តម្រង់​ទិស​ដៅ​វិជ្ជាជីវៈ​នៅសាលាវិទ្យាល័យ ចូវ ថាញ់ទី១ ខេត្ត ដុងថាប

ព្រឹក ថ្ងៃទី ០៨ មករា​ ២០១៨ មហាវិទ្យាល័យ វិទ្យាសាស្ត្រ​មូលដ្ឋាន​និង​មហាវិទ្យាល័យ​គីមី​អនុវត្ត បាន​អញ្ជើញ​ទៅ​បឹ្រក្សាតម្រង់​ទិស​ដៅ​វិជ្ជា​ជីរៈ​ដល់​សិស្សានុសិស្ស​​នៃ​សាលា​វិទ្យាល័យ ចូវ ថាញ់ទី​១ ខេត្ត​ ដុងថាប។

TVU-006

លោកបណ្ឌិត ធី ត្រឹង អាញ់ ត្វឹន ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​មូលដ្ឋាន បាន​ឧទ្ទេសនាមអំពី បដិវត្តន៍ឧស្សហកម្ម ៤.០

អនុបណ្ឌិតង្វៀន វ៉ាន់ សៅរ៍ ព្រឹទ្ធ​បុរស​នៃ​​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​មូលដ្ឋាន​បាន​ឱ្យ​ដឹង​ថា កិច្ចសំ​ណេះ​សំ​ណាល​​​ទទួល​បាន​ការ​យកចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង​ពី​​សិស្សានុសិស្ស​និង​គ្រូ​បង្រៀន​សាលា។ ក្រុមការ​ងារ​​បាន​ឧទ្ទេសនាម​ជា​ទូទៅ​អំ​ពី​សាកលវិទ្យាល័យត្រាវិញ ដូច​ជា​កម្មវិធី​បណ្តុះបណ្តាល គោល​នយោបាយ​សិក្សា​នៅសាកលវិទ្យាល័យ​ត្រាវិញ។ល។ ជា​ពិសេស​គឺ​ពត៌មាន​អំពី​ផ្នែក​ជំនាញ​ថ្មីៗ​និង​កំណត់​គោលដៅ​​ការ​ងារ​​សម្រាប់​អនាគត​ ជួយ​ឱ្យ​ប្អូនៗ​សិស្សានុសិស្ស​កាន់​​តែ​មាន​កម្លាំង​ចិត្ត​​ដើម្បី​ត្រៀម​ការ​​សិក្សា​កាន់​តែ​ល្អ។

សមាជិក​​ក្នុង​ក្រុម​​ក៏​បាន​​បង្ហាញ់​យ៉ាង​ច្បាស់នូវ​​និន្នាការជ្រើស​រើស​​​មុខ​ជំនាញ​ និងចែក​រំលែក​បទ​ពិសោធន៍​​ក្នុង​​ការ​​ជ្រើរើស​​​រៀន​មុខជំនាញ​​ឱ្យ​​សមស្រប​ទៅ​តាម​ចំ​ណង់​ចំ​ណូល​ចិត្ត​ ​សមត្ថភាព និង​សេដ្ឋកិច្ច​គ្រូ​សារ។

នាឱកាសនេះ មហាវិទ្យាល័យ​​វិទ្យាសាស្ត្រ​មូលដ្ឋាន​​ក៏​បាន​​ជូន​សៀវភៅ​១០០​ក្បាល​សម្រាប់​​សិស្ស​ថ្នាក់​ទី​១២។ ទន្ទឹម​​នឹង​​នោះ​ ក្រុម​​ការ​ងារ​​បាន​បន្ត​សកម្មភាព​​តម្រង់​ទិស​ដៅ​វិជ្ជា​ជីវៈ​សម្រាប់​សិស្សានុសិស្ស​នៅ​​​នៅ​សាលា​វិទ្យាល័យ សា ដែក សាលាវិទ្យាល័យ ង្វៀន យ៉ូ ខេត្ត​ដុង​ថាបផង​ដែរ។ ល។

TVU-002

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន តម្រង់​ទិស​ដៅ​វិជ្ជាជីវៈ​នៅសាលាវិទ្យាល័យ ចូវ ថាញ់ទី១ ខេត្ត ដុងថាប