កិច្ចសំណេះសំណាលប្រចាំឆ្នាំរវាង​​គណៈគ្រប់គ្រង​សាកល​វិទ្យាល័យ​​ជាមួយ​នឹង​និស្សិត

រាត្រី​ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ​២០១៧​ មាន​​និស្សិត​ប្រមាណ​ជាង១២០០នាក់​ បាន​ចូល​រួម​សំណេះ​សំណាល​​ផ្ទាល់​ជាមួយ​នឹង​គណៈកម្មាធិការបក្ស​ ក្រុមប្រឹក្សា​សាកល​វិទ្យាល័យ​​ ​គ​​ណៈ​​អ​​ធិ​​ការសាកល​វិទ្យាល័យ​​ ​​ សម្ពន្ធ​យុវជន​ សមាគម​និស្សិត​ គណៈគ្រប់​គ្រង​​នៃ​បណ្តា​​ការិយាល័យ​ មហាវិទ្យាល័យ​ មជ្ឈមណ្ឌល​ក្រោមចំណុះ​។ លោក​បណ្ឌិត សាស្ត្រាចារ្យ​រង​ ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​និងជា​លេខា​ធិការ​គណៈកម្មាធិការបក្ស​សាកល​វិទ្យាល័យ​​ ​ បាន​អញ្ជើញ​ចូល​រួម​និងទទួលស្តាប់​យោបល់ ព្រម​ទាំង​ដោះស្រាយ​នូវ​ចម្ងល់​​ក៏​ដូច​ជា​បំណង​ប្រាថ្នា​របស់​ប្អូនៗនិស្សិត​ ។​​

IMG 9216 TVU

​មាន​ប្រសាសន៍បើក​អង្គ​ជំនួប​ លោក​បណ្ឌិត​សាកលវិទ្យាធិការ មាន​បំណង​ចង់​ឱ្យ​ប្អូន​ៗ​និស្សិត​បញ្ចេញ​នូវ​បំណង​ប្រាថ្នា​​ បញ្ហា​ចំណាប់អារម្មណ៍ក្នុង​ដំណើរ​ការសិក្សា​ ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​​ ​​ ឆ្លង​តាម​រយៈនោះ​ គណៈ​ចាង​ហ្វាងសាកល​វិទ្យាល័យ​​ និង​ថ្នាក់ដឹក​នាំ​បណ្តា​ការិយាល័យ​ មហា​វិទ្យាល័យមាន​កំណែ​តម្រូវបន្ត​ ដើម្បី​​បង្កើន​​​គុណ​ភាព​បម្រើ​ការសិក្សា​របស់ប្អូន​ៗ​កាន់​តែ​ប្រសើរឡើង​។​

ឆ្លើយ​តប​​បំណង​របស់​លោក​សាកលវិទ្យាធិការ​ ប្អូន​ៗ​និស្សិត​បាន​ពិភាក្សា​យ៉ាង​រួស​រាយ​និង​បញ្ចេញ​យោបល់​​បង្ហាញ​ពីភាព​ជាក់ស្តែង​ ក៏​ដូច​ជា​ផ្ដល់​គំនិត​របស់ខ្លួន​​ចំពោះ​សកម្មភាព​បណ្ដុះ​បណ្ដាល​ និង​ អភិវឌ្ឍ​សាកល​វិទ្យាល័យ​​ ​​ឱ្យ​កាន់​តែ​រីក​ចម្រើន​។​

ទាក់ទង​ជាមួយ​សកម្មភាព​បណ្ដុះបណ្ដាល​​ និស្សិត​ជា​ច្រើន​រូបមាន​ចម្ងល់​អំពី​របៀប​សិក្សា​តាមក្រេឌិត​ សិក្សា​​នូវ​បណ្តា​វិញ្ញសា​​​ដើម្បី​បញ្ចប់​កម្មវិធីសិក្សា​មុន​ពេល​កំណត់។

 ក្នុង​បញ្ហានេះ​ លោក​អនុបណ្ឌិត​ ផាម ទ្រុង អៀន​ប្រធាន​ការិយាល័យ​សិក្សា​បាន​ឱ្យ​ដឹង​ថា​សិក្សា​តាម​ក្រេឌិត​ អាច​នឹង​កាត់​បន្ថយ​រយៈ​ពេល​សិក្សា​។​ ម៉្លោះ​ហើយ​ និស្សិត​អាចចុះ​ឈ្មោះ​រៀនមុខ​វិជ្ជា​​មួយ​ចំនួន​ក្នុង​ឆ្នាំ​សិក្សាទី​១​ជាមុន​ ហើយ​បំពេញ​ដំណាក់កាល​សិក្សា​ចុង​ក្រោយ​ក្នុងឆ្នាំ​សិក្សា​ទី៣​។ ប៉ុន្តែ លោក​ក៏​បាន​បញ្ជាក់​ និស្សិតគប្បី​រៀប​ចំ​ពេល​វេលា​សមស្រប​ ដើម្បី​ធានា​ជំរឿន​ការសិក្សា​ ហើយ​សាកល​វិទ្យាល័យ​​ ​នឹង​ផ្តល់​ការទទួល​ស្គាល់​​​បញ្ចប់​កម្មវិធី​សិក្សា​តាម​នីតិវិធី​។

​ការបង់​ប្រាក់​សាលា​​ ក៏​ជា​បញ្ហា​មួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​និស្សិត​ អាណាព្យាបាល ក៏​ដូចជា​ប្អូនៗ​ជា​បេក្ខសិស្ស​​មាន​បំ​ណង​ចូល​សិក្សា​នៅ​ទី​នេះ​ដែរ ក្នុង​ដំណាក់កាល​សាកលវិទ្យាល័យ​ត្រាវិញ​គ្រប់​គ្រង​ថវិកា​ដោយ​ខ្លួន​ឯង​​។

 ប្អូន​ ឡេ ធី ហៀន​ ជា​និស្សិតឆ្នាំ​ទី​៤ នៃ​មហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថ​សួរ​ថា​ តើបច្ចុប្បន្ន​​ការ​ប្រមូល​ប្រាក់​សាលាត្រូវ​បាន​អនុវត្ត​ដូចម្តេច?​

ឆ្លើយ​តប​សំនួរ​នេះ​ លោក​ស្រី​ ង៉ោ​ សុភា​អនុប្រ​ធាន​​ការិយាល័យ​ផែនការ ហិរញ្ញកិច្ច​​ បាន​ឱ្យដឹង​ថា​៖​ សាកលវិទ្យាល័យ​ត្រាវិញ​ ត្រូវ​បាន​នាយករដ្ឋមន្រ្តី​ប្រគាល់​អនុវត្ត​​ជា​គំរូ​នូវ​បន្លាស់​ប្តូរ​បែប​បទគ្រប់​គ្រង​ មាន​ន័យ​ថា​ សាកល​វិទ្យាល័យ​​ ​បាន​ឈាន​ចូល​ដំណាក់​កាល​គ្រប់គ្រង​ថវិកា​ដោយ​ផ្ទាល់​ខ្លួន​​។​ ការ​ប្រមូល​ប្រាក់​សាលា​ ត្រូវ​បាន​អនុវត្ត​ជា​ទួទៅ​ ក្នុង​កម្រិត​ក្រោម​ពី​៧០%​នៃ​​កំណត់របស់​​រដ្ឋាភិបាល។​ ជាក់​ស្តែង​ កម្រិត​ប្រាក់​សិក្សា​​គឺ​ ១.៧៥០.០០០​ដុង/ខែ​ ប៉ុន្តែ​ សាកល​វិទ្យាល័យ​​​គ្រាន់​តែ​តម្រូវ​ឱ្យ​និស្សិត​បង់​ប្រាក់​សិក្សា​​ ១.០៥០.០០០ដុង​/ខែ។​

 ចំពោះឯកទេស​ពិសេស​ដូច​ជា​ វេជ្ជសាស្ត្រ​ ឱសថ​ សាកល​វិទ្យាល័យ​​ ប្រមូល​ក្រោម​ ៥០%​ នៃ​កម្រិត​ ជាក់ស្តែង​គឺ​ សាកល​វិទ្យាល័យ​​ ​គ្រាន់​តែ​តម្រូវ​ឱ្យ​និស្សិត​បង់​ចំនួន​ ១.៦០០.០០០ដុង/ខែ​ ប្រៀប​នឹង​ចំនួន​ ៤.៤០០.០០០ដុង​ បើ​តាម​កំណត់​។​

 លោក​សាកល​វិទ្យាធិការ​បាន​ឱ្យដឹង​ថា​ មុន​​ពេលអនុវត្ត​ការ​​គ្រប់​គ្រង​ថវិកា​ដោយផ្ទាល់​​ខ្លួន​ សាកលវិទ្យាល័យ​ត្រាវិញ​ត្រូវ​បាន​ក្រុម​​បឹក្សា​ប្រជាជន​ខេត្ត​តម្រូវ​ឱ្យ​ប្រមូល​ប្រាក់​សិក្សា​​ក្នុង​កំណត់​របស់​រដ្ឋ តែ​សាកល​វិទ្យាល័យ​​ គ្រាន់​តែ​ប្រមូល​ពី​៨០​%​ ដល់​ ៩០​%​នៃ​កំណត់​ប៉ុណ្ណោះ​។​ ពេល​អនុវត្ត​ការ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ សាកល​វិទ្យាល័យ​​ ​ក៏​នៅ​តែ​តម្រូវ​ឱ្យ​និស្សិត​បង់​ប្រាក់​សិក្សា​​ក្រោម​កំណត់​ ដើម្បី​ផ្តល់ឱកាស​រៀន​សូត្រកម្រិត​បរិញ្ញា​​សម្រាប់​និស្សិត​​មាន​ក្រប​ខណ្ឌ​ និស្សិតក្រីក្រ​ និស្សិត​ខ្មែរ​​ជា​ដើម​។

 ក្នុង​កម្មវិធី​ក៏​មា​ន​យោបល់​ទាក់ទិន​ជា​មួយ​ការ​កសាង​មូល​ដ្ឋាន​សម្ភារៈ​បម្រើការ​បណ្ដុះ​បណ្ដាល​ ដូចជា​ អន្តេវាសិកដ្ឋាន​​ បន្ទប់​ពិសោធន៍​ត្រូវ​បាន​​លោកគ្រូ​ អ្នក​គ្រូ​ដោះ​ស្រាយ​ជូន​ដែរ​។​ ជាពិសេស​ ប្អូន​ៗ​និស្សិត​មាន​បំណង​ចូល​រួម​ចែក​រំលែក​គំនិត​ បំពេញ​យោបល់​ក្នុង​កិច្ច​ស្ថាបនា​ អភិវឌ្ឍ​សាកល​វិទ្យាល័យ​​ផង​ដែរ​ ។

 ភុក ប៊ិញ ជា​និស្សិត​​​ឆ្នាំ​ទី​៤ផ្នែក​ភាសាអង់គ្លេស បាន​ឱ្យ​ដឹង​ថា​ បណ្ដា​គម្រោង​ការ​និង​សំណង់​​ផ្សេងៗ​បាន​ផ្តល់​ផល​ប្រយោជន៍​ជាច្រើន​ក្នុង​ការ​សិក្សាស្រាវជ្រាវ​​​របស់​និស្សិត​ ប្អូន​ក៏​មាន​បំណង​ចែក​រំលែក​គំនិត​និងវិធាន​ការ​មួយ​ចំនួន​ដើម្បី​បង្ក​បរិយាកាស​សិក្សា​មួយ​ថ្ងៃ​កាន់​តែ​ជិត​ស្និទ្ធ​ជាង​។

 ក្នុងខ្លឹម​សារ​ខាង​លើដែរ​ លោក​ ហ្វិញ​ វ៉ាន់​ មើយ​ ម៉ោក​ប្រ​ធាន​​ការិយាល័យ​គ្រប់គ្រង​សម្ភារៈ​ បាន​វាយ​តម្លៃ​ខ្ពស់​​នូវ​យោបល់​របស់​និស្សិត​ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ប្អូន​ៗ​ឱ្យ​ផ្តល់​គំនិត​​ផ្សេងៗ​ ដើម្បី​អនុវត្ត​ជា​បន្ត​ការ​កែលម្អ​បណ្ដា​សំណង់​នានា​ ទីធ្លា​ស្អាត​ ជិត​ស្និទ្ធ​ បង្ក​បរិយាកាស​សិក្សា​​ល្អ​បំផុត​សម្រាប់ប្អូន​ៗ​និស្សិត​។

 លោក​ថ្លែង​ថា​ សាកល​វិទ្យាល័យ​​មាន​ប្រព័ន្ធ​ទទួល​​សំណើ​បំពេញ​យោបល់​របស់​និស្សិត​ជា​ច្រើន​ ម្យ៉ាង​វិញ​ទៀត​ ការិយាល័យ​គ្រប់​គ្រង​សម្ភារៈ​ក៏​បាន​បង្កើត​គេហទំព័រ​បម្រើ​​ការ​គ្រប់​គ្រង​ តាម​រយៈនោះ​ នៅ​មាន​​ពត៌មាន​ អាសយដ្ឋាន​ច្បាស់លាស់​ ដើម្បី​ប្អូនៗនិស្សិត​បញ្ចេញ​យោបល់​ គំនិត​​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​គុណ​ភាព​បណ្ដុះ​បណ្ដាល​របស់​សាកល​វិទ្យាល័យ​​។​

 ក្នុងការ​កសាង​មូលដ្ឋាន​សម្ភារៈ​បម្រើការ​សិក្សា​ លោកបណ្ឌិត​​ សាកលវិទ្យា​ធិការ​ បាន​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​ សាកល​វិទ្យាល័យ​​​បាន​សម្រេចនិង​បំពេញ​ការ​កសាង​ឱ្យ​បាន​សម្រេច​ជា​ស្ថាពរ​នូវ​បណ្តា​សំណង់​ផ្សេង​ៗ​​ដើម្បី​អនុវត្ត​ត្រឹម​ត្រូវ​តាម​ទិស​ដៅ​អភិវឌ្ឍ​ សំណង់មួយ​ចំ​នួន​ត្រូវ​បាន​កសាង​សម្រេច​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដូច​ជា​ មហាសាល​ ១០០០​ កន្លែង​ អន្តេវាសិកដ្ឋាន​ អាគារ​ពិសោធន៍​ បណ្ណាល័យ​អេឡិចត្រូនិច​ជា​ដើម​ ។​

 លោក ​ផាម​ ទៀត ខាញ់​ ស្នើ​ឱ្យ​បណ្តា​អង្គភាព​ក្រោម​ចំណុះ​របស់​សាកល​វិទ្យាល័យ​​ ជា​ពិសេស​​គឺ​ មហា​វិទ្យានានា​​​ ត្រូវ​ពង្រឹង​បន្ត​នូវ​ប្រព័ន្ធ​​ពត៌មាន​រវាងសាកល​វិទ្យាល័យ​​ ​និងនិស្សិត ដើម្បី​ទទួល​យោបល់​ សំនើ​​របស់​ប្អូន​ៗ​ តាម​រយៈ​នោះ​ ក៏​មាន​ដំណោះ​ស្រាយ​និង​កំណែ​តម្រូវ​សម​ស្រប​ក្នុង​សកម្មភាព​​​បណ្ដុះ​បណ្ដាល​​។​ ការិយាល័យ​​ពត៌មាន​ផ្សព្វផ្សាយសហគមន៍​ ត្រូវ​ពង្រឹង​​បណ្តា​ប្រព័ន្ធ​ទទួល​យោបល់​និង​ពត៌មាន​របស់​ប្អូន​ៗ​និស្សិត​ ហើយ​ប្អូន​ៗ​ក៏​អាច​ផ្តល់​យោបល់​តាម​រយៈ​ប្រអប​សារ​ផ្ទាល់​របស់​សាកលវិទ្យាធិការ​ដែរ​ ។

ចំពោះការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈគ្រប់​គ្រង​សាកល​វិទ្យាល័យ​​ បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​ សកម្មភាព​បណ្ដុះ​បណ្ដាល​​ កិច្ច​បម្រើ​ការ​បណ្ដុះ​បណ្ដាល​របស់​សាកល​វិទ្យាល័យ​​ ជានិច្ចកាល​តែង​តែ​ឆ្ពោះ​ទៅ​រក​កម្មសិក្សាការី​ ហើយ​នេះ​ ក៏​ជា​ទិស​ស្លោក​​សម្រាប់​ការកសាង​និង​ការ​អភិវឌ្ឍ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ដែរ​។

 ក្នុង​ចំណោមបញ្ហា​ត្រូវ​បាន​លើក​ឡើង​ ប្អូន​ៗនិស្សិត​ក៏​ផ្តោត​សំខាន់​ចំពោះ​បញ្ហា​ការងារ​​និង​ផ្តើម​អាជីព​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​។

 ប្អូន​ ថាច់ ធី​ ឡាញ់​ និស្សិត​នៃ​មហាវិទ្យាល័យសេដ្ឋកិច្ច​ នីតិសាស្ត្រ​ មាន​ចម្ងល់​ក្នុង​បញ្ហា​ការងារ​និង​ផ្តើម​អាជីព​ ក៏​ដូច​ជា​ការ​ងារ​ក្រៅ​ម៉ោង​នៅ​សាកល​វិទ្យាល័យ​​​ដែរ​។​ បញ្ហា​នេះ​ ត្រូវ​បាន​លោក​គ្រូ​ ង្វៀន​ យ្វី​ នាយករង​នៃ​មជ្ឈមណ្ឌល​សេវា​ការងារ​ និង​​លោក​គ្រូ​ ង្វៀន​ វ៉ាន់​ វ៉ូវ​ អាង​ អនុ​លេខា​ធិការ​នៃ​សម្ពន្ធយុវជន​សាកល​វិទ្យាល័យ​​​​ធ្វើ​ការ​ដោះ​ស្រាយ​និង​ផ្តល់​ពត៌មាន​ជាច្រើន​ទៀត​។​ ឱកាស​នេះ​ដែរ​ លោក​បណ្ឌិត​ ង្វៀន​ មិញ​ ហ្វា ព្រឹទ្ធ​បុរស​នៃ​មហាវិទ្យាល័យ​បច្ចេកទេស​និង​បច្ចេកវិទ្យា​ ក៏​បាន​ផ្តល់​ពត៌មាន​បន្ថែមឱ្យ​ប្អូន​​ៗ​​អំពី​ឱកាស​ការងារ​នៅ​ប្រទេស​ជប៉ុន​ចំពោះ​ឯកទេស​មួយ​ចំនួន​នៅ​សាកល​វិទ្យាល័យ​​​ផង​ដែរ​។​

 ពិធី​នេះ​ បានទទួល​សំនួរ​ប្រមាណ​ជិត​៣០​ សំនួរ​ ដោយ​ផ្តោត​សំខាន់​លើ​បញ្ហា​ដូច​ជា​ សកម្មភាព​បណ្តុះ​​បណ្តាល​ កំណត់​ប្រាក់​សិក្សា​​ត្រូវ​បាន​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន​ បញ្ហា​ការងារ​ ផ្តើម​អាជីព​ បញ្ហា​សិក្សាក្រៅ​ប្រទេស​ មូលដ្ឋាន​សម្ភារៈ​  ជា​ដើម​។​ បណ្តា​​បញ្ហា​ទាំង​នោះ​ត្រូវ​បាន​​តំណាង​គណៈគ្រប់គ្រង​នៃ​សាកល​វិទ្យាល័យ​​​​ចូល​រួម​ដោះ​ស្រាយ​យ៉ាង​ល្អិត​ល្អន់​។

 បាន​ដឹង​ថា​ មុន​នេះ​ បណ្តា​មហាវិទ្យាល័យ​ក្រោម​ចំណុះ​​ ក៏​បាន​ប្រារព្ធអង្គជំនួប​សំណេះ​សំណាល​រវាង​គណៈគ្រប់គ្រង​នៃ​មហាវិទ្យា​ល័យ​ជា​មួយ​និស្សិត​ដែរ​ កម្មវិធី​បាន​ផ្តល់​នូវ​ចំណង​ពត៌មាន​ទាក់ទង​នឹង​សកម្មភាព​បង្ហាត់​បង្រៀន​នៅ​មហា​វិទ្យាល័យ​។ គណៈ​រៀប​ចំ​ក៏​បាន​ទទួល​ប្រមាណ​ជិត​ ៩០​ សំនួរ​ របស់​ប្អូន​ៗ​និស្សិត​ដែល​បាន​ផ្ញើ​ឡើង​ក្នុង​កម្មវិធី​។

 មាន​ប្រសាសន៍​បិទ​អង្គ​ជំនួប​ លោក​ ផាម​ ទៀត​ ខាញ់​ អបអរ​សាទរ​ចំពោះ​​ស្មារតី​សំណេះ​សំណាល​យ៉ាងសកម្ម​ ក៏​ដូច​ជា​យោបល់​​របស់​ប្អូន​ៗ​ ក្នុងបញ្ហា​ផ្សេងៗ។​ លោក​ក៏​បាន​កត់​សម្គាល់នូវ​យោបល់​របស់​និស្សិត​ ព្រម​ទាំង​បញ្ជា​ឱ្យ​បណ្តា​អង្គភាព​ក្រោម​ចំណុះ​ទទួល​ស្តាប់​និង​ពិចារណា​ចំពោះ​យោបល់​ទាំង​នោះ​ ដើម្បី​មាន​វិធាន​ការ​ដោះ​ស្រាយ​សមស្រប​​និង​ពង្រឹង​​ការ​ឧទ្ទេសនាម​ការងារ​សម្រាប់​និស្សិត​ ពង្រឹង​និង​អភិវឌ្ឍ​គម្រោង​ផ្តើម​អាជីព​ ជម្រុញ​ប្អូន​ៗ​និស្សិត​ចូល​រួម​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ ព្រម​ទាំង​ផ្តល់​ឱកាស​សិក្សា​ក្រៅ​ប្រទេស​​ដើម្បី​លើក​កម្ពស់​សមត្ថភាព​ជំនាញ។​

កិច្ច​សំណេះ​សំណាល​នេះ​ ជា​ឱកាស​មួយ​សម្រាប់​និស្សិត​បាន​ជួបនិង​បញ្ចេញ​យោបល់​​ផ្ទាល់ចំពោះ​គណៈគ្រប់​គ្រង​នៃ​សាកល​វិទ្យាល័យ​​។​ តាម​រយៈ​នោះ​​ថ្នាក់​ដឹក​នាំ​​អាច​ដោះ​ស្រាយ​ចម្ងល់ ទទួល​យោបល់​ គំនិត​ផ្លាស់​ប្ដូរ ដើម្បី​ពង្រឹង​ពង្រីក​គុណ​ភាព​បណ្ដុះ​បណ្ដាល​​ ផ្តល់​បរិយាកាស​សិក្សា​ ស្រាវជ្រាវ​ល្អ​បំ​ផុត​សម្រាប់​ប្អូន​ៗ​និស្សិត​។​

IMG 9245 TVU

IMG 9293 TVU

IMG 9197 TVU

ចន្ថា

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កិច្ចសំណេះសំណាលប្រចាំឆ្នាំរវាង​​គណៈគ្រប់គ្រង​សាកល​វិទ្យាល័យ​​ជាមួយ​នឹង​និស្សិត