អង្គសិក្ខា​សាលា​​ស្តី​ពី​ការ​បោះពុម្ភ​ផ្សាយ​​វិទ្យា​សាស្ត្រ​​អន្តរ​ជាតិ​និង​​ស្វែង​រក​ទី​ជំនួយ​​សម្រាប់​ការ​​ស្រាវ​​ជ្រាវ

ចុងខែមករា​កន្លងនេះ អង្គសិក្ខា​សាលា​​ស្តី​ពី​ការ​បោះពុម្ភ​ផ្សាយ​វិទ្យា​សាស្ត្រ​​អន្តរ​ជាតិ​និង​​ស្វែង​រក​ទី​ជំនួយ​​សម្រាប់​ការ​​ស្រាវ​​ជ្រាវ ​​បាន​​រៀប​ចំ​ឡើង​​ដោយ​​មហាវិទ្យាល័យ សេដ្ឋកិច្ច - ច្បាប់​ នៃសាកលវិទ្យា​ល័យ​ត្រា​វិញ។ ​​អញ្ជើញចូល​រួម​​មាន​ ​អ្នក​វិទ្យា​សាស្ត្រ​ អ្នក​ស្រាវ​ជ្រាវ​ដែល​មាន​កិត្តិយស​​ក្នុង​និង​ក្រៅ​ប្រទេស ជាង​៣០​រូប។

IMG 8251

អ្នកបណ្ឌិត ឡេ ធី ធូ យ៉េម ព្រឹទ្ធិបុរសរងនៃមហាវិទ្យាល័យ​សេដ្ឋកិច្ច - ច្បាប់​បាន​អោយ​ដឹង​ថា៖ ក្នុង​ស្ថានភាព​សកលភាវូបនីយកម្ម និង សមហរណកម្ម​អំពីវិស័យ​អប់រំ បណ្តាសាកលវិទ្យាល័យ​​កំពុង​បន្ត​លើក​ទឹក​ចិត្ត​ នៃ​ការ​ធ្វើ​សកម្មភាព​​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​របស់​គ្រូ​បង្រៀន​និង​និស្សិត។​

គោលបំណង​​របស់​អង្គ​សិក្ខា​​សាលា​​លើក​នេះ​ គឺ​ដើម្បី​អោយ​គ្រូ​បង្រៀន​​និង​និស្សិត​មាន​ការ​យល់​ឃើញយ៉ាង​​ស៊ី​ជម្រៅ​អំពី​ វិធី ​ចំណុចល្អ​និង​ផលវិបាក​ក្នុង​​ទិដ្ឋភាព​អន្តរជាតិ​ ក៏​ដូច​ជា​ស្វែង​រក​​ទី​ជំនួយ​ រួម​ចំណែក​បង្កើត​ភាព​​ផ្លាស់​ប្តូរ​ដោយ​វិជ្ជមាន​ក្នុង​ការ​​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ និង​ផ្តល់​ឱកាស​សម្រាប់​គ្រូបង្រៀន​និង​និស្សិត​មាន​ប្រធានបទស្រាវ​ជ្រាវ​ ដើម្បី​ប្រកាស​ដល់​ថ្នាក់​អន្តរជាតិ និងស្នើ​សុំ​ជំនួយ​របស់​មូលនិធី ​ NAFOSTED។

សិក្ខា​សាលា​ជា​វេទិការកិច្ច របស់​បណ្តា​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកលវិទ្យាល័យ New South Wales សាកលវិទ្យាល័យ សេដ្ឋកិច្ច នៃទីក្រុង ហ៊ូ ជី មិញ ព្រម​ទាំង​គ្រូបង្រៀន​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ បាន​សំណេះសំណាល ចែករំលែក និង​វិភាគ​យ៉ាង​សកម្ម​លើ​​គ្រប់​វិស័យ។​


សាស្ត្រាចារ្យរង បណ្ឌិត វ៉័រ ស្វឹន វ៉ិញ ប្រធាន​វិជ្ជាស្ថាន​ស្រាវ​ជ្រាវ​​​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ​របស់​​សាកលវិទ្យា​ល័យ​សេដ្ឋកិច្ច ទីក្រុង ហ៊ូ ជី​ ម៉ិញ បាន​ចែក​រំលែក​បទ​ពិសោធន៍អំពីវិធីសរសេរ​​លិខិត​ស្នើសុំ​ជំនួយ​​ វិធី​បោះ​ពុម្ព​​ផ្សាយ ផ្តល់​មតិវិជ្ជា​ជីវៈ​ផ្ទៃ​ក្នុង​ ​សំណួរ​គោល ​​និង​ចាប់​យក​ឱកាសប្រសើរ​បំផុត​​​​ដើម្បី​បោះពុម្ព​ផ្សាយ។ល។ ជា​ពិសេស​គឺ​ប្រកាស​ដល់​​អន្តរជាតិ​និង​ស្នើ​សុំ​ជំនួយ​របស់​មូលនិធី NAFOSTED។

បណ្តា​អ្នក​តំណាង​អញ្ជើញ​ចូល​រួម​អង្គ​សិក្ខា​សាលា​ ក៏​បាន​លើក​​ឡើង​សំណួរដែល​ស្ថិត​​​ជុំ​វិញ​បញ្ហា​ខិត​ទៅ​ជិត​នឹង​ឯកសា​ពី​ NAFOSTED បញ្ហា​​ពាក់​ព័ន្ធ​ដល់​ជ្រើស​​រើស​ប្រ​ធាន​បទ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ កសាង​ឯក​សារ​​បណ្តាញ​ប្រតិបត្តិ​ក្នុង​ការ​ស្រាវ​ជ្រាវ និង​ចែក​រំលែក​ឯកសា ក៏​ដូច​ជា​វិធី​ស្វែង​​រក​ទី​ជំនួយ​។ល។​

ទន្ទឹន​នឹង​នោះ បណ្តា​អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​លើក​ឡើង​​ដំណោះ​ស្រាយ ដើម្បី​បង្កើន​កិច្ច​ការ​បោះ​ពុម្ព​​ផ្សាយ​វិទ្យា​សាស្ត្រ​អន្តរជាតិ និង​អំពាវនាវទី​ជំនួយ​​សម្រាប់​បណ្តា​ប្រធាន​បទ​វិទ្យា​សាស្ត្រ​ដែល​មាន​លទ្ធភាព។​

យោងតាម លោក​បណ្ឌិត យ៉េប ថាញ់ តុង ព្រឹទ្ធិបុរស​នៃ​មហាវិទ្យាល័យ​សេដ្ឋកិច្ច និង​ច្បាប់ ការ​ប្រ​កាស​​ដល់ថ្នាក់​​អន្តរជាតិ​និង​ស្នើ​សុំ​ជំនួយ​របស់​មូលនិធី​ NAFOSTED ជា​កត្តា​សំខាន់​បំផុត​ដែលត្រូវ​ការ​ដោះ​ស្រាយ​ ដើម្បី​ជម្រុញ​ធ្វើ​សកម្មភាព​ស្រាវ​ជ្រាវ និង​ពិសេស​គឺ​ចំពោះ​​គ្រូបង្រៀនមាន​​វ័យ​ក្មេង​នៃ​មហាវិទ្យា​ល័យ។​

លោក​បណ្ឌិត ង្វៀន ម៉ិញ ហ្វា ព្រឹទ្ធិបុរសនៃ​មហាវិទ្យា​ល័យ​បច្ចេកទេស បច្ចេកវិទ្យា​ក៏​បាន​លើក​ឡើង​​ស្ថាន​ភាព​ជាក់​ស្តែង​ថា​៖ "បញ្ហាពី​ឯកសារ​​ល្អ ​គ្រប់​វិស័យ ជាឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ចំពោះ​គ្រូ​បង្រៀន​និង​និស្សិត​របស់​សាកលវិទ្យា​ល័យ ដើម្បី​ឆ្លើយ​តប​នូវ​តម្រូវ​ការ​សិក្សា​របស់​ការ​ប្រ​កាស​ដល់​អន្តរជាតិ"។

IMG-8240 600x400 b03146ae8e21083605c0541f74630189

​ស្ថិត​នៅ​​ក្នុង​ការណ៍នោះ​ សាស្ត្រាចារ្យ​រង វ៉័រ ស្វឹន វ៉ិញ ក៏មាន​អនុសាសន៍​ជំរុញ​ឱ្យ​​កសាង​​​ប្រព័ន្ធ supporting data ពីបណ្តា​ប្រភព Bankscope,Thomas ដើម្បី​ផ្គត់​ផ្គង​ទិន្នន័យមាន​ភាព​ជឿជាក់​​ សម្រាប់​អ្នក​ស្រាវ​ជ្រាវ។​

ទទួល​ទុក​នូវ​បណ្តា​មតិ​ពិគ្រោះយោបល់​នៃ​អង្គសិក្ខាសាលា ​ លោកបណ្ឌិត យ៉េប ថាញ់ ទុង បាន​បញ្ជាក់​ថា៖ ការ​ប្រកាស់​ដល់ថ្នាក់​​អន្តរជាតិ និង​ស្វែង​រក​ទី​ជំនួយ​សម្រាប់​ការ​ស្រាវ​ជ្រាវ ជា​បញ្ហា​សំខាន់​ក្នុង​ការ​អនុវត្ត​​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​របស់​មហាវិទ្យាល័យ​និយាយ​ដោយ​ឡែក និង​របស់​សាកលវិទ្យាល័យ​និយាយ​រួម។​

អ្នក​ដឹក​នាំ​មហាវិទ្យាល័យ ​សេដ្ឋកិច្ច និង​ច្បាប់ បាន​អំណរ​គុណ​ដល់​វាគ្មិន​គ្រប់​រូប និង​បណ្តា​អ្នក​​វិទ្យា​សាស្ត្រ ដែល​បាន​​ផ្តល់​ពត៌មាន​ជាក់​ស្តែង ​កំណត់​គោល​ដៅ​​ដោយ​ពាក្យ​ស្លោកជា​​គោល និង​បំផុស​គំនិត​ដល់​អ្នក​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ការ​​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​និងការ​​ប្រកាស់​ដល់​ថ្នាក់​អន្តរជាតិ។​​ 

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គសិក្ខា​សាលា​​ស្តី​ពី​ការ​បោះពុម្ភ​ផ្សាយ​​វិទ្យា​សាស្ត្រ​​អន្តរ​ជាតិ​និង​​ស្វែង​រក​ទី​ជំនួយ​​សម្រាប់​ការ​​ស្រាវ​​ជ្រាវ