កម្មវិធីប្រឹក្សាស្តីអំពី​លំនឹងអារម្មណ៍ សុខភាពស្ត្រីសម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញ

ថ្ងៃទី២៩ ធ្នូ នៅទីស្នាក់ការកណ្តាលនៃសាកលវិទ្យាល័យត្រាវិញ បានរៀបចំឡើងកិច្ច​ពិគ្រោះយោបល់ស្តី​​អំពីលំ​នឹង​អារម្មណ៍ សុខភាពស្ត្រីសម្រាប់និស្សិតសាកលវិទ្យាល័យ។ ជាមួយនឹងប្រធានបទ “និស្សិតគួរសកម្មក្នុង​ការ​រស់​នៅ​” នេះជាប្រធានបទ​មួយដ៏សំខាន់​ក្នុង​កិច្ច​ពិគ្រោះយោបល់។ អង្គប្រឹក្សា​​មានការអញ្ជើញចូលរួម​របស់​លោក វេជ្ជបណ្ឌិត ផាន ហុង វៀត និង លោកស្រីវេជ្ជបណ្ឌិត ​ ហ្វិញ ធី ញ៉ឺ អាញ់។

BSCK II Anh

លោក វេជ្ជបណ្ឌិត ផាន ហុង វៀតបានឱ្យដឹងថា៖ “បច្ចុប្បន្ន អង្គការសុខភាពពិភពលោក​បានចំណាត់វៀតណាមក្នុងបញ្ជីជាប្រទេស​មួយ​ក្នុង​ចំណោម​​ប្រទេសទាំង​៥ដែលមាន​អត្រារំលូតកូនខ្ពស់ជាងគេបំផុត​ក្នុង​ពិភពលោក​។

យោងតាម​ស្ថិតិពីមន្ទីរពេទ្យ តឺ យូ (Tu Du) និងមន្ទីរពេទ្យ ហុង វ៉ឿង (Hung Vuong) បានឱ្យដឹងថា ចំនួន​ស្ត្រីមករំលូតកូន​ក្នុង​ប៉ុន្មានឆ្នាំកន្លង​នេះមិនបន្ថយ ចុះឡើយ ជាពិសេសគឺយុវវ័យក្នុង​នោះមាននិស្សិតស្រីជាច្រើន”

តាមការិយាល័យកិច្ចការសិស្សនិស្សិតរបស់សាកលវិទ្យាល័យ៖ ជាមួយនឹងការអភិវឌ្ឍន៍​​​​របស់​ជីវភាពរស់នៅបច្ចុប្បន្ន សុខភាពស្ត្រី ជាចំណុច​តែង​បានយកចិត្តទុកដាក់​ច្រើនបំផុត។ មានករណីជាច្រើនទៀតដែលមិនទាន់ច្បាស់​អំពីសុខភាពស្ត្រី សុខភាពនៃការរួមភេទ។

នោះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុ​ដែលនាំឱ្យស្ថានភាព​រំលូត​កូន​ក្រៅ​ចំណង់ចិត្ត មានផ្ទៃពោះដោយគ្មានចំណង់ចិត្ត​ និង​បណ្តាល​ឱ្យ​ការរំលូតកូន មិនអាចមានផ្ទៃពោះបាននិងបោះបង់ការសិក្សា។ល។ ដោយ​សារ​ពួកគេមិនទាន់មានការយល់ដឹង​អំពីសុខភាពនៃការរួមភេទ​និងសុខភាព​បន្តពូជ​មិនបានគ្រប់គ្រាន់ បណ្តាលឱ្យ​មានសកម្មភាពមិនគប្បីជាច្រើន។ក្រៅ​ពី​នោះ​គឺ​ពីព្រោះការគិតរបស់ឱពុកម្តាយទៅលើក្មេងៗដែលបង្កើតមក​នឹងមានការប៉ះពាល់ដោយស្មានមិនដល់ ពីអារម្មណ៍ និងកាយសម្បទា។

ហេតុដូច្នោះ និស្សិតត្រូវកំណត់ទិសដៅ រៀបចំនូវ​ចំណេះ​ដឹង​និង​បំណិនអំពីស្នេហា ការរួមភេទ ស្គាល់និងដោះស្រាយបញ្ហាបានឆាប់រហ័ស បានទាន់ពេលអំពីអារម្មណ៍ សុខភាពបន្តពូជ ដើម្បីប្អូនៗជឿ​ជាក់​ក្នុងការ​ធ្វើ​សកម្មភាពនិងការសិក្សា។

ស្ថិតនៅក្នុងកិច្ចពិគ្រោះយោបល់បណ្តាវាគ្មិន​បាន​ឆ្លើយតបអស់ពី​ចិត្តអំពីចម្ងល់​របស់និស្សិតទន្ទឹមនឹងបំពេញនូវចំណេះដឹង​​និងបំណិនអំពីស្នេហា- ការរួមភេទ បង្ការមានផ្ទៃពោះរួម​ភេទមានសុវត្ថិភាពដើម្បីជៀសវាង​ជម្ងឺដែលមាន​គ្រោះថ្នាក់ឆ្លង​តាមផ្លូវរួមភេទ។ជួយឱ្យនិស្សិតយល់ច្បាស់​ពីមូលហេតុដែលនាំឱ្យស្ថានភាព​មាន​ផ្ទៃពោះក្រៅចំណង់ចិត្តបណ្តាលឱ្យការរំលូតកូនមិនអាចមានកូនបាន​និងបោះបង់ការសិក្សា។

Sinh vien nư

tap the

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្មវិធីប្រឹក្សាស្តីអំពី​លំនឹងអារម្មណ៍ សុខភាពស្ត្រីសម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញ