អតីត​និស្សិ​សា​កល​វិទ្យាល័យ​ត្រា​វិញ​ទ​ទួល​បាន​រង្វាន់​លេខ ៣ ក្នុង​ការ​ប្រ​ឡង​ផ្ដើម​អា​ជីព​តំបន់​វាល​រាប​ទនេ្ល​គឺវ​​ឡុង​

ក្នុង​កម្ម​វិធី​ប្រ​ឡង​ផ្ដើមអាជីព​ នៅ​តំ​បន់​វាល​រាប​ទនេ្ល​គឺវ​ឡុង​ឆ្នាំ​២០១៧ បាន​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​កឹង​ធើ​នា​ថ្ងៃ​ទី​២៨​ ធ្នូ​ គម្រោង​ ហាង​កហ្វេ​តាម​រចនា​បថ​​ខែ្មរ​ណាម​បូ​ផ្សារ​ភ្ជាប់​​ជា​មួយ​នឹង​ទេសចរ៍​​ស្វែង​យល់​​វប្បធម៌​ខែ្មរ​ ល្បែង​ប្រ​ជា​ប្រិយ​ និង​​ម្ហូប​អា​ហារ​ប្រ​ពៃ​ណី​ខែ្មរ​ របស់​លោក​ ង្វៀន ហៀន ដាត មក​ពី​​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ទទួល​បាន​រង្វាន់​លេខ​ ៣ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ។

Nguyen Hien Dat

លោក​ង្វៀន ហៀន ដាត​ ជា​អតីត​និស្សិត​មុខ​ជំ​នាញ​ពត៌មាន​វិទ្យា​ឆ្នាំ​​ ២០០២ បច្ចុប្បន្ន​ជា​នា​យក​ក្រុម​ហ៊ុន​ឯកជន​ ចឹង​ ហឹង។​ បាន​ដឹង​ថា​ គម្រោង​ការ​របស់​លោក​ទទួល​បាន​លេខ​ ១ ក្នុង​កម្មវិធី​ប្រ​ឡង​ផ្ដើម​អា​ជីព​របស់​និស្សិត​លើក ទី​១​ នៅ​​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ និង​ទទួល​បាន​រង្វាន់​លេខ​ ២​​ ថ្នាក់​ខេត្ត ២០១៧។

កម្មវិធី​ប្រ​ឡង​ផ្ដើម​អាជីព​តំ​បន់​វាល​រាប​ទនេ្ល​គឺវ​ឡុង​ឆ្នាំ ២០១៧ រៀប​ចំ​ឡើង​ដោយ​ការិយា​ល័យ​ពា​ណិជ្ជ​កម្ម​និង​ឧស្សា​ហកម្មវៀត ណាមប្រ​ចាំការ​​នៅ​ទី​ក្រុង​​កឹងធើ ​​សហការ​ជា​មួយនឹង​គណៈកម្មាធីការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​​ធើ​ និង​បណ្ដាញ​​ផ្ដើម​អា​ជីព​តំ​បន់​វាល​រាប​ទន្លេ​ គឺវ​ ឡុង​​។

យោង​ទៅ​តាម​គណៈកម្ម​ការ​រៀប​ចំ​ការ​ប្រ​ឡងឱ្យ​ដឹង​ថា៖ កម្មវិធី​នេះ​ មាន​បំ​ណង​ជំ​រុញ​ស្មារតី​ផ្ដើម​អា​ជីព​ក្នុង​ស​ហ​គមន៍​តំ​បន់វាល​រាប​ទនេ្ល​គឺវ​ ឡុង  និង​លើក​ទឹក​ចិត្ត​ដល់​យុវជន​ ក្នុង​ការ​ចាប់​ផ្ដើម​អា​ជីព​ ​ជំនួយ​យ៉ាង​ជាក់​ស្ដែង​​និង​មាន​ប្រ​សិទ្ធភាព​នូវ​គំ​និត​ច្នៃ​ប្រ​ឌិត​ បណ្ដា​គម្រោង​មាន​​​លទ្ធ​ភាពអាច​​អភិវឌ្ឍបាន​​ជោគ​ជ័យ​ក្នុង​តថភាពសង្គម។

ក្នុង​​ឱ​​កាស​​នេះ​ លោក​បណិ្ឌត​ សាស្រា្ដ​ចារ្យ​រង​ ផាម ទៀត ខាញ់​ សា​កល​វិទ្យា​ធិ​ការ​ បាន​ផ្ញើ​លិខិត​ជូន​ពរ​ដល់​ លោក​ ង្វៀន​ ហៀន ដាត និង​ចង្អុល​ការ​ដល់អង្គ​ភាពដែល​​ជាប់​ពាក់​ព័ន្ធ​​ ដើម្បី​បើក​វេទិកា​សំ​ណេះ​សំ​ណាលរវាង​​លោក​ង្វៀន ហៀន ដាត និង​​និស្សិត​សាកល​វិទ្យាល័យ​​ត្រាវិញ​ នា​ពេល​ខាង​មុខ​នេះ៕

សឺន ធី លីញ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អតីត​និស្សិ​សា​កល​វិទ្យាល័យ​ត្រា​វិញ​ទ​ទួល​បាន​រង្វាន់​លេខ ៣ ក្នុង​ការ​ប្រ​ឡង​ផ្ដើម​អា​ជីព​តំបន់​វាល​រាប​ទនេ្ល​គឺវ​​ឡុង​