ថ្ងៃទី២៩ ធ្នូ នៅទីស្នាក់ការកណ្តាលនៃសាកលវិទ្យាល័យត្រាវិញ បានរៀបចំឡើងកិច្ចពិគ្រោះយោបល់ស្តីអំពីលំនឹងអារម្មណ៍ សុខភាពស្ត្រីសម្រាប់និស្សិតសាកលវិទ្យាល័យ។ ជាមួយនឹងប្រធានបទ “និស្សិតគួរសកម្មក្នុងការរស់នៅ” នេះជាប្រធានបទមួយដ៏សំខាន់ក្នុងកិច្ចពិគ្រោះយោបល់។ អង្គប្រឹក្សាមានការអញ្ជើញចូលរួមរបស់លោក វេជ្ជបណ្ឌិត ផាន ហុង វៀត និង លោកស្រីវេជ្ជបណ្ឌិត ហ្វិញ ធី ញ៉ឺ អាញ់។
លោក វេជ្ជបណ្ឌិត ផាន ហុង វៀតបានឱ្យដឹងថា៖ “បច្ចុប្បន្ន អង្គការសុខភាពពិភពលោកបានចំណាត់វៀតណាមក្នុងបញ្ជីជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៥ដែលមានអត្រារំលូតកូនខ្ពស់ជាងគេបំផុតក្នុងពិភពលោក។
យោងតាមស្ថិតិពីមន្ទីរពេទ្យ តឺ យូ (Tu Du) និងមន្ទីរពេទ្យ ហុង វ៉ឿង (Hung Vuong) បានឱ្យដឹងថា ចំនួនស្ត្រីមករំលូតកូនក្នុងប៉ុន្មានឆ្នាំកន្លងនេះមិនបន្ថយ ចុះឡើយ ជាពិសេសគឺយុវវ័យក្នុងនោះមាននិស្សិតស្រីជាច្រើន”
តាមការិយាល័យកិច្ចការសិស្សនិស្សិតរបស់សាកលវិទ្យាល័យ៖ ជាមួយនឹងការអភិវឌ្ឍន៍របស់ជីវភាពរស់នៅបច្ចុប្បន្ន សុខភាពស្ត្រី ជាចំណុចតែងបានយកចិត្តទុកដាក់ច្រើនបំផុត។ មានករណីជាច្រើនទៀតដែលមិនទាន់ច្បាស់អំពីសុខភាពស្ត្រី សុខភាពនៃការរួមភេទ។
នោះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលនាំឱ្យស្ថានភាពរំលូតកូនក្រៅចំណង់ចិត្ត មានផ្ទៃពោះដោយគ្មានចំណង់ចិត្ត និងបណ្តាលឱ្យការរំលូតកូន មិនអាចមានផ្ទៃពោះបាននិងបោះបង់ការសិក្សា។ល។ ដោយសារពួកគេមិនទាន់មានការយល់ដឹងអំពីសុខភាពនៃការរួមភេទនិងសុខភាពបន្តពូជមិនបានគ្រប់គ្រាន់ បណ្តាលឱ្យមានសកម្មភាពមិនគប្បីជាច្រើន។ក្រៅពីនោះគឺពីព្រោះការគិតរបស់ឱពុកម្តាយទៅលើក្មេងៗដែលបង្កើតមកនឹងមានការប៉ះពាល់ដោយស្មានមិនដល់ ពីអារម្មណ៍ និងកាយសម្បទា។
ហេតុដូច្នោះ និស្សិតត្រូវកំណត់ទិសដៅ រៀបចំនូវចំណេះដឹងនិងបំណិនអំពីស្នេហា ការរួមភេទ ស្គាល់និងដោះស្រាយបញ្ហាបានឆាប់រហ័ស បានទាន់ពេលអំពីអារម្មណ៍ សុខភាពបន្តពូជ ដើម្បីប្អូនៗជឿជាក់ក្នុងការធ្វើសកម្មភាពនិងការសិក្សា។
ស្ថិតនៅក្នុងកិច្ចពិគ្រោះយោបល់បណ្តាវាគ្មិនបានឆ្លើយតបអស់ពីចិត្តអំពីចម្ងល់របស់និស្សិតទន្ទឹមនឹងបំពេញនូវចំណេះដឹងនិងបំណិនអំពីស្នេហា- ការរួមភេទ បង្ការមានផ្ទៃពោះរួមភេទមានសុវត្ថិភាពដើម្បីជៀសវាងជម្ងឺដែលមានគ្រោះថ្នាក់ឆ្លងតាមផ្លូវរួមភេទ។ជួយឱ្យនិស្សិតយល់ច្បាស់ពីមូលហេតុដែលនាំឱ្យស្ថានភាពមានផ្ទៃពោះក្រៅចំណង់ចិត្តបណ្តាលឱ្យការរំលូតកូនមិនអាចមានកូនបាននិងបោះបង់ការសិក្សា។
ដា វី