អង្គសិក្ខាសាលាស្តីពីការបោះពុម្ភផ្សាយវិទ្យាសាស្ត្រអន្តរជាតិនិងស្វែងរកទីជំនួយសម្រាប់ការស្រាវជ្រាវ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 04 កុម្ភៈ 2018
- ចុចដង៖ 556
ចុងខែមករាកន្លងនេះ អង្គសិក្ខាសាលាស្តីពីការបោះពុម្ភផ្សាយវិទ្យាសាស្ត្រអន្តរជាតិនិងស្វែងរកទីជំនួយសម្រាប់ការស្រាវជ្រាវ បានរៀបចំឡើងដោយមហាវិទ្យាល័យ សេដ្ឋកិច្ច - ច្បាប់ នៃសាកលវិទ្យាល័យត្រាវិញ។ អញ្ជើញចូលរួមមាន អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវដែលមានកិត្តិយសក្នុងនិងក្រៅប្រទេស ជាង៣០រូប។
អ្នកបណ្ឌិត ឡេ ធី ធូ យ៉េម ព្រឹទ្ធិបុរសរងនៃមហាវិទ្យាល័យសេដ្ឋកិច្ច - ច្បាប់បានអោយដឹងថា៖ ក្នុងស្ថានភាពសកលភាវូបនីយកម្ម និង សមហរណកម្មអំពីវិស័យអប់រំ បណ្តាសាកលវិទ្យាល័យកំពុងបន្តលើកទឹកចិត្ត នៃការធ្វើសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្ររបស់គ្រូបង្រៀននិងនិស្សិត។
គោលបំណងរបស់អង្គសិក្ខាសាលាលើកនេះ គឺដើម្បីអោយគ្រូបង្រៀននិងនិស្សិតមានការយល់ឃើញយ៉ាងស៊ីជម្រៅអំពី វិធី ចំណុចល្អនិងផលវិបាកក្នុងទិដ្ឋភាពអន្តរជាតិ ក៏ដូចជាស្វែងរកទីជំនួយ រួមចំណែកបង្កើតភាពផ្លាស់ប្តូរដោយវិជ្ជមានក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្តល់ឱកាសសម្រាប់គ្រូបង្រៀននិងនិស្សិតមានប្រធានបទស្រាវជ្រាវ ដើម្បីប្រកាសដល់ថ្នាក់អន្តរជាតិ និងស្នើសុំជំនួយរបស់មូលនិធី NAFOSTED។
សិក្ខាសាលាជាវេទិការកិច្ច របស់បណ្តាអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ New South Wales សាកលវិទ្យាល័យ សេដ្ឋកិច្ច នៃទីក្រុង ហ៊ូ ជី មិញ ព្រមទាំងគ្រូបង្រៀននៃសាកលវិទ្យាល័យត្រាវិញ បានសំណេះសំណាល ចែករំលែក និងវិភាគយ៉ាងសកម្មលើគ្រប់វិស័យ។
សាស្ត្រាចារ្យរង បណ្ឌិត វ៉័រ ស្វឹន វ៉ិញ ប្រធានវិជ្ជាស្ថានស្រាវជ្រាវនៃការធ្វើពាណិជ្ជកម្ម របស់សាកលវិទ្យាល័យសេដ្ឋកិច្ច ទីក្រុង ហ៊ូ ជី ម៉ិញ បានចែករំលែកបទពិសោធន៍អំពីវិធីសរសេរលិខិតស្នើសុំជំនួយ វិធីបោះពុម្ពផ្សាយ ផ្តល់មតិវិជ្ជាជីវៈផ្ទៃក្នុង សំណួរគោល និងចាប់យកឱកាសប្រសើរបំផុតដើម្បីបោះពុម្ពផ្សាយ។ល។ ជាពិសេសគឺប្រកាសដល់អន្តរជាតិនិងស្នើសុំជំនួយរបស់មូលនិធី NAFOSTED។
បណ្តាអ្នកតំណាងអញ្ជើញចូលរួមអង្គសិក្ខាសាលា ក៏បានលើកឡើងសំណួរដែលស្ថិតជុំវិញបញ្ហាខិតទៅជិតនឹងឯកសាពី NAFOSTED បញ្ហាពាក់ព័ន្ធដល់ជ្រើសរើសប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រ កសាងឯកសារបណ្តាញប្រតិបត្តិក្នុងការស្រាវជ្រាវ និងចែករំលែកឯកសា ក៏ដូចជាវិធីស្វែងរកទីជំនួយ។ល។
ទន្ទឹននឹងនោះ បណ្តាអ្នកវិទ្យាសាស្ត្រក៏បានលើកឡើងដំណោះស្រាយ ដើម្បីបង្កើនកិច្ចការបោះពុម្ពផ្សាយវិទ្យាសាស្ត្រអន្តរជាតិ និងអំពាវនាវទីជំនួយសម្រាប់បណ្តាប្រធានបទវិទ្យាសាស្ត្រដែលមានលទ្ធភាព។
យោងតាម លោកបណ្ឌិត យ៉េប ថាញ់ តុង ព្រឹទ្ធិបុរសនៃមហាវិទ្យាល័យសេដ្ឋកិច្ច និងច្បាប់ ការប្រកាសដល់ថ្នាក់អន្តរជាតិនិងស្នើសុំជំនួយរបស់មូលនិធី NAFOSTED ជាកត្តាសំខាន់បំផុតដែលត្រូវការដោះស្រាយ ដើម្បីជម្រុញធ្វើសកម្មភាពស្រាវជ្រាវ និងពិសេសគឺចំពោះគ្រូបង្រៀនមានវ័យក្មេងនៃមហាវិទ្យាល័យ។
លោកបណ្ឌិត ង្វៀន ម៉ិញ ហ្វា ព្រឹទ្ធិបុរសនៃមហាវិទ្យាល័យបច្ចេកទេស បច្ចេកវិទ្យាក៏បានលើកឡើងស្ថានភាពជាក់ស្តែងថា៖ "បញ្ហាពីឯកសារល្អ គ្រប់វិស័យ ជាឧបសគ្គមួយក្នុងចំណោមឧបសគ្គចំពោះគ្រូបង្រៀននិងនិស្សិតរបស់សាកលវិទ្យាល័យ ដើម្បីឆ្លើយតបនូវតម្រូវការសិក្សារបស់ការប្រកាសដល់អន្តរជាតិ"។
ស្ថិតនៅក្នុងការណ៍នោះ សាស្ត្រាចារ្យរង វ៉័រ ស្វឹន វ៉ិញ ក៏មានអនុសាសន៍ជំរុញឱ្យកសាងប្រព័ន្ធ supporting data ពីបណ្តាប្រភព Bankscope,Thomas ដើម្បីផ្គត់ផ្គងទិន្នន័យមានភាពជឿជាក់ សម្រាប់អ្នកស្រាវជ្រាវ។
ទទួលទុកនូវបណ្តាមតិពិគ្រោះយោបល់នៃអង្គសិក្ខាសាលា លោកបណ្ឌិត យ៉េប ថាញ់ ទុង បានបញ្ជាក់ថា៖ ការប្រកាស់ដល់ថ្នាក់អន្តរជាតិ និងស្វែងរកទីជំនួយសម្រាប់ការស្រាវជ្រាវ ជាបញ្ហាសំខាន់ក្នុងការអនុវត្តស្រាវជ្រាវវិទ្យាសាស្ត្ររបស់មហាវិទ្យាល័យនិយាយដោយឡែក និងរបស់សាកលវិទ្យាល័យនិយាយរួម។
អ្នកដឹកនាំមហាវិទ្យាល័យ សេដ្ឋកិច្ច និងច្បាប់ បានអំណរគុណដល់វាគ្មិនគ្រប់រូប និងបណ្តាអ្នកវិទ្យាសាស្ត្រ ដែលបានផ្តល់ពត៌មានជាក់ស្តែង កំណត់គោលដៅដោយពាក្យស្លោកជាគោល និងបំផុសគំនិតដល់អ្នកយកចិត្តទុកដាក់ចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រនិងការប្រកាស់ដល់ថ្នាក់អន្តរជាតិ។
ដា វី