​កិច្ច​ពិភាក្សា​សហ​ការ​រ​វាងសហគ្រិន​​​ជប៉ុន​និង​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​

(​TVU)- ​ថ្ងៃ​ទី​១២​ មករា​ ឆ្នាំ​ ២០១៨​ មជ្ឈមណ្ឌលបម្រើ​សេវាការងារ​ នៃ​​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​​បាន​ទទួល​ស្វាគមន៍​គណៈ​ប្រតិភូនៃ​សម្ព័ន្ធ​​សមាគម​ជំ​រើស​ពលកម្ម​​​​​ថែទាំ​ជំងឺ​ របស់​ខេត្ត​​ Okayama សមាគម Techno Meito (ជប៉ុន)​និងក្រុម​ហ៊ុនផ្គត់​​ផ្គង់​​​​ធន​ធាន​មនុ​ស្ស ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​អញ្ជើញ​មក​ទស្សនា​និងជួប​ពិភាក្សា​ការ​ងារ​នៅ​​សាកល​វិទ្យាល័យត្រាវិញ។

IMG 3989 TVU

លោក​ Kashimoto Yukinori ​​ប្រធានសមាគម​ទទួលបុគ្គលិកថែទាំ​សុខ​ភាព​ខេត្ត​​ Okayama​​ តំណាងនៃគណៈប្រតិភូរួមជាមួយលោកយឿង​ ក្វាង ង៉ុក អនុ​ប្រធាន​នៃ​មន្ទីរពលកម្មយុទ្ធជនពិការនិងសង្គមកិច្ចខេត្ត​ត្រាវិញ, ថ្នាក់​ដឹក​នាំ​នៃ​មជ្ឈមណ្ឌល​​បម្រើ​សេវាការងារនៃ​សាកលវិទ្យា​ល័យ​ត្រាវិញ​មាន​កិច្ច​ជួប​ពិភាក្សា​ការ​ងារ​ផ្នែក​​ថែ​ទាំ​សុខ​ភាព​និង​កសិ​កម្ម​ជលវ​ប្បកម្ម​នៅ​ជ​ប៉ុន​ក៏​​ដូច​ជា​តម្រូវ​ការ​ការ​ងារ​​លើ​វិ​ស័យ​នេះ​នៅ​ត្រា​វិញ​។

តំណាងនៃគណៈប្រតិភូ​លោក​ Kashimoto Yukinori​ បានធ្វើ​បទ​បង្ហាញ់​នូវ​​តម្រូវ​ការ​​ការ​ងារ​ផ្នែក​ថែ​ទាំ​សុខ​ភាព​និង​កសិ​កម្ម​ជលវ​ប្បកម្ម​នៅ​​ជ​ប៉ុន​​នា​បច្ចុប្បន្ន​​​​លក្ខខណ្ឌ​និស្សិត​​អាច​ធើ្វ​ការ​នៅ​ជ​ប៉ុន​។ លោក​មាន​ប្រសាសន៍​ថា និស្សិត​​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​អាច​ទៅ​ជប៉ុន​ធើ្វ​ការ​តាម​មុខ​ជំ​នាញ​ដែល​បាន​​សិក្សា​ចាប់​​ពី ៣​​ ​​ទៅ​៥​ ឆ្នាំ​និង​អាច​រៀន​បន្ថែម​​ទៀត​​ដើម្បី​​យក​វិញ្ញា​បនបត្រ​​របស់​ប្រ​ទេស​ជប៉ុន​តាម​មុខ​ជំ​នាញ​​កំ​ពុង​សិក្សា​។

លោក​ យឿង ក្វាង ​​ង៉ុក​ នាយក​រង​នៃ​​ មន្ទីរ​ពលកម្ម​យុទ្ធជន​ពិការ​និង​សង្គម​កិច្ចខេត្ត​ត្រាវិញ​ស្នើ​ចំ​ពោះ​​​ដៃ​គូ​អោយ​​ផ្តល់​ពត៌មាន​ផែនការ​ការងារ​ជំរើស​បុគ្គលិក​ជាក់​សែ្ដង​។ ម្យ៉ាង​វិញ​ទៀត​ ​ជំ​រុញ​រៀប​ចំ​បណ្ដា​សិក្ខាសាលាតម្រង់​​ទិស​ដៅ​​វិជ្ជាជីវៈ ដ​ល់​និស្សិត​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​​ដើម្បី​ភាគី​​ត្រា​វិញ​ដាក់​​ផែន​ការ​រៀប​ចំ​បណ្ដុះ​បណ្ដាល​ធន​​ធាន​មនុស្ស​មាន​ចំណេះវិ​ជ្ជា​និង​​​គ្រប់​​សម​ត្ថភាព​ដើម្បី​ឆ្លើយ​​តប​នូវ​តម្រូវ​ការការ​ងារ​។

លោក ​ង្វៀន ​យី នាយក​រង​នៃ​​មជ្ឈមណ្ឌលបម្រើ​សេវាការងារ​​ តំ​ណាង​​សា​កល​វិ​ទ្យា​​ល័យ​​ត្រា​វិញមាន​ប្រ​សាសន៍​ថា ​ធន​ធានពល​កម្ម​ដែល​បា​ន​បណ្ដុះ​​បណ្ដាលនៅ​សាកលវិទ្យាល័យ​ត្រាវិញ​លើ​​​​​​គ្រប់​​វិ​ស័យ និង​​​មាន​សមត្ថភាព​គ្រប់​គ្រាន់​​ឆ្លើយ​តប​នូវ​តម្រូវ​ការការ​ងារ។ លោកមាន​ទំ​នុក​ចិត្ត​ថា​ភាគី​ទាំង​នឹង​បន្ត​សហការ​ដើម្បី​​​ពិនិត្យ​សារ​ឡើង​វិញ​នូវ​​តម្រូវ​ការ​​ជាក់​ស្តែង​នៃ​ភាគី​ទាំង​ពីរ​នា​ពេល​ខាង​មុខ។

IMG 3962 TVU

សឺន ធី លីញ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ​កិច្ច​ពិភាក្សា​សហ​ការ​រ​វាងសហគ្រិន​​​ជប៉ុន​និង​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​