណ្តាសមាជិក​ចូលរួម​បន្ត​បញ្ជាក់​តួនាទី​របស់​សាកល​វិទ្យាល័យ​​ចំពោះ​​អភិវឌ្ឍការ​​អប់រំ បណ្តុះបណ្តាល សេដ្ឋកិច្ច វប្បធម៌ សង្គមនៃមូលដ្ឋាន​​ តំបន់​និង​ទូទាំង​ប្រទេស។ ព្រម​ទាំង​មាន​ការ​​រួម​ចំណែក​ប្រមូល​ផ្តុំ​ពី​ប្រកាសទស្សនៈវិស័យ ទ្រឹស្តីអប់រំ កសាង​តម្លៃសំខាន់ៗ បណ្តា​​គោលនយោបាយមាន​គុណភាព​និង​បង្កើត​គោលដៅ​យុទ្ធសាស្ត្រជាក់ច្បាស់។

សាស្ត្រាចារ្យ វ័រ វ៉ាន់ ទ្រឿង សមាជិក​ក្រុមប្រឹក្សា​ភិបាល​បាន​​វាយតម្លៃ សេចក្តីព្រាងផែនការ​យុទ្ធសាស្ត្រ​យ៉ាង​​គ្រប់​គ្រាន់​ គ្រប់វិស័យ​​ បណ្តាគោលដៅ​បាន​បង្កើតយ៉ាង​ច្បាស់លាស់​និង​សមស្រប។ ប៉ុន្តែ សាកល​វិទ្យាល័យ​​ត្រូវ​ការ​បង្កើត​ប្រព័ន្ធ​​ទិន្នន័យ​និង​ទីផ្សារ​ការងារ តម្រូវការ​របស់​​វិស័យឧស្សាហកម្ម កសិកម្ម​និងសេវាកម្ម។ល។ ដើម្បីវិភាគ ជំនួយ​សម្រាប់​ការកំណត់​គោលដៅ​ជាក់​ច្បាស់ បើក​ទូលាយ​បណ្តាកម្មវិធី​ពិសេស​​ក្នុង​វិស័យ​កសិកម្ម វប្បធម៌ក្នុង​តំបន់វាលទំនាបទន្លេគឺវឡុង ភ្ជាប់​ជាមួយ​នឹង​​អភិវឌ្ឍន៍​ទេសចណ៍តាមតំបន់។ ជម្រុញ​សហការណ៍​ជាមួយ​បណ្តា​វិទ្យាស្ថាន សាលា​ក្នុងនិង​ក្រៅប្រទេស​ក្នុង​ការ​បង្រៀនE-learning និង​ផ្សារភ្ជាប់​ការ​​ស្រាវជ្រាវ ច្នៃប្រឌិត។ល។

សាស្ត្រាចារ្យ វ័រ វ៉ាន់​ ទ្រឿង សង្កត់​ធ្ងន់​ថា ​ជៀសវាងការ “ជាប់អន្ទាក់” ដែល​ធ្វើ​ឱ្យ​សាកលវិទ្យាល័យត្រាវិញ​ក្លាយ​ជា​​អជីវកម្ម​បង្កបង្កើត “ផលិតផល” មួយ​សម្រាប់​ទីផ្សារ តែ​គួរ​អភិវឌ្ឍន៍​សាកលវិទ្យាល័យ​​ជា​ទី​បណ្តុះ​បណ្តាល​និស្សិត​ពូកែ​ពី​ចំណេះ បំណិន និង​គំនិតធ្វើ​វិវេចនា។ កត្តា​នេះ​នឹង​ជួយ​ឱ្យ​និស្សិត​សម្រប​ជាមួយ​នឹង​លក្ខណៈផ្សេងៗគ្នា​ចំពោះ​​នឹងការប្រែប្រួល​របស់​ពិភពលោក​។​

លោក​បណ្ឌិត សាស្រ្តាចារ្យរងឡេ ក្វាង មិញ អនុប្រធានក្រុមប្រឹក្សាភិបាល​​មាន​ប្រសាសន៍ថា កំណត់​ទិសដៅ សាកលវិទ្យាល័យត្រាវិញ​តាម​ទិស​ដៅ​​សាកលវិទ្យាល័យ​អនុវត្ត​យ៉ាង​សមស្រប ពិនិត្យ​និងវាយតម្លៃ​គុណភាព​ទើប​ជម្រុញ​អនុវត្តតាម​ស្តង់ដា​អន្តរជាតិ AUN-QN ក្នុង​ការ​កសាង​កម្មវិធី ជាពិសេស​គឺ​បើកទូលាយ​រាល់​កម្មវិធី​​ផ្សារ​ភ្ជាប់​យ៉ាង​ស្អិតជាមួយ​នឹង​ទីផ្សារ​ការងារ​ដូច​កម្មវិធីCo-op ជាដើមដែល​បាន​សាកលវិទ្យាល័យ​​ផ្សព្វផ្សាយ​ក្នុង​ប៉ុន្មាន​ឆ្នាំកន្លង។ សាកលវិទ្យាល័យ​​ត្រូវ​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ពិសេស​​ក្នុង​ការ​កសាង​យុទ្ធសាស្ត្រ​និង​អភិវឌ្ឍន៍​សញ្ញាពាណិជ្ជកម្ម ឆ្ពោះ​ទៅ​វាយ​តម្លៃ​ពិសេស​របស់​សាកលវិទ្យាល័យ​ស្រាវជ្រាវ​អនុវត្ត​ កំណត់​គោលដៅ​យុទ្ធសាស្ត្រ​ទាក់ទងនឹង​បង្កើន​គុណភាព​គ្រូបង្រៀន ផលិតផល​ដែលទទួលបានពី​​បណ្តានិស្សិត​បញ្ចប់ការសិក្សា ដើម្បី​រួម​ចំណែក​ទាក់ទាញ​និស្សិត​មាន​សក្តានុពល​សម្រាប់​សាកលវិទ្យាល័យ​ទាំង​មូល។

លោកបណ្ឌិត ផាន ម៉ាញ់ តៀន សមាជិក​ក្រុមប្រឹក្សា​ភិបាល​​បាន​បញ្ជាក់ថា សាកលវិទ្យាល័យ​ត្រាវិញ​កំពុង​ធ្វើដំណើរ​ស្រប​ទិសដៅ ដើម្បី​ក្លាយ​ជា​សាកលវិទ្យាល័យ​ស្រាវជ្រាវ​អនុវត្ត។ បច្ចុប្បន្ន គណៈ​គ្រូបង្រៀន​​បាន​អភិវឌ្ឍន៍យ៉ាង​ល្អ និងមាន​មនុស្ស​ជា​ច្រើន​បាន​វា​យតម្លៃ​ពី​គុណភាព​បណ្តុះបណ្តាល។​ សាកលវិទ្យាល័យ​​បន្ត​បញ្ជាក់ថា ជា​សាកលវិទ្យាល័យ​​មួយ​មាន​គោលនយោបាយ​យកចិត្តទុកដាក់​យ៉ាង​ពិសេស​ដល់​និស្សិត​ខ្មែរ​ និស្សិត​ស្រី​និង​ក្រុម​​និស្សិត​ខ្វះ​លទ្ធភាព​​ការ​សិក្សា​។ លោកបណ្ឌិតឱ្យដឹង​ថា យើង​ត្រូវ​មាន​ការ​ស្រាវ​ជ្រាវ​និង​​ជាម្ចាស់​ការ​ កៀក​ជិត​ទៅនឹង​​​ច្បាប់​អប់រំ​ថ្មី​ ​នឹងបាន​ប្រកាស​ក្នុង​ពេលវាលាខាងមុខ។ បើក​ទូលាយ​បណ្តាកម្មវិធី​សហការ​អន្តរជាតិ អភិវឌ្ឍន៍​ប្រព័ន្ធរង្វាស់រង្វាល់ វាយតម្លៃសកម្មភាព​បណ្តុះបណ្តាល ស្រាវជ្រាវ​វិទ្យាសាស្ត្រ បណ្តុះបណ្តាល​កម្មវិធីជឿនលឿន​មួយចំនួន​របស់​សាលា ជាមួយ​ការ​បង្រៀននិង​សិក្សា​ដោយ​ភាសា​អង់គ្លេស។ល។ ដើម្បី​បង្កើត​កិត្តិនាម​សម្រាប់​សាកលវិទ្យាល័យ។​

សម័យ​ប្រជុំ​ទទួល​បានមតិ​សំខាន់​ជាច្រើន​​ កំណត់​ទិសដៅ​ច្បាស់​លាស់​សម្រាប់​ក្រុម​មុខជំនាញ​ខាងវិទ្យាសាស្ត្រសុខភាព​​របស់បណ្ឌិត​សាស្ត្រាចារ្យ ហ្វាង ខាយ ឡឹប។ លោក​មានប្រសាសន៍ថា សាលា​​ត្រូវ​ជម្រុញ​អភិវឌ្ឍន៍​គោលនយោបាយមាន​​​អាទិភាព ទាក់​ទាញ​អ្នក​ជំនាញ​​ពូកែ​ក្នុង​និងក្រៅប្រទេសថែម​ទៀត បើកទូលាយ​បណ្តា​ប្រធានបទស្រាវជ្រាវ​​ថ្នាក់​រៀន​អនុវត្ត​ជាក់ច្បាស់ ​សម្រាប់​​សហគមន៍ក្នុងតំបន់ សហការណ៍​អន្តរជាតិ​របស់​សាលា​ត្រូវ​ការ​ផ្តោតអារម្មណ៍ទាក់ទាញ​បណ្តាគម្រោង​សម្រាប់​មហាវិទ្យាល័យវេជ្ជសាស្ត្រ - ឱសថ​។ បណ្តុះបណ្តាល​​គ្រូពេទ្យ​​គ្រួសារ​​ភ្ជាប់​ជាមួយ​ការ​បណ្តុះបណ្តាល​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ក្នុង​តំបន់ តភ្ជាប់​ទំនាក់ទំនង​នឹង​បណ្តា​ក្រសួង ផ្នែកសុខភាព​មូលដ្ឋាននិង​តំបន់។

គ្រូពេទ្យ​ឯកទេស​ទីII ង្វៀន ហ្វឺវ ភឿក នាយករង​នៃ​មន្ទីរ​​សុខាភិបាល​ខេត្តត្រាវិញ​​សន្និដ្ឋានថា​ មហាវិទ្យាល័យវេជ្ជសាស្ត្រ - ឱសថ ពហុព្យាបាលដ្ឋាន​របស់​សាលា​មាន​សម្ភារៈ​​​គ្រប់​គ្រាន់​ គ្រឿងបរិក្ខារ​ទំនើប ប្រជុំ​អ្នកជំនាញ​មាន​កិត្តិយស​ជាច្រើនរូប។ លោក​ឱ្យ​ដឹង​បន្ថែម​ថា តាម​​ផែនការ​ក្នុង​៣​ឆ្នាំ​ខាង​មុខ​នេះ ត្រាវិញ​នឹង​ដាក់​ពង្រាយ​ឱ្យកសាង​មន្ទីពេទ្យ​​៧០០គ្រែ រួម​ជាមួយ​នឹង​ប្រព័ន្ធ​បណ្តា​មន្ទីពេទ្យ​ទំនើប​ដូច៖ មន្ទីរពេទ្យ​ពហុព្យាបាល​ត្រាវិញ មន្ទីរពេទ្យ​វេជ្ជសាស្ត្របូរាណ មន្ទីរពេទ្យរបេងនិង​សួត។ល។ ក៏ដូចជាមន្ទីរ​ពេទ្យ​សាកលវិទ្យាល័យត្រាវិញ​និង​ប្រព័ន្ធ​មន្ទីរពេទ្យ​បណ្តាខេត្ត​ក្នុងតំបន់វាលទំនាបទន្លេគឺវឡុង នឹង​បំពេញ​​ឱ្យបានគ្រប់​គ្រាន់សម្រាប់​​និស្សិត​​​មាន​ទី​អនុវត្តលត់​ដំ​បំ​ណិន​​មុខជំ​នាញដែល​បាន​សិក្សា។

ទន្ទឹមនឹងនោះ ក្រុម​ផ្នែក​ភាសា វប្បធម៌ វិចិត្រសិល្បៈ​ខ្មែរ​ណាមបូ បាន​សមាជិក​គ្រប់​រូប​យក​ចិត្តទុកដាក់ វាយតម្លៃខ្ពស់ រួម​ដាក់​សំណើរ​ដល់​​ក្រសួង ផ្នែក ថ្នាក់មជ្ឈិម​មាន​គោលនយោបាយ​ពិសេសសម្រាប់​ភារកិច្ច​ដែលទាក់ទង​ដល់​វិស័យ​នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ លោក​ ត្រឹន ហ្វាន គីម ទទួល​ទុកនិង​វាយតម្លៃ​ខ្ពស់​​រាល់​មតិ​​ដែលបាន​លើកឡើង​យ៉ាងជាក់ស្តែងដោយ​អស់ពីចិត្ត​របស់​សមាជិក​ ជាមួយ​នឹង​បំណង​បន្ត​អភិវឌ្ឍន៍​សាកលវិទ្យាល័យត្រាវិញ​កាន់​តែ​ខ្លាំង​ថែមទៀត ជាពិសេស​គឺអរគុណ​ដល់​សមាជិកគ្រប់រូបក្នុង​ក្រុមប្រឹក្សាភិបាល​​​ដែល​បាន​រួមចំណែក​ក្នុង​រយៈពេលកន្លងនិង​​ពេលខាងមុខនេះ។

លោក​បណ្ឌិត សាស្ត្រាចារ្យរង ផាម តៀក ខាញ់ សាកលវិទ្យាធិការ​មាន​ប្រសាសន៍ថា អភិវឌ្ឍន៍​សាកលវិទ្យាល័យត្រវិញ​ត្រូវ​​យោង​ទុក​គុណភាព​ជា​ចម្រង និង​ទទួលទុក​រាល់​ការ​រួមចំណែក​ដ៏មាន​តម្លៃ​របស់​បណ្តាសមាជិក​និង​អ្នក​តំណាង ទន្ទឹម​នឹង​បញ្ជារបណ្តា​អង្គភាព​ប្រចាំសាលា​បំពេញ​មតិ​ទាំង​អស់​ចូល​ក្នុង​សេចក្តីព្រាងផែនការ​យុទ្ធសាស្ត្រ​ និង​ ផ្សព្វផ្សាយអនុវត្ត​កម្មវិធី​ធ្វើ​សកម្មភាព​ស្របនឹង​ផែនការអភិវឌ្ឍន៍របស់​សាលា។

ស្ថិតនៅក្នុង​សម័យ​ប្រជុំ លោកបណ្ឌិត ង្វៀន តៀន យុង សាកលវិទ្យាធិការរង ទទួល​​សេចក្តីសម្រេចចិត្តតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ពីសាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យត្រវិញ។

hop-HDTV-00

hop-HDTV-02

hop-HDTV-04

 ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ក្រុមប្រឹក្សាភិបាល​ពិគ្រោះយោបល់​ផ្តល់​មតិ​កំណត់ទិសដៅយុទ្ធសាស្ត្រ​សម្រាប់​សាកល​វិទ្យាល័យ​​ក្នុង​ដំណាក់កាល​ថ្មី