ថ្ងៃទី ២៧ ធ្នូ មហាវិទ្យាល័យគរុកោសល្យ (សាកលវិទ្យាល័យត្រាវិញ) និងក្រុមហ៊ុនភាគហ៊ុនអប់រំ ថាញ់ ថាញ់ កុង ទើបចុះហត្ថលេខាសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញនិងទទួលនិស្សិតចុះកម្មសិក្សាផ្នែកអប់រំមត្តេយ្យ។
ទន្ទឹមនឹងនោះ និស្សិតមហាវិទ្យាល័យគរុកោសល្យនៃសាកលវិទ្យាល័យត្រាវិញ នឹងបានផ្តល់ឱកាស ជំនួយចូលរួមចុះទស្សនាសិក្សា ឱកាសអនុវត្តនូវបណ្តាវិជ្ជាដែលបានសិក្សា ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង បង្កើនវិជ្ជាជំនាញនិងស្នាដៃ ហ្វឹងហាត់គុណធម៌នៃគ្រូបង្រៀន ដើម្បីឆ្លើយតបនូវតម្រូវការជាក់ស្តែងរបស់សង្គមពីគុណភាពការងារ។ល។
ចំពោះនិស្សិតឆ្នាំទី៣ នឹងបានចូលរួមក្នុងកម្មវិធីសំណេះសំណាលរបស់ក្រុមហ៊ុន ដើម្បីស្តាប់នូវបំណងរបស់និស្សិត ជាពិសេសទៅទៀតគឺចាប់យកនូវតម្រូវការអំពីនិយោជក កំណត់ទិសដៅសម្រាប់ការសិក្សាឱ្យបានល្អជាទីបំផុត។
លោកស្រី ផាម ធី ថូ ត្រាង អគ្គនាយកប្រចាំការនៃក្រុមហ៊ុនបានបញ្ជាក់ថា៖ “គោលបំណងរបស់ការចុះហត្ថលេខាគឺដើម្បីឆ្ពោះទៅដល់គោលដៅបណ្តុះបណ្តាលគ្រូបង្រៀនវ័យក្មេង ពូកែ រួសរាល់ ដើម្បីការអភិវឌ្ឍន៍ លើកតម្កើង កែលម្អថ្មីលើវិស័យអប់រំនៅបណ្តាសាលាមត្តេយ្យ”
លោកស្រីឱ្យដឹងបន្ថែមថា៖ សាកលវិទ្យាល័យត្រាវិញ ជាទីកន្លៃងបណ្តុះបណ្តាលចំណេះវិជ្ជាមូលដ្ឋានគ្រឹះ ធ្វើជាស្ពានត្រៀមសម្រាប់ដំណាក់កាលរអភិវឌ្ឍន៍ថែមទៀត។ ជាមួយនឹងឱកាសពិសោធន៍ផ្ទាល់នៅតថភាពជាក់ស្តែងច្រើនទៀតសម្រាប់និស្សិត។ រីឯចំណែកក្រុមហ៊ុន TTC Edu ក៏អាទិភាពជ្រើសរើសនិស្សិតជាមួយនឹងលទ្ធផលសិក្សាកម្រិតល្អបំផុត។
មានវត្តមាននៅកិច្ចចុះអនុស្សរណៈនេះ លោក វ៉័រ ហ្វាង ខាយ សាកលវិទ្យាធិការរងមានប្រសាសន៍ថា៖ យោងតាមការទំនាក់ទំនងសហប្រតិបត្តិការនេះ នឹងជួយឱ្យនិស្សិតគរុកោសល្យមត្តេយ្យ អភិវឌ្ឍន៍តាមជំហ៊ានលើវិថីសិក្សាជំនាញនិងពិសោធន៍ជាក់ស្តែង ឆ្លើយតបនូវតម្រូវការជាក់ស្តែងរបស់ផ្នែកអប់រំនិងសំណើររបស់សង្គម។ លោកបានវាយតម្លៃខ្ពស់អំពីការសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ។ សាកលវិទ្យាធិការរំពឹងទុកទៅលើការទំនាក់ទំនងសហប្រតិបត្តិការនិងបន្តអភិវឌ្ឍន៍ ទទួលបានលទ្ធផលល្អបំផុត។
ដា វី