ចុះកិច្ចអនុស្សរណៈបណ្តុះបណ្តាលជំនាញឯកទេសនិងទទួលនិស្សិតធ្វើកម្មសិក្សាផ្នែកអប់រំមត្តេយ្យ

ថ្ងៃទី ២៧ ធ្នូ មហាវិទ្យាល័យ​គរុកោសល្យ (សាកល​វិទ្យាល័យ​ត្រាវិញ) និង​​ក្រុមហ៊ុន​​ភាគ​​ហ៊ុន​អប់រំ ថាញ់ ថាញ់ កុង ទើប​​ចុះ​​ហត្ថលេខា​​សហប្រតិបត្តិការ​​​បណ្តុះ​បណ្តាល​​ជំនាញ​​និង​​ទទួល​និស្សិត​ចុះ​កម្មសិក្សា​​ផ្នែកអប់រំមត្តេយ្យ។

IMG 6319 TVU

ទន្ទឹមនឹងនោះ​ និស្សិត​មហាវិទ្យាល័យ​គរុកោសល្យនៃសាកលវិទ្យាល័យត្រាវិញ នឹង​បានផ្តល់ឱកាស​ ជំនួយ​ចូលរួមចុះទស្សនាសិក្សា ឱកាស​អនុវត្តនូវបណ្តាវិជ្ជាដែល​បានសិក្សា​ ដើម្បី​ដោះស្រាយ​បញ្ហាជាក់ស្តែង បង្កើន​វិជ្ជា​ជំនាញ​និង​ស្នាដៃ ហ្វឹងហាត់​គុណធម៌នៃគ្រូបង្រៀន  ដើម្បីឆ្លើយតបនូវ​តម្រូវ​ការ​ជាក់ស្តែង​របស់សង្គម​ពីគុណភាព​ការងារ។ល។

ចំពោះនិស្សិតឆ្នាំទី៣ នឹងបានចូលរួម​ក្នុង​កម្មវិធីសំណេះសំណាល​របស់ក្រុមហ៊ុន ដើម្បី​ស្តាប់នូវបំណង​របស់និស្សិត ជាពិសេសទៅទៀត​គឺ​ចាប់​យក​នូវតម្រូវការ​អំពីនិយោជក កំណត់ទិសដៅសម្រាប់ការសិក្សាឱ្យបានល្អជាទីបំផុត។

លោកស្រី ផាម ធី ថូ ត្រាង អគ្គនាយក​ប្រចាំការ​នៃ​ក្រុម​ហ៊ុន​បាន​​បញ្ជាក់​​ថា៖  “គោលបំណង​របស់​ការ​ចុះហត្ថលេខាគឺដើម្បីឆ្ពោះ​ទៅដល់គោលដៅ​បណ្តុះបណ្តាលគ្រូបង្រៀន​​វ័យក្មេង ពូកែ រួសរាល់ ដើម្បីការអភិវឌ្ឍន៍ លើកតម្កើង កែលម្អថ្មីលើវិស័យអប់រំនៅបណ្តាសាលាមត្តេយ្យ”

លោកស្រីឱ្យដឹងបន្ថែមថា៖ សាកលវិទ្យាល័យត្រាវិញ ជាទីកន្លៃងបណ្តុះបណ្តាល​ចំ​ណេះ​វិជ្ជា​មូលដ្ឋាន​គ្រឹះ ធ្វើ​ជា​ស្ពានត្រៀមសម្រាប់ដំណាក់កាល​រអភិវឌ្ឍន៍ថែម​ទៀត។​ ជាមួយនឹងឱកាស​ពិសោធន៍​ផ្ទាល់​នៅ​តថភាព​ជាក់ស្តែងច្រើនទៀតសម្រាប់និស្សិត។​ រីឯចំណែកក្រុមហ៊ុន TTC Edu ក៏អាទិភាពជ្រើសរើស​​និស្សិត​ជាមួយនឹងលទ្ធផលសិក្សាកម្រិតល្អបំផុត។

មាន​វត្ត​មាន​នៅ​​កិច្ច​ចុះ​អនុស្សរណៈនេះ លោក វ៉័រ ហ្វាង ខាយ សាកលវិទ្យាធិការរងមានប្រសាសន៍ថា​៖ យោង​តាម​ការទំនាក់ទំនងសហប្រតិបត្តិការនេះ នឹងជួយ​​ឱ្យនិស្សិត​គរុកោសល្យមត្តេយ្យ អភិវឌ្ឍន៍តាមជំហ៊ានលើវិថីសិក្សា​ជំនាញនិង​​ពិសោធន៍ជាក់ស្តែង ឆ្លើយតប​នូវតម្រូវការ​ជាក់ស្តែងរបស់​ផ្នែកអប់រំនិង​សំណើររបស់សង្គម។ លោកបានវាយតម្លៃខ្ពស់​អំពីការសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ។ សាកលវិទ្យាធិការរំពឹង​ទុកទៅលើការទំនាក់ទំនង​សហប្រតិបត្តិការ​និង​បន្តអភិវឌ្ឍន៍ ទទួលបានលទ្ធផលល្អបំផុត។

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ចុះកិច្ចអនុស្សរណៈបណ្តុះបណ្តាលជំនាញឯកទេសនិងទទួលនិស្សិតធ្វើកម្មសិក្សាផ្នែកអប់រំមត្តេយ្យ