សាកលវិទ្យាល័យ​ត្រាវិញ​ទទួលគណៈប្រតិភូនៃ​សាកលវិទ្យាល័យ​ Weber State សហរដ្ឋអាមេរិក

(TVU) – ថ្ងៃ​ទី ៩ មករា ២០១៨ លោក​បណ្ឌិត សាស្ត្រាចារ្យ​រង ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​រួមជា​មួយ​​ថ្នាក់​ដឹក​នាំ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថរីក​រាយ​​ទទួល​ស្វាគមន៍​លោកបណ្ឌិត​ Yasmen Simonian ជាអ្នក​ឯកទេស​មាន​កិត្តិសព្ទនិង​ជា​នាយក​នៃ​​វិទ្យាស្ថាន​សុខាភិបាល​ Ezekiel R. Dumke ចំណុះ​សាកលវិទ្យាល័យ​ ​ Weber State សហរដ្ឋអាមេរិក នៅ​ទីស្នាក់​ការ​កណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

IMG 3119 TVU

វត្ថុបំណង​នៃ​គណៈ​ប្រតិភូ​មក​ទស្សនៈកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​គឺ​ដើម្បី​ដោះ​ដូរ​ ស្វែង​រក​ឱកាស​សហប្រតិបត្តិការ​​យូរ​អង្វែង​លើ​វិស័យ​សុខាភិបាល។ ម្យ៉ាង​វិញ​ទៀត គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនា​នៅ​បណ្តា​មហាវិទ្យាល័យ​ មណ្ឌល​សិក្សា បន្ទប់​ពិសោធ អន្តេវាសិកដ្ឋាន​សម្រាប់​​និស្សិត ជា​ពិសេស​បាន​ជួប​សំ​ណេះ​សំ​ណាល​និង​សួរ​សុខ​ទុក្ខ​អ្នក​ជំ​ងឺ​នៅ​ការិយាល័យ​ចម្រុះ​​ពិនិត្យ​សុខភាព​ចំណុះ​សាកលវិទ្យាល័យ​ត្រាវិញ។

មាន​ប្រ​សាសន៍​នៅ​អង្គ​ជំ​នួប​ លោក​បណ្ឌិត  Yasmen Simonian ឱ្យ​ដឹង​ថា៖ សាកលវិទ្យាល័យ​​ត្រាវិញ​មាន​ទំហំ​បណ្តុះ​បណ្តាល​ពហុ​វិជ្ជា ជា​ពិសេស​គឺ​វិស័យ​សុខា​ភិបាល​ មាន​លក្ខណៈ​ងាយ​ស្រួល​ដល់​និស្សិត​ក្នុង​ការ​សិក្សា​និង​ស្នាក់​រៀន​ សម្បូរ​ដោយ​ធន​ធាន​សម្ភារៈ​ឧបទេស​​សម្រាប់​និស្សិត​ចូល​រួម​ស្រាវជ្រាវ។

នៅ​អង្គ​ជំ​នួប​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ ចែក​រំ​លែក​បើក​ចំហ​អំពី​សកម្មភាព​បណ្តុះ​បណ្តាល​លើ​វិស័យ​សុខាភិបាល​ សកម្មភាព​ជំ​នួយ​​កម្មសិក្សា អាហារូបករណ៍ដល់​​និស្សិត។ល។

ខ្លឹម​សារ​ពិស្តារ​ជំ​វិញ​បណ្តា​ចំ​ណុច​ដែល​លើក​ឡើង​នៅ​អង្គ​​ជំ​នួប​ជា​មួយ​លោក​ស្រី Deborah Judd តំណាង​មហាវិទ្យាល័យ​​ថែ​ទាំ​ជំ​ងឺ​នៃ​សាកលវិទ្យាល័យ​​ Weber State កាល​ពី​ខែ​មីនា​ឆ្នាំ ២០១៧ និង​បណ្តា​ចំ​ណុច​សំ​ខាន់ៗ​ទៀត​ពាក់​ព័ន្ធ​ដល់​ការ​​អនុវត្ត​​កម្មវិធី​បណ្តុះ​បណ្តាល​នូវ​មុខ​ជំ​នាញនានា​​ផ្នែក​វេជ្ជសាស្ត្រ​ សកម្មភាព​ដោះ​ដូរ​​បទ​ពិសោធ​រវាង​សាស្ត្រាចារ្យ និស្សិត​នៃ​ភាគីទាំង​ពីរ​ ម្យ៉ាង​វិញ​ទៀត​អភិវឌ្ឍ​កម្មវិធី​សហការ​​បណ្តុះ​បណ្តាល និស្សិតចុះ​កម្មសិក្សា​​ បន្ត​ក្រេឌិត​សិក្សាពីបរិញ្ញាបត្រ​រង​​​ឡើង​បរិញ្ញាបត្រ​។

លោក​បណ្ឌិត សាស្ត្រាចារ្យ​ ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​រីក​រាយ​ស្វាគមន៍​និង​គាំទ្រាំ​យ៉ាង​ខ្លាំង​ចំពោះ​ដំ​ណើរ​ទស្សនៈ​កិច្ច​របស់​គណៈប្រតិភូ​បាន​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​សាស្ត្រាចារ្យ​ គ្រូ​បង្រៀន និង​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ក៏​ដូច​ពិគ្រោះ​យោបល់​ជាមួយ​​ថ្នាក់​ដឹក​នាំ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱ​សថ​។​ លោក​ថ្លែង​ថា«យើង​ខ្ញុំ​មាន​ទំ​នុក​ចិត្ត​ខ្ពស់​ទៅ​លើ​កិច្ច​​ពិភាក្សា​នេះ ដៃគូ​ទាំង​ពី​នឹង​ផ្សារ​ភ្ជាប់​ថែម​ទៀត​នូវ​ចំ​ណង​មិត្ត​ភាព​យូរ​អង្វែង​រវាង​សាកលវិទ្យាល័យ​ទាំង​ពីរ​និង​មាន​កម្មវិធី​បណ្តុះ​បណ្តាល​ល្អ​បំផុត​សម្រាប់​និស្សិត​ផ្នែក​វេជ្ជសាស្ត្រ​និង​ឱសថ។»

ក្នុង​កិច្ច​សំ​ណេះ​សំណាល​ជាមួយ​និស្សិត​ លោកបណ្ឌិត ​Susan Thornock ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ថែ​ទាំ​ជំ​ងឺនៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខា​ភិបាល​ Ezekiel R. Dumke​​ ​បាន​ឧទ្ទេស​នាម​និង​ណែ​នាំ​អំ​ពី​ប្រ​ព័ន្ធ​វាយ​តម្លៃ​​ជំ​ងឺ​ខ្វះ​ឈាម​ វិធី​សាស្ត្រ​ពិនិត្យ​និង​បង្ការ​​ជំ​ងឺ​ ព្រម​ទាំង​មាន​ប្រ​​ធាន​បទ​ជំ​នាញ​ផ្នែក​ព្យាកររូបភាព​​ជំ​ងឺ ដោយ​លោក​បណ្ឌិត Robert J. Walker។

IMG 3112 TVU

លោក​បណ្ឌិត សាស្ត្រាចារ្យ​រង ផាម ទៀត ខាញ់ ជូន​បាច់​ផ្កា​ស្វាគមន៍​លោក​បណ្ឌិត ​Yasmen Simonian

IMG 3157 TVU

IMG 3172 TVU

IMG 3181 tvu

គណៈប្រតិភូ​ទស្សនា​​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិិត​ស្នាក់​រៀន​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

IMG 3243 TVU

IMG 3316 TVU

សួរ​សុខ​ទុក្ខ​និង​ទស្សនា​​បន្ទប់​ពិសោធ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថនៃ​សាកលវិទ្យាល័យ​ត្រាវិញ

IMG 3378 TVU

កិច្ច​ជួប​សំណេះ​សំណាល​ជា​មួយ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ

 

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​ទទួលគណៈប្រតិភូនៃ​សាកលវិទ្យាល័យ​ Weber State សហរដ្ឋអាមេរិក