ទិវា«ដឹងគុណដំណក់ឈាមវៀត» ទទួលបានកញ្ចប់ឈាមជិត ៣០០ កញ្ចប់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 18 មករា 2018
- ចុចដង៖ 546
(TVU) - តាមព័ត៌មានពីសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញ នៅទិវា «ដឹងគុណដំណក់ឈាមវៀត» បានប្រព្រឹតទៅនៅថ្ងៃទី ១៣ មករា សម្ព័ន្ធយុវជនបានសហការជាមួយសមាគមកាកបាទក្រហមខេត្តត្រាវិញ និងមជ្ឈមណ្ឌលឈាមកឹងធើរៀបចំឡើងនិងទទួលបានកញ្ចប់ឈាមចំនួនជិត ៣០០ កញ្ចប់។
ការបរិច្ចាគឈាមលើកនេះមានសមាជិកយុវជនចូលរួមចំនួន ៣៥០ រូប ជាមួយទិសស្លោក«ដំណក់ឈាមមួយឱ្យទៅ ជីវិតមួយបន្សល់មក» សមាជិកយុវជនមិនត្រឹមតែរួមចំណែកស្តកទុកឈាមដើម្បីសង្រ្គោះអ្នកជំងឺថែមទាំងមានមនសិការយល់ដឹងត្រឹមត្រូវនូវផលប្រយោជន៍នៃអ្នកស្មគ្រចិត្តបរិច្ចាគឈាម។
យុវជន ហូ ធ្វិ អ្វៀង និស្សិតរៀនមុខជំនាញគរុកោសល្យ និងជាអ្នកបានបរិច្ចាគឈាម ៧ លើកឱ្យដឹងថា៖ បរិច្ចាគឈាមជាសកម្មភាពដ៏មានន័យបំផុត មុនពេលបរិច្ចាគឈាម យើងខ្ញុំបានអ្នកគ្រូពេទ្យប្រឹក្សានិងណែនាំពិស្តាអំពីថែទាំសុខភាពក៏ដូចបានពិនិត្យនូវកាយសម្បទារបស់ខ្លួន។
ពីរឆ្នាំកន្លង ខ្ញុំបានបរិច្ចាគឈាមទៅដល់ ៧ លើក ប្រការនេះសឱ្យឃើញថាសុខភាពរបស់ខ្ញុំមានកម្លាំងល្អនិងប្រសើរច្រើន។ ខ្ញុំពិតជាសោមនស្សរីករាយនិងមានទំនុកចិត្តពេលដែលអ្នកគ្រូពេទ្យផ្ញើលទ្ធផលកាយសម្បទារបស់ខ្ញុំនិងគ្រប់លទ្ធភាពដើម្បីបរិច្ចាគ។
យុវជន ត្រឹង ក្វួក ថឺវ និស្សិតឆ្នាំទី ២ មុខជំនាញតម្លើងរថយន្ត ក៏មានទស្សនៈដូច្នោះដែរ ការបរិច្ចាគឈាមមានសារប្រយោជន៍ច្រើនចំពោះសង្គមនិងម្ចាស់ខ្លួន បានជួយសង្គ្រោះអ្នកជំងឺ និងបានពិនិត្យកាយសម្បទាជារៀងរាល់ការកំណត់។
ជាពិសេសបានទទួលមកវិញនូវផលប្រយោជន៍ដែលបានបរិច្ចាគទៅ ហើយនឹងមិនអាចដឹងបានថា នៅថ្ងៃអនាគតយើងរាល់គ្នាក៏ត្រូវការនូវដំណក់ឈាមនេះដើម្បីសង្គ្រោះបន្ទាន់ជីវិតរបស់ខ្លួន។
អ្នកគ្រូ ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងគួសបញ្ជាក់ថា៖ ការបរិច្ចាគឈាមសប្បុរសធម៌ជាសកម្មភាពមានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងកិច្ចការសប្បុរសធម៌ជួយអ្នកជំងឺ នេះជាទង្វើមួយដ៏ឧត្តុង្គឧត្តមជាទីគោរព។
លោក ង្វៀន ញ៉ឹត ថាញ់ អនុលេខាធិការនៃសម្ព័ន្ធយុវជនសាកលវិទ្យាល័យត្រាវិញឱ្យដឹងថា៖ ចលនា ស្មគ្រចិត្តបរិច្ចាគឈាម ជាកម្មភាពគួសបញ្ជាក់នូវស្មារតីស្មគ្រចិត្តចំពោះយុវជននិងការទទួលខុសត្រូវចំពោះសង្គម ជាពិសេសចំពោះអ្នកជំងឺ ដែលកំពុងត្រូវការនូវដំណក់ឈាមមនោសញ្ចេតនានេះ។
ហ្វិញ សាង