ប្រកួត​កីឡា​បាល់​ទាត់​រង្វាន់​ Vinaphone លើក​ទី​១ ឆ្នាំ ២០១៧

ព្រឹក​ថ្ងៃទី ២៣​ធ្នូ​២០១៧ នៅ​កីឡា​ដ្ឋាន​អន្តេវាសិកដ្ឋាន​ គណៈ​គ្រប់​គ្រង​អន្តេវាសិកដ្ឋាន​សាកលវិទ្យាល័យ​ត្រាវិញ​សហការ​ជា​មួយ​ទូរគមនាគមន៍​ត្រាវិញ​​បើក​ប្រកួត​កីឡា​បាល់​ទាត់​រង្វាន់​ Vinaphone លើក​ ទី​១ ឆ្នាំ ២០១៧។ លោក​ ស្រី ថាច់ ធី​ យ៉ឹន​ សាកលវិទ្យាធិការ​រង​​អញ្ជើញ​ចូល​រួម។

IMG 9837 tvu

មាន​ប្រសាសន៍​បើក​សម័យ​ប្រ​កួត លោក​ស្រី​ថ្លែង​ថា៖ កីឡា​បាល់​ទាត់​​ជា​​ទីលាន​ហាត់​ប្រាណ​​លត់​ដំ​​កាយ​សម្បទា​​ នាំ​មក​ភាព​​សាមគ្គី សប្បាយ​រីក​រាយ លើក​ស្ទួយ​ការសិក្សា​​ដោះ​ដូរ​ចែក​រំ​លែក​ដល់​និស្សិត​។

សម័យ​ប្រកួត​បាន​​ប្រ​ព្រឹត្ត​ទៅចាប់​ពី​ថ្ងៃទី ​​២៣ ដល់ ៣០ ធ្នូ មាន​មុខ​ជំ​នាញ​ចំ​នួន​ពីរ គឺ​កីឡា​បាល់​ទាត់​និង​កីឡា​បាល់​ទះ​ទាំង​ពីរ​ប្រ​ភេទ​ស្រី​និង​ប្រុស ហើយ​​បាន​ទាក់​ទាញ​កីឡា​ករ​ជាង​២០០រូប​ចូល​រួម។

លោក​ ឌាំង មិញ​ ខាង និស្សិត​ឆ្នាំ​ទី​២​​សិក្សា​មុខ​ជំ​នាញ​ផ្នែក​បសុពេទ្យរីក​រាយ​ថ្លែង​ថា៖ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ព្រោះ​បាន​ចូល​រួម​សកម្មភាព​នេះ​ កីឡា​បាល់​ទាត់​បាន​ផ្សារ​ភ្ជាប់​ការ​​ទំ​នាក់​ទំ​នង​យ៉ាង​ជិត​ស្និទ្ធ​រវាង​និស្សិត​និង​គ្រូបង្រៀន។


ក្រោយ​ពី​ការ​បើក​សម័យ​ប្រ​កួត​គឺ​ក្រុម​កីឡា​បាល់​ទាត់​របស់ Vinaphone ជួប​នឹង​ក្រុម​កីឡា​បាល់​ទាត់​របស់​សាកលវិទ្យាល័យ​ត្រាវិញ។

IMG 9882 tvu

IMG 9896 tvu

ហ្វិញ​ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ប្រកួត​កីឡា​បាល់​ទាត់​រង្វាន់​ Vinaphone លើក​ទី​១ ឆ្នាំ ២០១៧