និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​រំជើបរំជួយ​​មុន​វគ្គ​​ផ្តាច់​ព្រ័ត្រ U23 អាស៊ី

រសៀល​ថ្ងៃទី​២៧ មករា វគ្គ​ផ្តាច់​ព្រ័ត្រ​ U23 អាស៊ី ឆ្នាំ​២០១៨ រវាង​ក្រុម​ជំរើស​ជាតិ​​វៀត​ណាម​ប៉ះជាមួយ​នឹង​ក្រុម​ជំរើស​ជាតិ​ អ៊ួសបែក​គី​ស្ថាន  ​នេះជា​ពត៌មាន​ដែល​កំពុង​​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង​ពី​​មហា​ជន​​។ ស្នាដៃ​​នោះ​បាន​​ចារ​​​ឡើងព្រឹត្តិការ​ដ៏អស្ចារ្យ​ ធ្វើ​អោយ​ប្រទេស​ផ្សេង​ៗ​ជួយ​អបអរសាទរ។​​​​​​​

IMG 7902-TVU-768x512

ក្រោយ​​ពេល​ស៊ុតប៉េន​ណាល់ទី​បាន​កើត​ឡើង​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ រាប់​លាន​​អ្នក​​គាំ​ទ្រ​រញ្ជួយ​​ពេញ​បេះ​ដូងដើម្បី​អប​អរ​សាទរ​​នៃ​ជ័យ​ជំនះ​​ ដែល​ត្រូវ​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​​របស់​​ក្រុម​ជំរើស​ជាតិ​ U23 វៀតណាម​ ក្នុង​នោះ​មាន​និស្សិត​សាកលវិទ្យាល័យ​ត្រា​វិញ។

តាម​ការ​​សម្គាល់ មាន​និស្សិត​ជា​ច្រើន​កំពុង​អ៊ូអរ​​​កាន់​​ទង់​ជាតិ​​ចុះ​ផ្លូវ​ដើម្បី​អបអរ​សាទរ​នូវ​ជ័យ​ជំនះ​​ក្រោយ​ពេល​បញ្ចប់ស៊ុត​ប៉េន​ណាល់ទី​ចុង​ក្រោយ។ ​ព្រម​ជាមួយ​ពាក្យ​ “វៀតណាមរាប់រយឆ្នាំ”​ “វៀតណាមជ័យជំនះ”​  “អស្ចារ្យណាស់វៀតណាម” “មោទនភាព​វៀតណាម​​”  បាន​អ្នក​គាំ​ទ្រ​គ្រប់​រូបស្រែក​ហូ​យ៉ាង​កុះ​​ករ​​តាម​ដង​វិថី​នៃ​ទី​ក្រុង​ត្រា​វិញ។​

ត្រៀម​គាំ​ទ្រ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​អស់​ពី​ចិត្ត​

​ត្រឹន ធី ម៉ិញ ធ្វី និស្សិត​ផ្នែក​​គ្រប់​គ្រង​កិច្ចការ​ការិយាល័យ ឆ្នាំ២០១៥ ចែក​រំលែក​ដោយ​ក្តីរំភើបថា៖ ឈាន​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ U23 អាស៊ី ជា​សេច​ក្តី​មោទនភាព​ចំពោះ​ខ្ញុំ​និង​ប្រជាជន​ទូ​ទាំង​ប្រទេសវៀត​ណាម ពេល​ដែល​បាន​​ឃើញ​ហេតុការ​ណ៍​ដ៏​មហិមា​របស់​ក្រុម​ជំរើស​ជាតិ U23 វៀតណាម​ក្នុង​ឆ្នាំ​នេះ។​

មុន​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង U23 វៀត​ណាម​ប៉ះជា​មួយ​នឹង​ U23 អ៊ួសបែក​គី​ស្ថាន ខាង​មុខ​នេះ​។ លើ​បណ្តាញ​សង្គម​ពោ​រ​ពេញ​ទៅ​ដោយ​ពាក្យ​ជូន​ពរ បណ្តា​និស្សិត​ក៏​ផ្ញើ​សារ​ជូន​ពរ​ជ័យ​ជំនះ​ដល់​ក្រុម​​កីឡាករ​។ មាន​និស្សិត​ជា​ច្រើនបាន​ថ្លែង​ដោយ​​កំភ្លែង​​ថានឹង “បង្ហាញ់​គូ​រស្រករ” ពេល​ជ័យជំនះ ឬ “សុំ​សម្រាក​រៀន”ដើម្បី​ទស្សនា​វគ្គផ្តាច់​ព្រ័ត្រ។

ហ្វិញ​ ទ្រឿង អ្វៀន វ៉ី និស្សិត​ផ្នែក​ច្បាប់ F ឆ្នាំ ២០១៥ ក៏​បាន​​ផ្ញើសារ​ដល់​មិត្ត​ភក្តិ​ថា “រសៀល​ថ្ងៃ​ទី ២៧ មករា ជួប​ជុំនៅ​សាកលវិទ្យាល័យ នឹង​យក​បាវចន ទង់​ជាតិ​តាមផង​ណា”។

ទន្ទឹម​នឹង​នោះ រាប់​រយ​និស្សិត​​ជួប​ជុំ​នៅ​បរិវេណ​នៃ​សាកលវិទ្យា​ល័យ​ត្រាវិញ ត្រៀម​ឧបករណ៍​ជា​ច្រើន​សម្រាប់​​ធ្វើបដា ដើម្បីគាំ​ទ្រវគ្គ​ផ្តាច់​ព្រ័ត្រ​ខាង​មុខ​នេះ​។​

យល់​ពីអា​រម្មណ៍​និស្សិត

យល់​ពី​អារម្មណ៍​របស់​និស្សិត គ្រូប​ង្រៀន​ជា​ច្រើនរូប​នៅ​សាកលវិទ្យា​ល័យ​ក៏​បាន​សុំច្បាប់អោយ​និស្សិត​បាន​សម្រាកថ្ងៃទី២៧​ និង​បង្រៀន​បន្ថែម​នៅ​ថ្ងៃ​ក្រោយ។

​ឆ្លើយ​តប​នូវ​បំណង​របស់​និស្សិតនិង​គ្រូបង្រៀន គណៈនាយក​នៃ​សាកលវិទ្យាល័យ​ត្រា​វិញអនុញ្ញត្តិ​អោយ​រៀប​ចំ​ឡើង​​នូវ​ការ​ផ្សាយ​ផ្ទាល់​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅសាល​ប្រជុំ D5 ជាង​១០០០កន្លែង ជា​សាល​ប្រជុំ​ធំ​ជាង​គេ​បំផុត​​របស់​សាកលវិទ្យា​ល័យ​ត្រាវិញ​។ ទន្ទឹមនឹង​នោះ ការ​ប្រកួត​នឹង​បាន​ផ្សាយ​លើ​កញ្ចក់ LEDធំជាង 800 inchដើម្បី​ផ្តល់​ឱ្យ​និស្សិត​តាម​ដាន​បាន​ច្បាស់​នៃ​ការ​ប្រកួត។

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​រំជើបរំជួយ​​មុន​វគ្គ​​ផ្តាច់​ព្រ័ត្រ U23 អាស៊ី