អ្នកឯកទេសយេនឌ័រនៃស្ថានទូតកាណាដាបំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 26 មករា 2018
- ចុចដង៖ 671
ថ្ងៃទី ២៥ មករា ២០១៨ អ្នកស្រី Jeanne Frances Illo អ្នកឯកទេសមកពីស្ថានទូតកាណាដាប្រចាំការនៅរដ្ឋធានីហាណោយ បានមកបំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ និងជួបសំណេះសំណាលជាមួយភ្នាក់ងារការិយាល័យយេនឌ័រនិងជនជាតិនៃសាកលវិទ្យាល័យត្រាវិញ។ លោកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងទទួលស្វាគមន៍។
ក្នុងអង្គជំនួប ភាគីទាំងពីរបានពិភាក្សាជុំវិញប្រធានបទ ការសំយោគយេនឌ័រ ក្នុងប្រព័ន្ធបណ្តុះបណ្តាលនៃសាកលវិទ្យាល័យត្រាវិញ។
លោកស្រី ថាច់ ធី យ៉ឹន មានប្រសាសន៍ថា៖ ក្នុងដំណាក់កាលអភិវឌ្ឍសាកលវិទ្យាល័យត្រាវិញ ថ្នាក់ដឹកនាំសាកលវិទ្យាល័យតែងយកចិត្តទុកដាក់ដល់កិច្ចការយេនឌ័រនិងជនជាតិ។ កិច្ចការគ្រប់គ្រងនិងបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យតែងផ្សារភ្ជាប់ជាមួយគោលនយោបាយអំពីតុល្យភាពយេនឌ័រឆ្លងតាមការផ្សព្វផ្សាយ រៀបចំសិក្ខាសាលា សកម្មភាពនានាដើម្បីលើកកម្ពស់មនសិការក្នុងកងជួរគ្រូបង្រៀន និងនិស្សិតទូទាំងសាកល។
ក្រៅពីការផ្សព្វផ្សាយ រៀបចំវេទិកាផ្សារភ្ជាប់នឹងការអនុវត្តយេនឌ័រនៅគ្រប់វិស័យ ក៏ដូចនៅក្នុងវិស័យផ្តើមអាជីពសម្រាប់និស្សិត កិច្ចការនេះគឺបានអនុវត្តក្នុងកម្មវិធីសិក្សានៅមហាវិទ្យាល័យកសិកម្ម និងជលវប្បកម្ម ហើយបច្ចុប្បន្នកំពុងបើកពង្រាយកម្មវិធីសិក្សានៅបណ្តាមហាវិទ្យាល័យនានាទៀត។
តាមដំណឹងព័ត៌មានពីការិយាល័យយេនឌ័រនិងជនជាតិ ជារៀងរាល់ឆ្នាំនិស្សិតបានចូលរួមសកម្មភាពយេនឌ័រជាច្រើន និងសហការជាមួយស្ថាបនរដ្ឋរៀបចំវគ្គលត់ដំបំណិននៃការយល់ដឹងយេនឌ័រដល់សហគមន៍។
អ្នកស្រី Jeanna Frances Illo គូសបញ្ជាក់ថា៖ ខ្ញុំមានទំនុកចិត្តល្អជាមួយសាកលវិទ្យាល័យត្រាវិញ ព្រោះសាកលវិទ្យល័យត្រាវិញជាអង្គភាពតែមួយនៅទូទាំងប្រទេសដែលចាប់អារម្មណ៍លើវិស័យយេនឌ័រនិងជនជាតិ។
អ្នកស្រីសែនរីករាយដែលបានឃើញនិងដឹងលឺនូវសកម្មភាពជាច្រើនដែលសាកលវិទ្យាល័យត្រាវិញបានអនុវត្ត បានជំរុញទឹកចិត្តដល់សិស្សនិស្សិតយល់ដឹងតួនាទីនៃផ្នែកយេនឌ័រ
ជាមួយការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អនេះ សង្ឃឹមថាភាគីទាំងពីបន្តយកចិត្តទុកដាក់និងជំរុញគម្រោងការថែមទៀតដើម្បីនាំមកនូវសារប្រយោជន៍ដល់ស្រ្តីក៏ដូចក្រុមអ្នកដែលងាយរងឥទ្ធិពលក្នុងសង្គម។
ហ្វិញ សាង