ក្រុម​គ្រូបង្រៀននិងសិស្សសាលាវិទ្យាល័យ វ៉ិញ គីម ខេត្តតៀនយ៉ាង អញ្ជើញមកទស្សនានៅ​សាកលវិទ្យាល័យត្រាវិញ

ព្រឹកថ្ងៃទី៣១ ធ្នូ មានគ្រូបង្រៀននិងសិស្សានុស្សិសជាង៣២០រូប តំណាង​គណៈអធិការ សហជីព សម្ព័ន្ធយុវជន​សាលាវិទ្យាល័យ វ៉ីញ គីម​ ខេត្តតៀនយ៉ាងបានមកទ្សនានិងចូលរួមអង្គ​វេទិកា​ប្រឹក្សាកំណត់អាជីព​ នៅសាកលវិទ្យាល័យត្រាវិញ។

anh luu niem

នៅទីនេះក្រុម​គ្រូ​បង្រៀន​និង​សិស្ស​ទាំង​ឡាយ​ បានថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យត្រាវិញឧទ្ទេសនា​ម​និងនាំ​ទស្សនា​​ បណ្តា​អគារមហាវិទ្យាល័យ បន្ទប់​ពិ​សោធន៍ បណ្ណាល័យ អន្តេវាសិកដ្ឋាននិងពហុព្យាបាលដ្ឋានរបស់សាកលវិទ្យាល័យ។ល។

ក្នុងកិច្ចពិគ្រោះយោបល់កំណត់អាជីព​បានប្រព្រឹត្តឡើងនៅមហាសាល១០០០កន្លែង ប្អូនៗបានផ្តោះប្តូរសិល្បៈជាមួយនឹងបងៗនិស្សិតសាកលវិទ្យាល័យត្រាវិញ។ អ្នកតំណាងបណ្តាការិយាល័យ មហាវិទ្យាល័យបាន​ណែនាំជាទូទៅរបស់សាកលវិទ្យាល័យត្រាវិញ ផ្តល់ពត៌មានដល់គ្រូបង្រៀននិងប្អូនៗសាលាវិទ្យាល័យ វ៉ិញ គីម អំពីមុខជំនាញ​ណាដែលជ្រើសរើសបណ្តុះបណ្តាល ជ្រើសរើសនិស្សិតឆ្នាំ២០១៨របស់សាកលវិទ្យាល័យត្រាវិញ។

 លោក ង្វៀន ឌុង ខើយ ប្រធានការិយាល័យផ្សព្វផ្សាយរបស់សាកលវិទ្យាល័យត្រាវិញ ​ក៏បានណែនាំដល់ប្អូនៗសិស្សានុសិស្សអំពីគោលនយោបាយសិក្សាមួយចំនួនរបស់សាកលវិទ្យាល័យ។ ចែករំលែកបន្ថែមអំពីសក្តានុពល និង​ឱកាសការងារ​នៅមុខរបរមួយចំនួន​ដែលសាកលវិទ្យាល័យកំពុងបណ្តុះបណ្តាល។      ប្អូនៗនៃសាលាវិទ្យាល័យ​ វ៉ិញ គីម ដែលបាន​មកទស្សនា​​និង​ចូលរួមពិគ្រោះយោបល់កំណត់អាជីពនៅសាកលវិទ្យាល័យ​។

លោកគ្រូ ​ឡេ ដាក់ ថាំង អានុលេខាធិការ​នៃ​សាលាវិទ្យាល័យ វ៉ិញ គីម បានឱ្យដឹងថា ក្នុង​ពេលទស្សនា​សាកលវិទ្យាល័យត្រាវិញ​លើកនេះ មានសិស្សថ្នាក់ទី១២​ចំនួន៥០រូប ក្រៅ​ពី​នោះ​គឺ​ថ្នាក់ទី១១។ ប្អូនៗ​មាន​តម្រូវការ​មកទស្សនា សាកលវិទ្យាល័យនិង​គូបផ្សំទស្សនា​នៅបូជនីយដ្ឋាន ហូ ជី មិញ ឃុំ ឡុង ឌឹក ទីក្រុងត្រាវិញ។

ឆ្លងតាមការទស្សនា​នេះ អ្នកគ្រូ ​ង្វៀន ធី​ ឡេ ហា វិទ្យាធិការរងនៃវិទ្យាល័យ វ៉ិញ គីម​ មានបំណង​ឱ្យប្អូនៗរបស់សាលាបានសិក្សាពិសោធន៍ជាក់ស្តែង​និង​ផ្តោះប្តូរជាមួយ​និស្សិតសាកលវិទ្យាល័យត្រាវិញ ដើម្បីកំណត់ទិសដៅ​សម្រាប់ខ្លួនឯងក្នុងការ​ជ្រើសរើស​មុខជំនាញ ជ្រើសរើសសាលា​​បានសមស្របក្នុង​អនាគត។​

បានដឹងថា ការគួបផ្សំក្នុង​លើកនេះ ក្រុម​គ្រូបង្រៀននិងសិស្សបានទស្សនា​​​កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រមួយចំនួន​ក្នុង​ខេត្តត្រាវិញដូចជា៖ បូជនីយដ្ឋាន ហូ ជី មិញ ​​នៅឃុំឡុង ឌឹក ទីក្រុងត្រាវិញ រម្មណីយដ្ឋានគូស្រះស្រី វត្តកំពង់និគ្រោធ(កំពង់ជ្រៃ)។ល។

tham quan

hoc sinh hoi

giang vien tra loi

ដា​ វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ក្រុម​គ្រូបង្រៀននិងសិស្សសាលាវិទ្យាល័យ វ៉ិញ គីម ខេត្តតៀនយ៉ាង អញ្ជើញមកទស្សនានៅ​សាកលវិទ្យាល័យត្រាវិញ