ម​ហា​វិ​ទ្យា​ល័​យ​​​សេដ្ឋ​កិច្ច​ -ច្បាប់៖ បំ​ពេញ​បំ​ណិន​​មូល​បត្រនិង​ទី​ផ្សារ​មូល​បត្រ​ដល់​និ​ស្សិត​​

ថ្ងៃ​ទី​ ២៥​ ម​ក​រាលោក​ ង៉ូ គ្វួក​ ថាំង និង​ លោក​ ត្រឹង​ ក្វាង​ វ៉ូ ជា​អ្នក​ឯក​ទេស​មូល​បត្រ​​​​នៃ​គណៈ​កម្ម​ការ​មូល​បត្រ​រដ្ឋនៅ​ទី​ក្រុង​ ហូ​ ជី​ មិញ​ បានមក​​ដោះ​ដូរ​​បទ​ពិសោធ​​បំ​ណិន​អំ​ពី​មូល​បត្រ​និង​ទី​ផ្សារ​មូល​បត្រ​​ដល់​និ​ស្សិត​ម​ហា​វិ​ទ្យា​ល័យ​​សេដ្ឋ​កិច្ច​ - ច្បាប់​នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​។   

IMG-4964-TVU 600x400 a2b6338f5522e99b2655db8b3748755a   

មាន​​និ​ស្សិត​ចូល​រួម​ប្រ​មាណ​ជាង​ ៧០ រូប​ នៅ​គ្រប់​​​​ផ្នែក​​សេដ្ឋកិច្ច​ គ្រប់​គ្រង​ពាណិជ្ជកម្ម​ ហិ​រ​ញ្ញ​​វត្ថុ​ធ​នា​គារ​​។ ពួកគេ​ពេញចិត្ត​ចំពោះបណ្ដា​បំណិន​​ដែ​​​លអ្នក​ឯកទេស​បាន​ចែក​រំ​លេក​។

មិត្ត​ ឡេ​​ ត្រឹង​ ហ្វៀន​ ត្រឹន​ និស្សិត​​ផ្នែក​​គ្រប់​គ្រង​ពា​ណិជ្ជកម្ម​​ ឆ្នាំ​ ២០១៥​ បាន​ឲ្យ​ដឹងថា​៖ “ក្នុង​កម្មវិ​ធី​នេះ​ខ្ញុំ​​ទទួល​បាន​​បំ​ណិន​​អំ​ពី​មូល​បត្រ​ ទី​ផ្សារ​​មូល​បត្រ​ផ្តល់​ភាព​​ជឿ​ជាក់លើ​​​ការ​វិ​ភាគ​​និង​ការ​ស្រាវ​ជ្រាវ​​បន្ថែម​ ចែក​​រំ​លែក​នូវ​បទ​​ពិ​សោធ​ន៍​ បណ្ដា​ពត៌​មាន​ទិន្ន​ន័យ​ពាក់​​ព័ន្ធ​ការ​ដោះ​ដូរ​មូល​​បត្រ​។ ​ម្យ៉ាង​វិញ​ទៀត​ជួយ​ឲ្យ​ខ្ញុំ​​​​​​រំ​លឹក​​នូវ​​មេ​រៀន​និង​​ក្រេប​បាន​​បំណិន​​​​ថ្មី​ៗ​សម្រាប់​​មុខ​ជំនាញ​។

និ​ស្សិត​​គ្រប់រូបទទួល​បាន​​​ការ​​ចែក​រំ​លេក​​​ពី​​លោក ត្រឹង ក្វាង វ៉ូ​​ បាន​ណែ​នាំ​ ​និង​​​បង្ហញ់​​​​​​និ​ស្សិត​​នូវ​​ការ​​​ដោះ​ដូរ​ក៏​ដូច​ជា​​បណ្ដា​អ​ត្ថប្រ​យោជន៍​​និង​​​ឧប​សគ្គ​​របស់​ទី​ផ្សារ​មូល​បត្រ​។

លោក​បនែ្ថម​ថា​ “ពេល​ពួក​ប្អូន​ចាប់​បាន​នូវ​បំ​ណិន​​អំ​ពី​មូល​បត្រ​ ទី​ផ្សារ​​​មូល​បត្រ​​អាច​ជួយ​ប្អូនៗ​មាន​ឱ​កាស​ការ​ងារ​នៅ​បណ្ដា​​​ស្ថាប័ន​​មូល​បត្រ​​រដ្ឋ​ ឬ​​បណ្ដា​

សហ​​គ្រាស​​ ក៏​អាច​ជា​អ្នក​វិ​និ​យោគ​​ ​ឬអ្នក​ប្រតិបត្តិ​ទ​ទួល​បាន​ជោគជ័យ​​​ក្នុង​អនា​គត”​។

បណ្ឌិត​ ឡេ​ ធី​ ធូ​ យ៉េម​ ព្រឹទ្ធបុរស​រង​នៃ​​ម​ហា​វិ​ទ្យា​ល័យ​​ សេដ្ឋ​កិច្ច​ - ច្បាប់​ឲ្យ​ដឹងថា៖ បច្ចុប្បន្ន​នេះ វិស័យ​មូល​បត្រ​​កាន់​​តែ​ជិត​ស្និទ្ធ​​ជា​មួយ​​​​​​​​ពួក​យើង​ ពិ​សេស​ចំ​ពោះ​​និ​ស្សិត​​មាន​មុខ​ជំ​នាញ​​ខាង​សេដ្ឋកិច្ច​ ប៉ុនែ្ត​ដើ​ម្បី​ក្លាយ​ជា​​ប្រ​តិបតិ្ត​ករ​​​ជំនាញ បន្ត​ដំ​ណើរ​​​​ឈាន​ចូល​​ទី​ផ្សា​រមូល​បត្រ​​ក្នុង​​អ​នា​គត​​ យើង​ត្រូវ​​តែ​មាន​​បំ​ណិន​ជា​ច្រើន​​ ឆ្លង​កាត់​នូវ​បទ​ពិ​សោធន៍​​។​​

នេះ​ជា​ឱ​កាស​ដើ​ម្បី​ជួយ​ឲ្យ​និ​ស្សិត​បនែ្ថម​នូវ​បំ​ណិន​​​របស់​ខ្លួន​​ក៏​ដូច​ជា​បាន​ដោះ​ដូរ​យោ​បល់​និង​ស្ដាប់​​បណ្ដា​​អ្នកឯកទេស​​​ ​​​ដែល​មាន​បទ​ពិ​សោធន៍​ លើ​វិ​ស័យ​មូល​បត្រ​ ម្លោះ​ហើយ​និស្សិត​បាន​ដឹង​អំ​ពី​បទ​បញ្ញត្តិ​ថ្មីៗ​​អនុវត្ត​ក្នុង​ការ​ងារ​នូវ​ពេល​​ខាង​មុខ​។

Cap-nhat-kien-thuc-ve-chung-khoan-hoc-vien 600x338 a94ba56307084d504fda1f3df2208faf

សឺន ធី លីញ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ម​ហា​វិ​ទ្យា​ល័​យ​​​សេដ្ឋ​កិច្ច​ -ច្បាប់៖ បំ​ពេញ​បំ​ណិន​​មូល​បត្រនិង​ទី​ផ្សារ​មូល​បត្រ​ដល់​និ​ស្សិត​​