និស្សិត​​ផ្នែកវារីវប្បកម្មបានធ្វើ​របាយការណ៍​អំពីលទ្ធផល​​នៃការ​​ធ្វើកម្មសិក្សា

ថ្ងៃទី១១ មករា ២០១៨ មជ្ឈមណ្ឌលជំនួយអភិវឌ្ឍន៍​នៃការបង្រៀននិងសិក្សា (TLC) ចំណុះ​សាកលវិទ្យាល័យត្រាវិញ​បានឱ្យដឹងថា៖ និស្សិត​១៩រូប​ផ្នែក​វារីវប្បកម្មទើប​សម្រេច​ការ​ធ្វើ​កម្មសិក្សា Co-op នៅក្រុមហ៊ុន​ ថុង ថ្វឹន នាសាខាខេត្ត កៀង ហ្សាង និងបានធ្វើ​របាយការណ៍​អំពីលទ្ធផលនៃការ​​ធ្វើកម្មសិក្សា​ចំពោះ​អ្នកដឹក​នាំ​មហាវិទ្យាល័យ។

1-Sinh-vien-nganh-nuoi-trong-thuy-san-bao-cao-ket-qua-Co-op 600x424 09fcc51e5352993195d3b36bb6fd83de

តាម​ការ​យល់​ឃើញរបស់និស្សិតគ្រប់​រូប​បាន​ឱ្យ​ដឹង​ថា៖ ក្នុងការ​ដំណើរធ្វើ​​​​ ​ Co-op លើកនេះ ពួក​គេ​​បាន​ខិតទៅជិត​នឹង​បច្ចេកវិទ្យា​ថ្មីក្នុង​​វារីវប្បកម្ម។ ពួក​គេ​បាន​យល់​បន្ថែម​​អំពី​ការងាររបស់​មុខរបរ និង​មាន​ឱកាសអនុវត្ត​នៃ​ចំណេះ​ជំនាញ​ជា​ច្រើន​ចូល​​ក្នុង​ការងារ  ជាពិសេស​គឺ​មាន​ឱកាស​ហ្វឹកហាត់​​ ប្រតិបត្តិបច្ចេកទេសក្នុង​វារីវប្បកម្ម ស្រាវជ្រាវ​និង​អនុវត្ត​​​នៃទម្រង់​ព្យាបាល​ជំងឺ​។ ទន្ទឹមនឹងហ្វឹកហាត់​ចរិយា ស្មារតី​ដាក់ពិន័យ​និង​ទទួល​ខុស​ត្រូវ​ចំពោះការងារ។

យោង​តាម​ពត៌មាន​ពី TLC ការ​អនុវត្ត​កម្មវិធី​បណ្តុះ​បណ្តាល​តាម​បែប Co-op នៅសាកលវិទ្យាល័យត្រាវិញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងនេះ​ ក៏ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​សកម្ម​អំពី​និស្សិត ឪពុកម្តាយនិង​បណ្តានិយោជក។

លោកអនុបណ្ឌិត វឿង ត្វឹន ភុង អតីតអ្នកសម្រប​សម្រួល  Co-op នៃផ្នែកជលវប្បកម្ម​​បាន​បញ្ជាក់​ថា៖ និស្សិត Co-op ក្រៅ​ពីមាន​​បំណិនជំនាញ​ល្អ នៅ​មាន​ស្មារតីដ៏សកម្ម រហ័សរហួន គំនិតល្អនិង​ជឿ​ជាក់​​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទៀតផងនិង​បានធ្វើ​​​ពិសោធន៍​ការ​ងារ​ដោយ​​ពិត​ប្រាកដ។ កត្តានេះ​នឹង​ជួយ​ឱ្យ​និស្សិត​ហ្វឹក​ហាត់​ ​​ខិតទៅជិតនឹង​​បំណិននៃ​មុខជំនាញ​ដែលខ្លួន​កំពុង​សិក្សា។ ទន្ទឹមនឹង​នោះ​ បាន​ជួយ​ឱ្យ​ពួក​គេ​​មាន​សមត្ថភាព​វាយតម្លៃ​នៃភាពមាំមួន​របស់​ការងារ​ចំពោះ​ខ្លួន​​​ឯង។

លោក​អនុបណ្ឌិត ហ្វិញ គិម ហឿង ព្រឹទ្ធ​បុរស​រង​នៃ​មហាវិទ្យាល័យ​កសិកម្ម – ជលវប្បកម្ម​បាន​ចែក​​រំលែក​ថា៖ ការ​កសាង​និងផ្សព្វផ្សាយ​​អនុវត្ត​នូវ​បណ្តាកម្មវិធី Co-op ក្នុង​ប៉ុន្មាន​ឆ្នាំកន្លង បាន​ជួយ​ឱ្យ​មហាវិទ្យាល័យ​មាន​ឱកាស​ជា​ច្រើន​ក្នុង​ការ​​ទំនាក់​ទំនង​ជា​មួយ​នឹង​សហគ្រាស ជួយ​កសាង​ឡើង​នៅ​កម្មវិធី​បណ្តុះ​បណ្តាល​សមស្រប​នឹង​តម្រូវ​ការ​របស់​បណ្តា​និយោជក រួម​ចំណែក​បើក​ទូលាយ​នូវឱកាស​ការ​ងារ​សម្រាប់​និស្សិត​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា។

ឆ្លង​តាម​របាយការណ៍​របស់​និស្សិត​គ្រប់​រូប​ក្នុង​ដំណើរ​ Co-op លើក​នេះ អ្នក​ដឹក​នាំ​មហាវិទ្យាល័យ​ កសិកម្ម – ជលវប្បកម្មរបស់​សាកលវិទ្យាល័យត្រាវិញ មាន​បំណងថា​ក្នុង​​កម្មវិធី​នេះ​នឹង​បន្ត​បាន​អភិវឌ្ឍន៍​មាន​ប្រសិទ្ធិភាព នាំ​មក​នូវ​បំណិន​និង​ផលប្រយោជន៍យ៉ាង​ជាក់ស្តែង​សម្រាប់​និស្សិត។

2-Sinh-vien-Thuy-t-trinh-tiBuibao-cao 600x424 581221c040cda20c8cbcc598ba843a24

3-Lanh-o-BmonThysnnthmsinh-vientinithctpCoop 600x424 45ed5d16a143653519a932fb99007f85

ដា​ វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​​ផ្នែកវារីវប្បកម្មបានធ្វើ​របាយការណ៍​អំពីលទ្ធផល​​នៃការ​​ធ្វើកម្មសិក្សា