ទិវា​​«ដឹង​គុណ​ដំណក់​ឈាម​វៀត​» ទទួល​បាន​កញ្ចប់​ឈាម​ជិត​ ៣០០ កញ្ចប់

(TVU) - តាម​ព័ត៌មាន​ពី​សម្ព័ន្ធ​យុវជន​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ នៅ​ទិវា​ «ដឹង​គុណ​ដំ​ណក់​ឈាម​វៀត​» បាន​ប្រ​ព្រឹត​ទៅ​នៅ​ថ្ងៃ​ទី ១៣ មករា សម្ព័ន្ធ​យុវជន​បាន​សហការ​ជា​មួយ​សមាគម​កាក​បាទ​ក្រ​ហម​ខេត្ត​ត្រាវិញ និង​មជ្ឈមណ្ឌល​ឈាម​កឹង​ធើ​​រៀប​ចំ​ឡើង​និង​ទទួល​បាន​កញ្ចប់​ឈាម​ចំ​នួន​ជិត​ ៣០០ ​កញ្ចប់។

DSC02791 TVU

ការ​បរិច្ចាគ​​ឈាម​លើក​នេះ​មាន​សមាជិក​យុវជន​ចូល​រួម​ចំ​នួន ៣៥០ រូប​​ ជា​មួយ​ទិស​ស្លោក​«ដំណក់​ឈាម​មួយ​ឱ្យ​ទៅ ជីវិត​មួយ​បន្សល់​​មក» សមាជិក​យុវជន​មិន​ត្រឹម​តែ​រួម​ចំ​ណែក​ស្តក​ទុក​​ឈាម​ដើម្បី​​សង្រ្គោះ​អ្នក​ជំ​ងឺ​ថែម​ទាំង​​មាន​មនសិការ​​យល់​ដឹង​ត្រឹម​ត្រូវ​នូវ​ផល​ប្រ​យោជន៍​នៃ​អ្នក​​ស្មគ្រ​ចិត្ត​បរិច្ចាគ​ឈាម​។

យុវជន​ ហូ ធ្វិ អ្វៀង និស្សិតរៀន​មុខ​ជំ​នាញ​​គរុកោសល្យ​ និង​ជា​អ្នក​បាន​បរិច្ចាគ​ឈាម​ ៧ លើក​ឱ្យ​ដឹង​ថា៖ បរិច្ចាគ​ឈាម​ជា​សកម្មភាព​ដ៏​មាន​ន័យ​បំ​ផុត មុន​ពេល​បរិច្ចាគ​ឈាម​ យើង​ខ្ញុំ​បាន​អ្នក​គ្រូ​ពេទ្យ​ប្រឹក្សា​និង​ណែ​នាំ​ពិស្តា​អំ​ពីថែ​ទាំ​​សុខភាព​ក៏​ដូច​បាន​ពិនិត្យ​នូវ​កាយ​សម្បទារបស់​ខ្លួន។​

ពីរ​ឆ្នាំ​កន្លង​ ខ្ញុំ​បាន​បរិច្ចាគ​​ឈាម​​ទៅដល់​ ៧ លើក ប្រ​ការ​នេះ​​សឱ្យ​ឃើញ​ថា​សុខភាព​របស់​ខ្ញុំ​មាន​កម្លាំង​ល្អ​និង​ប្រសើរ​ច្រើន​។ ខ្ញុំ​ពិត​ជា​សោមនស្ស​រីក​រាយ​និង​​មាន​ទំនុក​ចិត្ត​ពេល​ដែល​អ្នក​គ្រូ​ពេទ្យ​​ផ្ញើ​លទ្ធផល​កាយ​សម្បទា​របស់​ខ្ញុំ​​និង​គ្រប់​លទ្ធភាព​ដើម្បី​បរិច្ចាគ។

យុវជន​ ត្រឹង ក្វួក​ ថឺវ និស្សិត​ឆ្នាំ​ទី ២​ មុខ​ជំ​នាញ​តម្លើង​រថ​យន្ត​​ ក៏​មាន​ទស្សនៈ​​ដូច្នោះ​ដែរ​ ការ​បរិច្ចាគ​ឈាម​មាន​សារប្រយោជន៍​ច្រើន​​ចំពោះ​សង្គម​និងម្ចាស់​​ខ្លួន​ បាន​ជួយ​សង្គ្រោះ​អ្នក​ជំ​ងឺ និង​បាន​ពិនិត្យ​កាយ​សម្បទាជា​រៀង​រាល់​ការ​​កំ​ណត់​។

ជា​ពិសេស​បាន​ទទួល​មក​វិញ​នូវ​ផល​ប្រ​យោជន៍​ដែល​បាន​បរិច្ចាគ​ទៅ​ ហើយ​នឹង​មិន​អាច​ដឹង​បានថា​ ​នៅ​ថ្ងៃ​អនាគត​យើងរាល់​គ្នា​​​ក៏​​ត្រូវ​ការ​នូវ​​ដំ​ណក់​ឈាម​នេះ​​ដើម្បី​សង្គ្រោះ​​បន្ទាន់​​ជីវិត​របស់​ខ្លួន។

អ្នក​គ្រូ​ ថាច់ ធី យ៉ឹន សាកលវិទ្យាធិការ​រង​គួស​បញ្ជាក់​ថា៖ ការ​បរិច្ចាគ​ឈាម​សប្បុរស​ធម៌​ជា​សកម្មភាព​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​កិច្ច​ការ​សប្បុរស​ធម៌​ជួយ​អ្នក​ជំ​ងឺ​ នេះ​ជា​ទង្វើ​មួយ​ដ៏​ឧត្តុង្គ​ឧត្តមជា​ទី​គោរព។

លោក​ ង្វៀន ញ៉ឹត ថាញ់ អនុ​លេខាធិការ​​នៃ​សម្ព័ន្ធ​យុវជន​សាកលវិទ្យាល័យ​ត្រាវិញ​ឱ្យ​ដឹង​ថា៖ ចលនា​​ ស្មគ្រ​ចិត្ត​​បរិច្ចាគ​ឈាម​ ជា​កម្មភាព​គួស​បញ្ជាក់​នូវ​ស្មារតី​ស្មគ្រ​ចិត្ត​ចំពោះ​យុវជន​និងការ​​ទទួល​ខុស​ត្រូវ​​ចំពោះ​សង្គម​ ជាពិសេស​ចំពោះ​អ្នក​ជំ​ងឺ​ ដែលកំពុង​ត្រូវ​ការ​​នូវ​ដំ​ណក់​ឈាម​មនោសញ្ចេតនា​នេះ។

DSC027551 TVU

 

ហ្វិញ​ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ទិវា​​«ដឹង​គុណ​ដំណក់​ឈាម​វៀត​» ទទួល​បាន​កញ្ចប់​ឈាម​ជិត​ ៣០០ កញ្ចប់