សាកលវិទ្យាល័យ​ត្រាវិញ​​បិទវគ្គសិក្សា​និងបើក​​​បវេសនកាល​បណ្តាថ្នាក់បរិញ្ញាប័ត្រជាន់​ខ្ពស់​ លើកទី២​ ឆ្នាំ២០១៧

ថ្ងៃទី២០ មករា ឆ្នាំ​២០១៨ ​សាកលវិទ្យាល័យ​ត្រាវិញ​​បាន​រៀបចំកម្មវិធី​បិទវគ្គសិក្សា​និង​បើក​បវេសនកាល​បណ្តា​ថ្នាក់​បរិញ្ញាប័ត្រជាន់​ខ្ពស់​​លើកទី២ ឆ្នាំ​២០១៧។ អញ្ជើញចូល​រួម​ក្នុង​កម្មវិធី​មាន លោកបណ្ឌិត ង្វៀន ថាញ់ តឹម សមាជិក​ប្រចាំការ​នៃគណៈកម្មាធិការ​បក្ខខេត្ត អនុ​ប្រធាន​​ក្រុមប្រឹក្សាប្រជាជនខេត្ត​ត្រាវិញក្រុមប្រឹក្សាភិបាល​ព្រមទាំង​គណៈនាយកសាកលវិទ្យាល័យ​​ សាស្ត្រាចារ្យ​ជា​គ្រូបង្រៀន​​និងបេក្ខសិស្ស​​ជាង​៧០០រូប។

IMG 4735 TVU

បិទវគ្គសិក្សា​និង​ប្រទាន​សញ្ញាបត្រដល់អនុបណ្ឌិត​​​ចំនួន១៧៩រូប​

ស្ថិត​នៅ​ក្នុង​កម្មវិធី អ្នក​ស្រី ត្រឹន ធី គិម ហ្វាង ប្រធាន​ការិយាល័យបណ្តុះបណ្តាល​ក្រោយ​បរិញ្ញា​បាន​អោយ​ដឹង​ថា​ វគ្គបណ្តុះបណ្តាល​​ដែល​បាន​បើក​ឡើង​នៅ​ថ្ងៃ​នេះ​គឺ​​ដើម្បី​ឆ្លើយ​តប​នូវ​តម្រូវ​ការ​នៃ​ការ​សិក្សា​បង្កើនវិជ្ជាជីវៈ​​ សម្រាប់​​​អ្នក​រដ្ឋការ​​ដែល​នៅ​ក្នុង​ខេត្ត​ត្រាវិញ និង​បណ្តា​ខេត្ត​ជិតខាង។ ក្នុង​រយៈ​ពេល​កន្លង មាន​សិក្ខាកម្ម​​ចំនួន​៤៩៣​រូបបានសិក្សា។​​

បណ្តា​សិក្ខាកម្ម​​​យល់​ច្បាស់​​អំពី​តួនាទី  ភារកិច្ច​ក្នុង​ការ​សិក្សា មាន​ស្មារតី​ភ្ញាក់​រលឹក អនុវត្ត​​ទៅ​តាម​លក្ខន្តិកៈ ប្តេជ្ញា​ក្នុង​ការ​សិក្សា ដើម្បី​​​សម្រេច​​ភារកិច្ច​​បាន​យ៉ាង​ល្អ​ក្នុង​ការ​សិក្សា​និង​ហ្វឹកហាត់​​ក្នុង​​​វគ្គ​សិក្សា។ អត្រា​បញ្ចប់​វគ្គ​សិក្សា​​​នេះ​បាន​៦៩,៦៦%​ក្រៅ​ពី​នោះ​គឺ​បណ្តា​សិក្ខាកម្ម​​កំពុង​បន្ត​​ធ្វើ​និក្ខេបបទ។​

សាកលវិទ្យាល័យ​ត្រាវិញ​នឹង​ប្រ​ទាន​សញ្ញាប័ត្រ​អនុបណ្ឌិត​​​ចំណុះ​វិស័យ​ផ្សេង​ៗ​គ្នា​ដូច៖ ​គ្រប់​គ្រង​អាជីវកម្ម ច្បាប់​សេដ្ឋកិច្ច វប្បធម៌វិទ្យា​ អភិវឌ្ឍន៍ជនបទ បចេ្ចកទេស​គីមីវិទ្យា ទ្រឹស្ដី​​និង​វិ​ធី​សាស្រ្ដ​​បង្រៀន​អក្សរសាស្ត្រ។

ក្នុង​កម្មវិធី លោក​អនុបណ្ឌិត ទ្រិញ ម៉ិញ តឺ តំណាង​​អោយ​​អនុបណ្ឌិត​ថ្មី​គ្រប់រូប​ថ្លែង​ថា៖ “នៅ​​បរិស្ថាន​សិក្សា​នេះ មាន​ចំណុច​ខុស​គ្នា​អំពី​អាយុ អាជីព។ល។ តែ​​​យើង​ខ្ញុំ​ស្និទ្ធស្នាល​នឹង​គ្នាណាស់​​​។ ​រយៈ​ពេល​ពីរ​ឆ្នាំ​​សិក្សា ទន្ទឹម​នឹង​​​គុណសម្បត្តិ​​របស់​សាកលវិទ្យាល័យ​ គឺ​រាល់​សិក្ខាកម្ម​ក៏​ជួប​ប្រ​ទះ​នូវ​លំបាកជា​ច្រើន​ ព្រោះ​សិក្សា​ផង ធ្វើ​ការ​ផង។ ប៉ុន្តែ​ រាល់​លំបាក​នោះ​ក៏​គ្មាន​បញ្ហា​អ្វី​ ព្រោះ​យើងខ្ញុំ​​ទទួល​បានជំនូយ ​ និង​​ការ​យក​ចិត្ត​ទុក​ដាក់​​អស់​ពី​ចិត្ត​ អំ​ពី​គ្រូ​បង្រៀននិង​សាកលវិទ្យាល័យ។ នេះ​ជា​លទ្ធផល​របស់​ការខិតខំ​តស៊ូ ក្នុង​រយៈ​ពេល​​សិក្សានិង​ស្រាវជ្រាវកន្លង​មក​របស់​សិក្ខាកម្ម ​ក៏​ជាជំហ៊ាន​មួយ​ដ៏​សំខាន់​ក្នុង​ជី​វិត​របស់​យើង​ខ្ញុំ​​គ្រប់​ៗ​រូប”។

លោកមាន​ប្រសាសន៍បន្ថែម​ថា៖រាល់​អនុបណ្ឌិត​ថ្មី​គ្រប់​ៗ​រូប​មាន​បំណង​ថា នឹង​​យក​​នូវ​ចំណេះ​ដែល​បាន​សិក្សា​ក្នុង​សាកល​វិទ្យាល័យ អនុវត្ត​យ៉ាង​សកម្ម ច្នៃ​ប្រឌិតនិង​ជាក់​ស្តែង ដើម្បី​បញ្ជាក់​​ចំពោះ​សង្គម​ថា “ធនធាន​មនុស្ស​ដែល​សាកលវិទ្យាល័យ​ត្រា​វិញ​ផ្គត់ផ្គង​សម្រាប់​សង្គម គឺ​ជា​ផលិតផល​ដែល​មាន​គុណភាព ព្រោះ​យើង​ខ្ញុំ​គិត​ថា​វា​ជា​វិធី​ល្អ​បំផុត​ដើម្បី​តបស្នងសងគុណសាស្ត្រាចារ្យ​ទាំង​ឡាយ​​និង​សាកលវិទ្យាល័យ”។

អនុបណ្ឌិត ត្រឹន​ ង៉ុ​ក ឡិញ ខេត្ត​ កៀន ហ្សាង ​​ថ្លែង​ដោយ​សោមនស្ស​រីក​រាយ​ថា ក្នុង​រយៈ​កាល​សិក្សា រាល់​សិក្ខាកម្ម​មាន​អនុស្សាវរីយ៍​ជា​ច្រើន។ ព្រម​ទាំ​ង​ចំណេះ​ដែល​បាន​​ត្រៀម​ នឹង​ជួយ​អោយ​​ខ្ញុំ​អនុវត្ត​បានក្នុង​ការ​ងារ​​។​ ឱកាស​នេះដែរ អនុបណ្ឌិត​ ត្រឹន ង៉ុក ឡិញ ក៏​បាន​​អំណរ​គុណ​យ៉ាង​ជ្រាវជ្រៅ​ដល់​អ្នក​ដឹក​នាំ គ្រូ​បង្រៀន ព្រម​ទាំង​គ្រួសារ​ដែល​បាន​ជំនួយ​និង​ផ្តល់​កម្លាំង​ចិត្តដល់​​យើង​ខ្ញុំ​ក្នុង​ពេល​វេលាកន្លង។


បើក​បវេសនកាល​បណ្តា​ថ្នាក់​បរិ​ញ្ញាប័ត្រ​ជាន់​ខ្ពស់

តាម​របាយ​ការណ៍​របស់​ការិយាល័យ​ក្រោយ​បរិញ្ញាប័ត្រ ក្នុង​ការ​ជំរើស​លើក​ទី​២​ ឆ្នាំ២០១៧ មាន​អ្នក​ស្រាវ​ជ្រាវ​ចំនួន​​៤រូបនៅ​ផ្នែក​វប្បធម៌​វិទ្យា​និង​ផ្នែកទ្រឹស្ដី​​​វិ​ធី​សាស្រ្ដ​​បង្រៀន​អក្សរសាស្ត្រ។ និង​សិក្ខាកម្មដែល​បាន​ជាប់ក្នុង​ការ​ប្រ​ឡង​ចូល​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​មាន​ចំ​នួ​ន​ ​៣៩១​រូប រួម​មាន​វិស័យ​៖ ច្បាប់​​ព្រហ្មទ័ណ្ឌនិង​ក្រមនីតិវិធី​ព្រម្មទ័ណ្ឌ ច្បាប់​សេដ្ឋកិច្ច នីតិសាធារណៈ​ នីតិសាធារណៈក្រមនីតិវិធី​ព្រម្មទ័ណ្ឌ ​ ច្បាប់ធម្មនុញ្ញនិង​ច្បាប់ហិរញ្ញវត្ថុ ហិរញ្ញវត្ថុ​ធនាគារ គ្រប់​គ្រង​សេដ្ឋកិច្ច អភិវឌ្ឍន៍​ជនបទ វប្បធម៌វិទ្យា​និង​​គ្រប់​គ្រង​អប់​រំ។

លោក វ៉័ ហ្វាង ខាយ សាកលវិទ្យាធិការរងនៃ​សាកលវិទ្យាល័យត្រាវិញ​ បាន​ទទួល​ស្គាល់ កោតសរសើរ​នៃ​លទ្ធផល​សិក្សា និងចូល​រួម​​អបអរសាទរ​ដល់​បណ្តា​អនុបណ្ឌិត​​និង​សិក្ខាកម្ម​ថ្មី។ ទោះ​បី​ពេល​វេលា​មិន​បាន​ច្រើនក៏​ដោយ ​ក៏​ជួយ​ឱ្យ​ពួក​គេ​ក្រេប​យក​បាន​នូវ​ចំណេះ​ដ៏​មាន​តម្លៃ ដើម្បី​មាន​ភាព​ជឿ​ជាក់​នឹង​អនុវត្ត​ក្នុង​ការ​ងារ​។ ពួក​គេ​មាន​ឱកាស​ច្រើន​ដើម្បី​សិក្សា​និង​ឈាន​ទៅ​មុខទៀត​ក្នុង​អនាគត។ ហេតុ​ដូច្នោះ ​ក្នុង​ពេល​ណា​មួយ​ ពេលដែល​មាន​ឱកាស ពួក​គេ​មាន​បំណង​បន្ត​សិក្សា​និង​ស្រាវ​ជ្រាវ សាកលវិទ្យា​ល័យ​ត្រាវិញ​នឹង​ស្វាគមន៍​ពួក​គេ​ជា​និច្ច”។

​សាកល​វិទ្យាធិការរង​​​ក៏​បាន​​​​​ជូន​សារ​ដល់​សិក្ខាកម្ម​ថ្មី​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​រីករាយ ជា​ឱកាសមួយ​ ជា​ដំណាក់​កាលថ្មី​​​ ​បណ្តា​សិក្ខាកម្ម​នឹង​ឈាន​ចូល​វិថី​ថ្មី​ព្រម​ជា​មួយ​នឹង​ឧបសគ្គ​ថ្មីទៀត។ សិក្ខាកម្ម​ត្រូវ​​រៀប​ចំ​នូវ​ស្មារតី​ឱ្យ​បាន​ល្អ ដើម្បី​ទទួល​យក​នូវ​ឧបសគ្គ​​ក្នុង​ការ​សិក្សា​ខាង​មុខ​នេះ។ សំខាន់​ជាង​នោះ​ទៅ​ទៀត​គឺ​គួរ​គិត​ដល់​សញ្ញាបត្រ​ដ៏​មាន​កិត្តិនាម​ ដែល​កំ​ពុង​រង​ចាំ​នៅ​ខាង​មុខ​និង​គួរ​គិត​ដល់​ក្តី​រំពឹង​របស់​គ្រួសារ។ ពេល​នោះ​ទើប​ពួក​គេ​​កាន់​តែ​ជឿ​ជាក់ខ្លួន​ឯង ដើម្បី​មាន​កម្លាំង​ចិត្ត​​នឹង​សម្រេច​ឱ្យល្អបំផុត​នូវ​គ្គសិក្សា​របស់​ខ្លួន។​

IMG 4677 TVU

IMG 4617 TVU

ដា វី 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​​បិទវគ្គសិក្សា​និងបើក​​​បវេសនកាល​បណ្តាថ្នាក់បរិញ្ញាប័ត្រជាន់​ខ្ពស់​ លើកទី២​ ឆ្នាំ២០១៧