លទ្ធផល​​​នៃ​ថ្នាក់​សិក្សា​ភាសា​អង់​គ្លេស Access​ ដែល​ឥត​បង់​ថ្លៃ​សម្រាប់​សិស្ស​មាន​ជី​វភាព​ក្រី​ក្រ​នៅ​​ត្រា​វិញ

ឆ្លង​កាត់​​រយៈ​ពេល​ពីរ​ឆ្នាំ​អនុវត្ត​កម្មវិធី ថ្នាក់​សិក្សា​ភាសា​​អង់​គ្លេស Access សម្រាប់​សិស្សានុសិស្ស​​ដែលមាន​ស្ថានភាព​​ក្រី​ក្រនិង​ជា​សិស្ស​ពូកែ​នៅ​ក្នុង​ខេត្ត​ត្រា​វិញ។​សាកលវិទ្យាល័យ​ត្រាវិញ​បាន​​អនុវត្ត​​​​​​​យោង​តាម​​ជំនួយ​​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ក៏បាន​សម្រេច​វគ្គ​សិក្សា​និង​ទទួល​បាន​លទ្ធផល​​​យ៉ាង​ល្អ។​

IMG 4376 tvu

ស្ថិត​នៅ​កម្ម​វិធី​បញ្ចប់​និង​ប្រទាន​ជូន​​​វិញ្ញាបនបត្រនៅសាកលវិទ្យាល័យ​ត្រាវិញ​នា​ខែ​ មករា ឆ្នាំ២០១៨កន្លង​នេះ​ អ្នក​ស្រី Diane Millar ​ប្រធាន​ការិយាល័យ​ភាសាអង់​គ្លេស​ នៃស្ថានទូត​សហរដ្ឋអាមេរិក និង​អ្នក​ស្រី ថាច់ ធី យ៉ឹន ជាសាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ​អញ្ជើញ​ចូល​រួម​​អបអរសាទរ​ដល់​សិស្ស​និង​ប្រ​ទាន​វិញ្ញាបនបត្រ។

​​បាន​ដឹង​ថា​ កម្មវិ​ធី​នេះបើក​​បវេសនកាល​នា​ឆ្នាំ​​២០១៦ ​​សិក្សា​​​​ក្រៅ​ក្របខណ្ឌ ក្នុង​​រយៈពេល​​២ឆ្នាំ​។ កម្មវិធី​សិក្សា​ មាន​សកម្មភាព​​ក្រៅ​ម៉ោង​ទស្សនានៅ​ កឹង ធើ និង​ ទីក្រុង ហ៊ូ ជី ម៉ិញ​ ដោយ​ស្ថាន​អគ្គ​កុង​ស៊ុលសហរដ្ឋអាមេរិក​រៀប​ចំ​ឡើង។ ឆ្លង​​តាម​​ហេតុ​ការណ៍​នោះ​ ពួក​គេ​នឹង​បា​នបង្កើន​បំណិន​ភាសា​អង់គ្លេស យល់​បន្ថែម​អំ​ពី​តម្លៃ​វប្បធម៌​​នៃ​ប្រទេស​អាមេរិក ជួយ​ឱ្យ​សិស្ស​មាន​ភាព​ជឿ​ជាក់​និង​​ទំនាក់​ទំនង​ភាសា​អង់គ្លេសបាន​ល្អ​។​

លោកបណ្ឌិត ង្វៀន តៀន​ យ៉ុង អនុ​ប្រធាន​ក្រុម​ប្រឹក្សា​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​ថា៖ "ដើម្បី​​មាន​ថ្នាក់​សិក្សា​ភាសា​អង់​គ្លេស​សម្រាប់​សិស្ស​ដែល​មាន​ស្ថានភាព​ក្រី​ក្រ សាកល​វិទ្យា​ល័យត្រាវិញ​​ទទួល​បានជំនួយ​ពី​ស្ថាន​ទូត​សហរដ្ឋអាមេរិកគឺ៣០.០០០ដុល្លា ។ តាម​ការណ៍​នោះ សាកលវិទ្យាល័យ​ត្រាវិញ​សហការណ៍​ជា​មួយ​​បណ្តា​សាលាអនុវិទ្យា​ល័យ និង សាលាវិទ្យាល័យនៅក្នុង​ខេត្ត​ដើម្បី​ជ្រើសរើស​និង​បង្រៀន ក្នុង​នោះ​​​ថ្នាក់​មុនដំបូង​មាន​សិស្សសិក្សា​ចំនួន​២៧​រូប គឺ​​សិក្សា​នៅ​​ថ្ងៃអង្គារ​និង​ថ្ងៃ​ព្រហស្បតិ៍​រាល់​រាត្រីក្នុង​មួយ​សប្តាហ៍​។ ​ក្រៅ​ពី​ការ​​​ បំពេញ​បន្ថែម​ចំណេះ​​អំពី​ភាសាអង់​គ្លេស សាកលវិទ្យាល័យ​នៅ​រៀប​ចំ​ឡើង​​​ការដំណើរ​កំសាន្ត​ជា​មួយ​នឹង​គ្រូ​បង្រៀន​បរទេស ដើម្បី​ជួយ​ឱ្យ​ពួក​គេ​បង្កើន​បំណិន​ទំនាក់​ទំនង​ភាសាអង់គ្លេស"។

តាម​អ្នក​ស្រី​ ង្វៀន ធី ត្វៀត ញ៉ុង សាស្ត្រាចារ្យ​មហា​វិទ្យា​ល័យ​ភាសាបរទេស​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​អោយ​ដឹង​ថា៖ ​“នេះ​ជា​ថ្នាក់​សិក្សា​​ភាសា​អង់​គ្លេសឥតបង់ថ្លៃ​ដ៏​ពិសេសនិងមាន​ប្រយោជន៍​។ ព្រោះ​អ្នក​សិក្សា​គឺ​សិស្ស​​អនុវិទ្យាល័យ​និង​វិទ្យាល័យដែល​មាន​ស្ថាន​ភាពក្រីក្រនៅ​ក្នុង​​ខេត្ត​​ រីឯ​អ្នក​បង្រៀន​គឺ​អ្នក​បរទេស  ថែម​ទាំងការ​តាំង​ចិត្ត​ស្មោះ​របស់​​គ្រូ​បង្រៀន​​នៃសាកលវិទ្យាល័យ​ទៀត​ផង​។ ទន្ទឹមនឹង​នោះ គ្រូបង្រៀន​បរទេសបាន​ចែក​រំលែក​​ដល់​សិស្ស​នីមួយៗអំពី​បទពិសោធន៍​នៃ​ការ​សិក្សា​ភាសា​អង់​គ្លេស បង្រៀន​​បំណិន វិជ្ជា​និង​អនុវត្ត​ភាសា។ ក្រៅពីនោះ សាកលវិទ្យាល័យ​បាន​​​រៀប​ចំ​កុំព្យូទ័រ​សម្រាប់​សិស្ស​ម្នាក់មួយ​ដោយ​ឡែក ដើម្បី​អនុវត្ត ​អាន ទស្សនា​ ស្តាប់ក្នុង​ការ​សិក្សា​ភាសា​អង់​គ្លេស។ ក្រៅ​ពី​នោះ ​ពួក​គេ​បាន​ចូល​រួម​ក្នុង​សកម្មភាព​គម្រោង​​បែប​ក្លឹប សកម្មភាព​តាមទេពកោសល្យ។ ព្រម​ជា​មួយ​នឹង​វិធី​សាស្ត្រ​បង្រៀន​និង​សិក្សា​ថ្មី សម្បូរបែប អនុវត្ត​ផ្ទាល់​ ​បង្កើន​ឡើង​ភាព​ទាក់​ទាញនិង​ការ​ពេញ​ចិត្ត​ដល់​ពួក​គេ។ ហេតុ​ដូច្នោះ សមត្ថភាព​អំ​ពី​ភាសា​អង់​គ្លេស​របស់​ពួក​គេ​នឹង​បាន​អភិវឌ្ឍនៈ​ឡើង​​​​​​​​​​​​​​យ៉ាង​ឆាប់​រហ័ស”។

ក្នុង​​ពេល​ប្រទានជូន​​វិញ្ញាបនបត្រ ភាគ​ច្រើន​​សិស្ស​ដែល​ចូល​រួម​សិក្សា​ក្នុង​ថ្នាក់​នេះ​ ​បាន​បង្ហាញ់​នូវ​ភាព​ជឿ​ជាក់ ស្វាហាប់ និង​ពេញ​ចិត្ត​ចំពោះ​វិធីសាស្ត្រ​បង្រៀន នៃកម្មវិធី​សិក្សា ជាពិ​សេស​គឺ​មាន​​ចំណេះនិង​បំណិន​ទំនាក់​ទំនង​បាន​ល្អ​​ដោយ​ភាសា​អង់​គ្លេស។

ប្អូន​ យឿង ង្វៀន​ ទ្រុក ង៉ឹន សិស្ស​សាលា​លត់ដំបំ​ណិនគរុកោសល្យថ្លែង​ថា៖ “នេះ​ជា​ថ្នាក់​សិក្សា​ស្វាហាប់​និង​សែន​អស្ចារ្យ​ចំពោះ​ប្អូន។ ពួក​ខ្ញុំ​​បាន​ចូល​រួម​ធ្វើ​សកម្មភាព​​ជាក់​ស្តែងជា​ច្រើន យោង​តាម​កម្មវិធី​ដោះ​ដូរ សិក្សា​ក្រៅ​ម៉ោងសទ្សនា​នៅ​ក្រុង កឹង ធើ និង​ទី​ក្រុង ​ហ៊ូ ជី ម៉ិញ ផ្សារ​ភ្ជាប់​នឹង​តថ​ ​អភិវឌ្ឍ​បំណិន​ទំនាក់​ទំនង”។ ទ្រុក ង៉ឹន ក៏​មាន​បំណង​ប្រ​ឡង​ចូល​​​ផ្នែក​​ភាសា​បរទេស នៅ​សាកលវិទ្យាល័យ​ត្រា​វិញ។​

ប្អូន​ ឡឹម ថាញ់ អ៊ី សិស្ស​សាលា​វិទ្យាល័យ ទី​ក្រុង ត្រា​វិញ​ថ្លែងថា៖ “ឆ្លង​កាត់​​ការ​សិក្សា​អស់​​រយៈ​កាល​២​ឆ្នាំខ្ញុំ​បាន​សិក្សា​និង​មាន​​​​ពិសោធន៍​ជា​​ច្រើន​ បាន​ចូល​រួម​​​សកម្មភាព​សិក្សា​ក្រៅ​ម៉ោង​​ និង​ទទួល​បាន​ការ​យក​​ចិត្ត​ទុក​ដាក់​ចំ​ពោះ​​គ្រូ​បង្រៀន។​ ​ខ្ញុំ​ក៏​សូម​​អំណរ​គុណ​ដល់ស្ថាន​​កុងស៊ុល​ គ្រូ​បង្រៀន​នៃ​សាកលវិទ្យាល័យត្រាវិញ ​​ ដែល​បានណែ​នាំ​បង្ហាត់​បង្រៀន​​រយៈ​ពេល​កន្លង”។

ថ្លែង​ក្នុង​កិច្ច​បិទ​វគ្គ​សិក្សា អ្នក​ស្រី Diane Millar បាន​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​លទ្ធផល​ដែល​ទទួល​បាន​របស់​វគ្គ​​សិក្សា។ អ្នក​ស្រី​ថ្លែង​ថា៖ ការ​សិក្សា​ជំ​រុញ​បាន​​ការ​ទំនាក់​ទំនង​​ល្អ​ បង្កើត​ឱ្យ​យើង​ខ្ញុំ​មាន​ឱកាស​ថ្មី​ជា​ច្រើន​ ប៉ុន្តែ​​​សិស្ស​​​ដែល​​មាន​សមត្ថភាព​សិក្សា​​ថ្នាក់​ភាសា​អង់​គ្លេស​​ក្រៅ​​ក្របខណ្ឌ​​របស់​យើង​ខ្ញុំគឺ​​​​គ្មា​នច្រើន​។ កម្មវិធី​នេះបាន​រៀប​ចំ​​គឺ​ដើម្បីប​ង្កើត​​ឡើង​នូវ​ខឿន​ដ៏​មាំ​មួន​សម្រាប់​ពួក​គេ ពី​បំណិន​ទំនាក់​ទំនង​ភាសា​អង់​គ្លេស ក៏​ដូច​ជា​សិក្សា​បន្ថែម​ពី​បំណិន​ពត៌មានវិទ្យា បំណិន​អាជីព ដើម្បី​ពួក​គេ​អភិវឌ្ឍ​ខ្លួន​ឯង​​​កាន់​តែ​ល្អ​ទៅ​ថ្ងៃ​​អនាគត។

អ្នក​ស្រី ថាច់​ ធី យ៉ឹន សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ត្រា​វិញមាន​ប្រសាសន៍​ថា៖ សាកលវិទ្យា​ល័យ​ត្រា​វិញ​សែន​រីក​រាយនិង​មាន​កិត្តិយស ដែល​បាន​ជ្រើស​រើស​ជា​អង្គភាព​អនុវត្ត​កម្មវិធី​សិក្សា​​ភាសា​អង់​គ្លេស Access សម្រាប់​សិស្ស​ដែល​មាន​ស្ថាន​ភាព​ក្រី​ក្រ តែ​​ជា​សិស្ស​ពូកែ​​ស្ថិត​ក្នុង​ខេត្ត​ត្រា​វិញ"។

អ្នក​ស្រី សាកលវិទ្យាធិការរង​បន្ថែម​ថា៖ "បណ្តា​ចំណេះ​និង​បំណិន​ភាសា​អង់​គ្លេស ដែល​ពួក​គេ​ទទួល​បាន​ក្នុង​កម្មវិធីនេះ នឹង​ជា​ខឿនដើម្បី​ពួក​គេ​ឈាន​ទៅ​ដល់​វិថី​នៃ​ក្តីសង្ឃឹមលើ​វិស័យ​​អប់រំ​និង​រស់​នៅ​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​​អនាគត ដើម្បី​ក្លាយ​ជា​អ្នក​​ឯកទេស​រួម​ចំណែក​សម្រាប់​​​អភិវឌ្ឍ​របស់​ខេត្ត"។

IMG 4396 tvu

IMG 4408 tvu

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លទ្ធផល​​​នៃ​ថ្នាក់​សិក្សា​ភាសា​អង់​គ្លេស Access​ ដែល​ឥត​បង់​ថ្លៃ​សម្រាប់​សិស្ស​មាន​ជី​វភាព​ក្រី​ក្រ​នៅ​​ត្រា​វិញ