សាកលវិទ្យាល័យត្រាវិញទទួល​ស្គាល់“និស្សិតមាន​លក្ខណៈល្អ​៥យ៉ាង”ចំនួន១០១រូប

រាត្រី​ថ្ងៃទី០៩មករាសមាគមន៍និស្សិតសាកលវិទ្យាល័យត្រាវិញ​ បាន​រៀបចំឡើងកម្មវិធីទទួល​ស្គាល់​កិត្តិនាម“និស្សិត​មាន​លក្ខណៈល្អ​៥​យ៉ាង​” ឆ្នាំ២០១៧ ដើម្បីអបអរសាទរ ខួប​​អនុស្សាវរីយ៍៦៨ឆ្នាំ​ទិវា​​​ប្រពៃណីសិស្សានុសិស្ស និស្សិត និងសមាគមន៍និស្សិតវៀតណាម (០៩/០១/១៩៥០ – ០៩/០១/២០១៨) នៅសាលប្រជុំ D5 ទីស្នាក់ការកណ្តាល​នៃសាកលវិទ្យាល័យត្រាវិញ។

IMG 3750 TVU

ចូលរួមក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួម​របស់​លោក​ ត្រឹន វ៉ាន់ ត្រុង ជាអនុលេខាធិការ​​​​​អចិន្ត្រៃយ៍​នៃកម្មាធិការបក្ស និងជា​សាកលវិទ្យាធិការរង;អ្នក​ស្រី​ ហូ ធី ធ្វី ហាំង ជាលេខាធិការ​នៃសម្ព័ន្ធយុវជននិងជាប្រធានសមាគមន៍និស្សិត​នៃសាកលវិទ្យាល័យ​ត្រាវិញ;បណ្តា​សមាជិក​​គណៈកម្មាធិការ​សម្ព័ន្ធយុវជន គណៈកម្មាធិការសមាគមន៍និស្សិត ​គណៈកម្មាធិការ​សម្ព័ន្ធ​យុវជន​មូលដ្ឋាន គណៈកម្មាធិការសមាគមន៍​និស្សិត​ បណ្តា​ខ្លឹប​ក្រោម​ឱវាទ ព្រមទាំង​និស្សិតជិត១០០០រូប។​

មាន​ប្រ​សាសន៍​បើក​អង្គ​ពិធី​ លោក ត្រឹន វ៉ាន់ ត្រុង បានបញ្ជាក់ថា៖ “ឆ្លងកាត់អស់រយៈពេល ៦៨ ឆ្នាំ បង្កើត​ និង​អភិវឌ្ឍគ្រប់​ជំនាន់និស្សិតវៀតណាម​​បានចារ​ទុកនូវព្រឹត្តិការប្រវត្ដិសាស្ត្រជាច្រើន​​ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​រំដោះ​ប្រទេសជាតិ​ បង្រួបបង្រួមទឹកដី។ បង្ហាញ់​គំរូ​ដ៏ឆ្នើម​​នៃ​ជំនាន់​សិស្សានុសិស្សនិងនិស្សិត​លើវិស័យជាច្រើន។

លោក​បានទទួលស្គាល់​និង​កោតសរសើរ​សមាគមន៍និស្សិត ​ដែល​បាន​រៀប​ចំ​ឡើង​នូវ​សកម្មភាព​ជា​ច្រើន​មាន​ប្រយោជន៍ ជាក់ស្តែង ទាក់ទាញ​និស្សិត​ចូលរួមនិងទទួល​បាន​លទ្ធផល​ដ៏ល្អជា​ច្រើន​​របស់​សមាគមន៍​និស្សិត​នៃសាកលវិទ្យាល័យ​​ក្នុង​ប៉ុន្មានឆ្នាំកន្លងមក។

ទន្ទឹមនឹងនោះ​សាកលវិទ្យាធិការរង​ក៏សង្ឃឹម​ថា និស្សិតគ្រប់រូប​ត្រូវ​តស៊ូ​សម្រេច​បាន​​លក្ខណៈល្អ​ទាំង​៥ចំណុច។ កិច្ចការ​របស់​សម្ព័ន្ធយុវជននិងសមាគមន៍​ កំពុង​មាន​កម្មវិធី​ជា​ច្រើន ដែលធ្វើសកម្មភាព​ឆ្ពោះ​ទៅ​កសាង​គំរូ​តំណាងជំនាន់​និស្សិត​វៀត​ណាម ស្វាហាប់ ច្នៃប្រឌិត និង សមាហរណកម្ម។

និស្សិត កាវ​ ញ៉ឹន ទិញ ទទួល​បាន​កិត្តិនាម​ជា​និស្សិត​មាន​លក្ខណៈ​ល្អ​៥​យ៉ាង​ រីក​រាយ​ថ្លែង​ថា៖ “ទទួល​បាន​​កិត្តិនាមនេះ​ជាជំ​ហ៊ានមួយ​គួស​បញ្ជាក់​នូវ​​លទ្ធផល​ក្រោយ​ពេល​ការ​ព្យាយាម​សិក្សា​និង​ហ្វឹកហាត់​របស់​ខ្លួន​ក្នុង​មួយ​ឆ្នាំ។ ខ្ញុំ​មាន​បំណង​ថា ក្នុង​ពេលវាលា​ខាង​មុខ​ និស្សិត​នៃ​សាកលវិទ្យាល័យ​ទាំង​ឡាយ​នឹង​តស៊ូ​ព្យាយាម​សិក្សា​ ហ្វឹកហាត់​ដើម្បី​សម្រេច​បាន​ជា​និស្សិត​​មាន​លក្ខណៈល្អ​៥​យ៉ាង​គ្រប់ជំនាន់​ថ្នាក់។”

ក្នុង​ឱកាស​នេះ សាកលវិទ្យាល័យត្រា​វិញ បាន​ទទួល​ស្គាល់​​និស្សិតឆ្នើមទាំង​​ ១០១​រូប ​ដែល​ទទួល​បាន​កិត្តិនាម “និស្សិត​មាន​លក្ខណៈល្អ​៥​យ៉ាង​” ថ្នាក់​សាកលវិទ្យាល័យ​ឆ្នាំ​២០១៧ និង​ជូន​រង្វាន់​ដល់​បណ្តាសកម្មភាព​អបអរសាទរខូប​​អនុស្សាវរីយ៍៦៨​ឆ្នាំនៃថ្ងៃ​ប្រពៃណីសិស្សានុសិស្ស និស្សិត​និង​សមាគមន៍​និស្សិត​វៀតណាម​ក្នុង​ឆ្នាំនេះ។

 និស្សិតមាន​លក្ខណៈល្អ​៥​យ៉ាង​នោះ​គឺ៖ សីលធម៌ល្អ សិក្សាល្អ ស្ម័គ្រ​ចិត្តល្អ កាយសម្បទា​​ល្អ​និង​​សមាហរណកម្មល្អ។ ដោយ​មជ្ឈិម​សមាគមន៍​និស្សិត​វៀតណាម​​បំផុសចលនា​កាល​ពី​ឆ្នាំ​២០០៩ ដើម្បី​​លើក​តម្កើង​​និស្សិត​ដែល​មាន​ស្នាដៃ​សិក្សា​ ស្រាវជ្រាវ​វិទ្យាសាស្ត្រ​​​​​ តែង​​បំពេញហ្វឹកហាត់កាយសម្បទា សកម្ម​​ស្ម័គ្រ​ចិត្ត​ ក្លាហាន​ក្នុង​សមាហរណកម្ម​អន្តជាតិ។

យោងតាម​លក្ខណៈទាំង៥​ចំណុច មុនពេលនោះ មានសកម្មភាព​ជា​ច្រើន​ឆ្ពោះ​ទៅ​កាន់ កម្មវិធីខូប​អនុស្សាវរីយ៍​៦៨ឆ្នាំ​នៃ​ថ្ងៃ​ប្រពៃណី​សិស្សានុសិស្ស និស្សិតនិង​សមាគម​និស្សិត​វៀតណាម ដូច​ជា​រត់​ប្រណាំង ពិធី​ប្រឡង​រាំ Flashmob និងប្រ​កូត​កីឡា​​​បាល់​ទះ បាន​ប្រ​ព្រឹត្តិ​ឡើង​ក្នុង​បរិយាកាស​ដ៏​សប្បាយនិង​អ៊ូអរ ទាក់​ទាញ​និស្សិត​មក​ចូល​រួម​ជាង​២០០០​រូប។

IMG 3729 TVU

IMG 3724 TVU

IMG 0804 TVU

IMG 0116 TVU

IMG 9665 TVU

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញទទួល​ស្គាល់“និស្សិតមាន​លក្ខណៈល្អ​៥យ៉ាង”ចំនួន១០១រូប