និស្សិតសាកលវិទ្យាល័យត្រាវិញរំជើបរំជួយមុនវគ្គផ្តាច់ព្រ័ត្រ U23 អាស៊ី
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 27 មករា 2018
- ចុចដង៖ 556
រសៀលថ្ងៃទី២៧ មករា វគ្គផ្តាច់ព្រ័ត្រ U23 អាស៊ី ឆ្នាំ២០១៨ រវាងក្រុមជំរើសជាតិវៀតណាមប៉ះជាមួយនឹងក្រុមជំរើសជាតិ អ៊ួសបែកគីស្ថាន នេះជាពត៌មានដែលកំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមហាជន។ ស្នាដៃនោះបានចារឡើងព្រឹត្តិការដ៏អស្ចារ្យ ធ្វើអោយប្រទេសផ្សេងៗជួយអបអរសាទរ។
ក្រោយពេលស៊ុតប៉េនណាល់ទីបានកើតឡើងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រាប់លានអ្នកគាំទ្ររញ្ជួយពេញបេះដូងដើម្បីអបអរសាទរនៃជ័យជំនះ ដែលត្រូវបានចារក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជំរើសជាតិ U23 វៀតណាម ក្នុងនោះមាននិស្សិតសាកលវិទ្យាល័យត្រាវិញ។
តាមការសម្គាល់ មាននិស្សិតជាច្រើនកំពុងអ៊ូអរកាន់ទង់ជាតិចុះផ្លូវដើម្បីអបអរសាទរនូវជ័យជំនះក្រោយពេលបញ្ចប់ស៊ុតប៉េនណាល់ទីចុងក្រោយ។ ព្រមជាមួយពាក្យ “វៀតណាមរាប់រយឆ្នាំ” “វៀតណាមជ័យជំនះ” “អស្ចារ្យណាស់វៀតណាម” “មោទនភាពវៀតណាម” បានអ្នកគាំទ្រគ្រប់រូបស្រែកហូយ៉ាងកុះករតាមដងវិថីនៃទីក្រុងត្រាវិញ។
ត្រៀមគាំទ្រវគ្គផ្តាច់ព្រ័ត្រដោយអស់ពីចិត្ត
ត្រឹន ធី ម៉ិញ ធ្វី និស្សិតផ្នែកគ្រប់គ្រងកិច្ចការការិយាល័យ ឆ្នាំ២០១៥ ចែករំលែកដោយក្តីរំភើបថា៖ ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ U23 អាស៊ី ជាសេចក្តីមោទនភាពចំពោះខ្ញុំនិងប្រជាជនទូទាំងប្រទេសវៀតណាម ពេលដែលបានឃើញហេតុការណ៍ដ៏មហិមារបស់ក្រុមជំរើសជាតិ U23 វៀតណាមក្នុងឆ្នាំនេះ។
មុនវគ្គផ្តាច់ព្រ័ត្ររវាង U23 វៀតណាមប៉ះជាមួយនឹង U23 អ៊ួសបែកគីស្ថាន ខាងមុខនេះ។ លើបណ្តាញសង្គមពោរពេញទៅដោយពាក្យជូនពរ បណ្តានិស្សិតក៏ផ្ញើសារជូនពរជ័យជំនះដល់ក្រុមកីឡាករ។ មាននិស្សិតជាច្រើនបានថ្លែងដោយកំភ្លែងថានឹង “បង្ហាញ់គូរស្រករ” ពេលជ័យជំនះ ឬ “សុំសម្រាករៀន”ដើម្បីទស្សនាវគ្គផ្តាច់ព្រ័ត្រ។
ហ្វិញ ទ្រឿង អ្វៀន វ៉ី និស្សិតផ្នែកច្បាប់ F ឆ្នាំ ២០១៥ ក៏បានផ្ញើសារដល់មិត្តភក្តិថា “រសៀលថ្ងៃទី ២៧ មករា ជួបជុំនៅសាកលវិទ្យាល័យ នឹងយកបាវចន ទង់ជាតិតាមផងណា”។
ទន្ទឹមនឹងនោះ រាប់រយនិស្សិតជួបជុំនៅបរិវេណនៃសាកលវិទ្យាល័យត្រាវិញ ត្រៀមឧបករណ៍ជាច្រើនសម្រាប់ធ្វើបដា ដើម្បីគាំទ្រវគ្គផ្តាច់ព្រ័ត្រខាងមុខនេះ។
យល់ពីអារម្មណ៍និស្សិត
យល់ពីអារម្មណ៍របស់និស្សិត គ្រូបង្រៀនជាច្រើនរូបនៅសាកលវិទ្យាល័យក៏បានសុំច្បាប់អោយនិស្សិតបានសម្រាកថ្ងៃទី២៧ និងបង្រៀនបន្ថែមនៅថ្ងៃក្រោយ។
ឆ្លើយតបនូវបំណងរបស់និស្សិតនិងគ្រូបង្រៀន គណៈនាយកនៃសាកលវិទ្យាល័យត្រាវិញអនុញ្ញត្តិអោយរៀបចំឡើងនូវការផ្សាយផ្ទាល់វគ្គផ្តាច់ព្រ័ត្រនៅសាលប្រជុំ D5 ជាង១០០០កន្លែង ជាសាលប្រជុំធំជាងគេបំផុតរបស់សាកលវិទ្យាល័យត្រាវិញ។ ទន្ទឹមនឹងនោះ ការប្រកួតនឹងបានផ្សាយលើកញ្ចក់ LEDធំជាង 800 inchដើម្បីផ្តល់ឱ្យនិស្សិតតាមដានបានច្បាស់នៃការប្រកួត។
ដា វី