សាកលវិទ្យាល័យត្រាវិញ​​៖ ពង្រីក​វិស័យ​ប​ណ្តុះបណ្តាល កូ-អប់ ផ្នែក​បច្ចេកទេស​អគ្គិសនី

រសៀល​ថ្ងៃ​ទី ២៤ មករា មហាវិទ្យាល័យ​បច្ចេកទេស​ និងបច្ចេកវិទ្យា បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​​ក្រុមហ៊ុនអគ្គិសនី ថូ ឌឺក ​​លើ​វិស័យ​បណ្តុះ​បណ្តាល​និង​សហការ​ជាមួយ​​សហគ្រិន (Co-op) ចំពោះ​ផ្នែក​បច្ចេកវិទ្យាអគ្គិសនី។

IMG 8098 TVU

ស្ថិត​នៅ​ក្នុង​កិច្ច​ចុះហត្ថលេខា ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សាពីឱកាស​និង​សក្តានុពលអាច​សហការ​បណ្តុះ​បណ្តាល​​​លើ​វិស័យ​បច្ចេកទេស​និង​បច្ចេកវិទ្យា។ ឆ្លង​តាម​ការណ៍​នោះ​ នឹងបង្កើត​ឡើងទីកន្លែង​ធ្វើ​សកម្មភាព​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​ត្រា​វិញ រៀន​ផង ធ្វើ​ការ​ផង អនុវត្ត​នូវ​វិជ្ជា​ដែល​សិក្សា​ក្នុង​ថ្នាក់​ចូល​ក្នុង​ភាព​ជាក់​ស្តែង​។

លោក ឌូរ ថាញ់ ត្វៀន នាយក​ក្រុម​ហ៊ុអគ្គិសនី ថូ ឌឹកចែក​រំលែក​ថា៖ ក្រុម​ហ៊ុន​យើង​ខ្ញុំ​ជា​ទី​កំណើត​ផ្គត់​ផ្គង់​​ធនធាន​មនុស្ស​សម្រាប់​ផ្នែក​អគ្គិសនី និង​បំប៉ន​បច្ចេក​វិទ្យា​​ដល់​​គ្រូ​បង្រៀនថែម​ទៀត។ ការ​បង្កើត​ទំនាក់​ទំនង​​ផ្លូវ​ការ​​ជា​មួយ​នឹង​សាកលវិទ្យាល័យ​ត្រា​វិញ គឺ​ដើម្បី​​បើក​ទូលាយ​សហការ​ពីរង្វង់បណ្តុះ​បណ្តាល ជួយ​អោយ​និស្សិត​ខិត​ទៅ​ជិត​​នឹង​​ភាពជាក់​ស្តែង​។”

អំពី​អនុវត្ត​​​កម្មវត្ថុ​របស់​កិច្ច​ព្រម​ព្រៀង លោក ត្វៀន បាន​អោយ​ដឹង​ថា ក្រុម​ហ៊ុន​នឹង​ជំនួយ​បង្រៀន​សម្រាប់​និស្សិត គ្រូបង្រៀន និង​​​ការ​​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​របស់​និស្សិត​នៃ​មហាវិទ្យា​ល័យ។​

 អ្នក​ដឹក​នាំ​ក្រុម​ហ៊ុន​មាន​រំពឹង​ថា ភា​គី​ទាំង​ពីរ​នឹង​មាន​​កិច្ចការ​​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ មាន​ផលិតផល​រួម​ក្នុង​ពេល​វេលា​ខាង​មុខ។ ទន្ទឹម​នឹង​នោះ ក្រុម​ហ៊ុន​នឹង​រៀប​ចំ​​មូលដ្ឋាន​សម្ភារៈ រៀប​ចំ​បន្ទប់​សិក្សា អន្តេវាសិកដ្ឋាន ដើម្បី​បម្រើ​អោយ​និស្សិត​មក​ធ្វើ​កម្មសិក្សា​នៅ​ក្រុម​ហ៊ុន។ ជា​ពិសេស​ ខាង​ក្រុមហ៊ុន​នឹង​​ពិនិត្យ​​ជំនួយ​ថវិកា​អោយ​និស្សិត​ពេល​ចូល​រួម​ធ្វើ​កម្មសិក្សា​តាម​កម្មវិធី​ Co-op។

លោក​បណ្ឌិត ង្វៀន ម៉ិញ ហ្វា ​ព្រឹទ្ធបុរស​នៃ​មហា​វិទ្យា​ល័យ​បច្ចេកទេស​និង​បច្ចេកវិទ្យា​មាន​ប្រសាសន៍ថា៖ “មហាវិទ្យាល័យ​បច្ចេកទេស​និង​បច្ចេកវិទ្យា កំពុង​បណ្តុះ​បណ្តាល​ជា​ជម្រៅ​​លើ​វិស័យ​នេះ ដើម្បី​អោយ​និស្សិត​ខិត​ទៅ​ជិត​នឹង​ភាព​ជាក់​ស្តែង​ពី​ម៉ាស៊ីន សម្ភារៈឧបទេស​នៅ​ក្រុម​ហ៊ុន។ សាកលវិទ្យាល័យ​​មាន​តម្រូវ​ការ​នៃ​​សហការ​និង​ផ្តល់​ឱកាស​ពី​ក្រុម​ហ៊ុន ដើម្បី​អោយ​​និស្សិត​ចូល​រួម​ធ្វើ​កម្មសិក្សា ពិសោធ ដើម្បី​ឆ្លើយ​តប​​នូវ​តម្រូវ​ការ​របស់​និយោជក​​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា”។

លោក​​ស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ក៏​បាន​អំណរ​គុណ​ដល់​ក្រុម​ហ៊ុន​អគ្គិសនី ថូ ឌឹក ដែល​បាន​ជំនួយ​កិច្ច​ការ​បណ្តុះ​បណ្តាល​ដល់​សាកលវិទ្យា​ល័យ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​។ លោក​ស្រី​​សាកលវិទ្យាធិការ​រង​​រំពឹង​ថា ភាគី​ទាំង​ពីរ​នឹង​បន្ត​សហការ ចែក​រំលែកបទពិសោធន៍ ដើម្បី​បណ្តុះ​បណ្តាលក្លាយ​ជា​វិស្វករ​ពូកែ សម្រាប់​​បម្រើ​ការ​ងារ​ដល់​​សង្គម។

IMG 8098 TVU

 

CO-OP – ជា​វិធី​បណ្តុះ​បណ្តាល​សហការ​រវាង​សាកលវិទ្យាល័យ​នឹង​សហគ្រិន​ នាំ​មក​ផល​ប្រយោជន៍​ដល់​និស្សិត​។ នេះ​ជា​កម្ម​វិធី​បណ្តុះបណ្តាល​យ៉ាង​ពិសេស​នៅ​សាកលវិទ្យា​ល័យ​ត្រាវិញដែល​បាន​កសាង​ឡើង​និង​អនុវត្ត​នៅ​ឆ្នាំ​២០០៧។

ពេល​ចូល​រួម​កម្មវិធី Co – op និស្សិត​នឹង​មាន​ឱកាស​អនុវត្ត​និង​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​​ដូច​បុគ្គលិក​ពិត​ប្រាកដ​ ទទួល​បាន​បៀវត្សរ៍ពី​សហគ្រិន​ក្នុង​​រយៈ​ពេល​បណ្តុះ​បណ្តាល និង​មាន​ឱកាស​បាន​ទទួល​ចូល​​បម្រើ​ការងារ​​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា។

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ​​៖ ពង្រីក​វិស័យ​ប​ណ្តុះបណ្តាល កូ-អប់ ផ្នែក​បច្ចេកទេស​អគ្គិសនី