អ្នក​ឯកទេស​​យេនឌ័រ​នៃ​​ស្ថាន​ទូត​កាណាដា​បំពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

ថ្ងៃទី ២៥ មករា ២០១៨ អ្នក​ស្រី Jeanne Frances Illo អ្នក​ឯកទេស​មក​ពី​ស្ថាន​ទូត​កាណាដា​ប្រ​ចាំ​ការ​នៅ​រដ្ឋធានី​ហា​ណោយ បាន​មក​បំ​ពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ និង​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយភ្នាក់​ងារ​​ការិយាល័យ​​យេន​ឌ័រ​​និង​ជន​ជាតិ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ។​ លោក​ស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការ​រង​ទទួល​ស្វាគមន៍​។

IMG 8138 TVU

ក្នុង​អង្គ​ជំ​នួប ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ជុំ​វិញ​ប្រ​ធាន​បទ​ ការ​សំយោគ​យេនឌ័រ​ ក្នុង​ប្រ​ព័ន្ធ​បណ្តុះ​បណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

លោក​ស្រី​ ថាច់ ធី យ៉ឹន​​ មាន​ប្រសាសន៍​ថា៖ ក្នុង​ដំ​ណាក់​កាល​អភិវឌ្ឍ​សាកលវិទ្យាល័យ​ត្រាវិញ​ ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​កិច្ច​ការ​យេនឌ័រ​និង​ជន​ជាតិ។ កិច្ច​ការ​គ្រប់​គ្រង​និង​បណ្តុះ​បណ្តាល​របស់​សាកលវិទ្យាល័យ​តែង​ផ្សារ​​ភ្ជាប់​ជា​មួយ​គោល​នយោ​បាយ​អំពី​តុល្យភាព​យេន​ឌ័រ​ឆ្លង​តាម​ការ​ផ្សព្វ​ផ្សាយ រៀប​ចំ​សិក្ខា​សាលា​ សកម្មភាព​នានា​ដើម្បី​លើក​កម្ពស់​មនសិការ​ក្នុង​កង​ជួរ​គ្រូ​បង្រៀន និង​និស្សិត​ទូទាំង​សាកល។

ក្រៅ​ពីការ​​ផ្សព្វ​ផ្សាយ​ រៀប​ចំ​វេទិកា​ផ្សារ​ភ្ជាប់​​នឹង​ការ​អនុវត្ត​យេន​ឌ័រ​​​នៅ​គ្រប់​វិស័យ​ ក៏​ដូចនៅ​​ក្នុង​វិស័យ​ផ្តើម​អាជីព​សម្រាប់​និស្សិត កិច្ច​ការ​នេះ​គឺ​បាន​អនុវត្ត​ក្នុង​កម្មវិធី​សិក្សា​នៅ​មហាវិទ្យាល័យ​កសិកម្ម និង​ជលវប្បកម្ម​ ហើយ​បច្ចុប្បន្ន​កំពុង​បើក​ពង្រាយ​កម្មវិធី​សិក្សា​នៅ​បណ្តា​មហាវិទ្យាល័យ​នានា​ទៀត។

តាម​ដំ​ណឹង​ព័ត៌មាន​ពី​ការិយាល័យ​យេន​ឌ័រ​និង​ជន​ជាតិ​ ជា​រៀង​រាល់​ឆ្នាំ​​និស្សិត​បាន​ចូល​រួម​សកម្ម​ភាព​យេន​ឌ័រ​ជា​ច្រើន​ និង​សហការ​ជា​មួយ​ស្ថាបន​រដ្ឋ​រៀប​ចំ​​វគ្គ​លត់​ដំ​បំ​ណិន​នៃ​ការ​យល់​ដឹង​យេន​ឌ័រ​ដល់​សហគមន៍។

អ្នក​ស្រី​ Jeanna Frances Illo គូស​បញ្ជាក់​ថា៖ ខ្ញុំ​មាន​ទំ​នុក​ចិត្ត​ល្អ​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​ ព្រោះ​សាកលវិទ្យល័យ​ត្រាវិញ​ជា​អង្គ​ភាព​តែ​មួយ​​នៅ​ទូទាំង​ប្រ​ទេស​ដែល​ចាប់​អារម្មណ៍​លើ​វិស័យ​យេន​ឌ័រ​និង​ជន​ជាតិ។

អ្នក​ស្រី​សែន​រីក​រាយ​ដែល​បាន​ឃើញ​និង​ដឹង​លឺ​នូវ​សកម្ម​ភាព​ជា​ច្រើន​ដែល​សាកលវិទ្យាល័យ​ត្រាវិញ​បាន​អនុវត្ត​ បាន​ជំ​រុញ​ទឹក​ចិត្ត​ដល់​សិស្ស​និស្សិត​​យល់​ដឹង​តួនាទី​នៃ​ផ្នែក​យេន​ឌ័រ​

ជា​មួយ​ការ​ផ្សារ​ភ្ជាប់​ទំ​នាក់​ទំ​នង​ដ៏​ល្អ​នេះ​ សង្ឃឹម​ថា​ភាគី​ទាំង​ពី​បន្ត​យក​ចិត្ត​ទុក​ដាក់​និង​ជំ​រុញ​គម្រោង​ការ​ថែម​ទៀត​ដើម្បី​នាំ​មក​នូវ​សារ​ប្រ​យោជន៍​ដល់​ស្រ្តី​ក៏​ដូច​​​ក្រុម​អ្នក​ដែល​ងាយ​រងឥទ្ធិពល​ក្នុង​សង្គម។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អ្នក​ឯកទេស​​យេនឌ័រ​នៃ​​ស្ថាន​ទូត​កាណាដា​បំពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ