វគ្គផ្តាច់ព្រ័ត្រនៃ​ការបង្ហាញ “គំនិតច្នៃប្រឌិត​ផ្តើមអាជីព” ខេត្តត្រាវិញ​ឆ្នាំ២០១៧

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វគ្គផ្តាច់​ព្រ័ត្រនៃ​​​​​ការ​បង្ហាញ“គំនិតច្នៃប្រឌិត​ផ្តើម​អាជីព” ​ខេត្តត្រាវិញ​ឆ្នាំ២០១៧ បាន​រៀបចំឡើង​និង​ផ្តល់រង្វាន់​​នៅ​មហាសាល E21.105 ចំណុះសាកលវិទ្យាល័យត្រាវិញ។

IMG 0165 TVU

ស្ថិតនៅ​វគ្គផ្តាច់​ព្រ័ត្រ​ រាល់​បេក្ខជនបន្ត​ការ​ពារ​គំនិតរបស់​ខ្លួន​និង​ឆ្លើយបំភ្លឺសំនួរ​​ដែលគណៈមេប្រយោគ​លើកឡើង។

យោងតាម​គណៈរៀបចំការប្រឡងឱ្យដឹងថា គណៈកម្មការទទួលបាន​គម្រោង​គំនិតច្នៃប្រឌិតជាង៩០គម្រោង រួចគំនិតដ៏ឆ្នើមទាំង​១២ បានជ្រើសរើស​បន្តចូលវគ្គផ្តាច់ព្រ័ត្រ​ ក្នុងនោះ​មាននិស្សិតសាកលវិទ្យាល័យត្រាវិញ​៩រូបផងដែរ។

 បណ្តាគំនិត​ច្នៃប្រឌិត​ ​រួមមាន៖ ម៉ាស៊ីន “ឆ្លុះអេកូដី”;ហាងកាហ្វេគួប​ផ្សំ​និងម្ហូបអាហារ ទេសចរណ៍ប្រពៃណី វប្បធម៌ខ្មែរណាមបូ; គម្រោង ចិញ្ចឹមមាន់ដោយចំណីគ្មានគីមី; ភោជនីយដ្ឋាន​ម្ហូបអាហារ​ប្រពៃណីខ្មែរណាមបូ; គម្រោង​ ចិញ្ចឹមសត្វ​គួបផ្សំ​​ដាំដំណាំ​រួមសហការ​ជាមួយ​នឹង​អ្នក​ចិញ្ចឹម​គោ ផ្តល់ផលិតផល​ជ្រូកព្រៃ​ថៃមានសុវត្ថិភាពនិងមានអនាម័យ​ផ្សំ​នឹង​ហាង​លក់ប្ហូបអាហារ​គ្មានគីមី; ផលិតផលសិប្បកម្ម​ប្រ​ពៃ​​ណី​​ខ្មែរ​​ផ្សារភ្ជាប់​ជាមួយអភិវឌ្ឍ​ផលតិផលកាដូអនុស្សាវរីយ៍ខេត្តត្រាវិញ។ល។

គណៈរៀបចំបានផ្តល់រង្វាន់លេខ១ចំនួនមួយរង្វាន់ លេខ២ចំនួនពីររង្វាន់ លេខ៣ចំនួន២រង្វាន់​​និង​រង្វាន់លើកទឹកចិត្ត​ចំនួន៥រង្វាន់​ដល់​និស្សិតសាកលវិទ្យាល័យត្រាវិញ​ដែលមាន​គំនិតផ្តើមអាជីពឆ្នើមជាងគេ។

គម្រោង “ផលិតផលសិប្បកម្ម​ប្រ​ពៃ​​ណី​​ខ្មែរ​​ផ្សារភ្ជាប់​ជាមួយអភិវឌ្ឍ​ផលតិផលកាដូអនុស្សាវរីយ៍ខេត្តត្រាវិញ” របស់​ម្ចាស់គម្រោង​ ថាច់ ហ្វិញ​ ថឿន ជាប់​ចំណាត់ថ្នាក់លេខ១ និង​គម្រោង “ហាងកាហ្វេគួប​ផ្សំ​និងម្ហូបអាហារ ទេសចរណ៍ប្រពៃណី វប្បធម៌ខ្មែរណាមបូ” របស់​លោក ង្វៀន ហៀន​ ដាត អតិតនិស្សិតសាកលវិទ្យាល័យត្រាវិញ ទទួលបានលេខ២។

លោកស្រី ហ្វិញ ធី ហាំង​ ង៉ា លេខាធិកានៃសម្ព័ន្ធយុវជនខេត្ត អនុប្រធានអចិន្ត្រៃនៃគណៈរៀបចំពិធីប្រ​ឡង​បានឱ្យដឹងថា៖  “កម្ម​វិធី​នេះ​ទទួលបាន​ការ​យកចិត្តទុកដាក់ និងទាក់​ទាញ​និស្សិតនិងយុវជនជា​ច្រើន​ចូល​រួម មានគម្រោង​ច្នៃ​ប្រឌិតជាង៩០បាន​ដាក់​ពាក្យ។​ បណ្តាគម្រោង​​នោះ ភាគច្រើន​គឺមានគុណភាពខ្ពស់ ​ជា​គម្រោងផ្តើមអាជីព​ជោគ​ជ័យ​សម្រាប់​យុវជន​ និង​អាច​ក្លាយ​​ជា​និយោជកវ័យក្មេង ក្លាហាន ច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ។”

IMG 0126 copy TVU

ដា វី