គម្រោងការណ៍​​ឥណ​ទាន​ខ្នាតតូច​ដំ​ណាក់កាល​ទី​៤៖ បើកបញ្ចេញ​​ប្រាក់​​៤០០ លាន​ដុង​​សម្រាប់​គ្រួ​សារក្រីក្រ​

ល្ងាច​ថ្ងៃ​ទី​ ០១ កុម្ភៈ​នៅ​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ ​​គ្រួ​សារ​​​មាន​ជីវភាព​លំ​បាក​នៅ​ខេត្ត​ត្រាវិញ​​ចំ​នួន​ ១០០ គ្រួ​សារ​ទើប​​​ទទួល​បាន​​ផល​ប្រ​យោជន៍ពី​​​​គម្រោង​ការណ៍​​ឥ​ណ​ទាន​​​​​​ ដោយ​មាន​ទឹក​ប្រាក់ចំ​នួន​​​ ​៤០០​លាន​ដុង​។

IMG 20180203 071107

បណ្ដា​គ្រួ​សា​រ​​បាន​បើក​ប្រាក់​ចំណាយ​​ក្នុងដំ​ណាក់​កាល​​​ទី​៤​​ រួម​មាន​ឃុំ​ ហ្វា​ឡើយ ឃុំហឹង​​ម៉ី ឃុំ​ឡឿង​ហ្វា​(​ចូវ​ថាញ់)​ ឃុំ​ចូវ​ឌៀន​ (​កូវ​កែ)​និង​សង្កាត់​ទី​​៧ (​ទី​ក្រុង​ត្រា​វិញ​)។​ ស្ថានភាព​គ្រួ​សារ​ដែល​​​ទ​ទួល​បាន​ការ​​វិ​និ​យោគ​ទុន​គឺ​​ជា​គ្រួ​សារ​មាន​ស្ត្រី​ក្នុង​អា​យុ​​​ព​ល​​កម្ម​ គ្រួ​សារ​ចិញ្ចឹម​កូន​រៀន​សូត្រ​ ឬអ្នក​ដែល​បាន​​​​ស​មា​គម​នា​រី​​ឧទ្ទេសនាម​ឡើង។

ក្នុង​ដំ​ណាក់​​កាល​ទី​៤​ គម្រោង​ការណ៍​នេះ​បាន​អង្គ​ភាព​​មូល​និ​ធិ​សប្បុ​រស​ធម៌បញ្ញាខេត្ត​ត្រា​វិញ​​​ បន្តអនុវត្ត​​​និង​ចុះ​កិច្ច​ព្រម​ព្រៀងប្រ​គល់ឱ្យ​​​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញគ្រប់​គ្រង​​ ដោយ​គោល​បំ​ណង​​រូម​ដៃ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​​ក្នុង​តំបន់ ជួយ​បង្កើន​សមិទ្ធិផល​ដល់​ក​សិ​ករ​​ ស្ងប់​អារម្មណ៍​ក្នុង​ជីវភាព​​​​និង​​ចាក​ផុត​ភាព​ក្រី​ក្រ​។

លោក​ ឡឹម​ ហ្វាង​ ឡុក​ ប្រ​ធាន​​​មូល​និ​ធិ​សប្បុ​រស​ធម៌​បញ្ញា​​​ខេត្ត​ត្រា​វិញ​​​​ឲ្យ​ដឹងថា៖​​មូល​និ​ធិ​សប្បុ​រស​ធម៌​បញ្ញា​​​ខេត្ត​ត្រា​វិញ​​​​និង​ជំ​នួយ​មូ​ល​និ​ធិ​មី​ក្រូ​ឥណ​ទាន​​ពី​ ៣០០ ដល់​ ៤០០​ លាន​ដុង​។​ លោក​​មាន​បំ​ណងថា​​​គម្រោងការណ៍​នេះនឹង​​​​​ជំ​នួយ​​​ទុន​ដល់​គ្រួ​សារ​នីមួយៗ​ លើ​ស​ពី​ក​ម្រិត​ ​​៧,៥​ លាន​​ដុង​​ ​ គឺ​ថា​ប្រៀប​លើស​ដំ​ណាក់​កាល​ទី​៣ ដើម្បី​ឱ្យ​ក្រុម​គ្រួ​សារ​សម្រេច​បាន​នូវ​គោល​ការ​​ផ​លិត​ មី​ក្រូ​សេដ្ឋ​កិច្ច​​​និង​មានប្រ​​សិទ្ធិ​​ភាព​​។

លោក​មាន​ទំ​នុក​ចិត្ត​ថា​​​​​នៅ​ថ្ងៃ​​អនា​គត​​​ គម្រោង​ការណ៍​នឹង​អ​ភិ​វឌ្ឍ​​​​​​ថែម​ទៀត គឺ​មាន​ន័យ​ថា​ទឹក​ប្រាក់​​ជំ​នួយ​​ឲ្យ​មូ​ល​និ​ធិ​មី​ក្រូ​ឥ​ណ​ទាន​ក៏​កើន​លើង​ក្នុង​ដំ​ណាក់កាល​បន្តរ​ទៀត​​។

យោង​តាម​របាយ​ការណ៍​​នៅ​​​​ដំ​ណាក់​​​កាល​ទី​៣​ គណកម្មការ​គ្រប់​គ្រង​គម្រោង​ការណ៍បាន​​ឲ្យ​ដឹង​ថា ក្រោម​ពី​ការ​អនុវត្ត​អស់​រយៈ​​ពេល​​៦​ឆ្នាំ​​​​ គម្រោង​ការណ៍​បាន​​ផ្ដល់​ផល​ប្រ​យោជន៍​យ៉ាង​ច្រើន ​មាន​ដើម​ទុន​ក្នុង​ការ​បង្ក​បង្កើន​ផលដោយ​ស្ថេរភាព​​សម្រាប់​កសិករ។​

លោក​បណ្ឌិត​​ ង្វៀន​ តៀន​ យុង​ ​អ​នុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិ​បាល​នៃសា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​​ និង​ជាប្រ​ធាន​គណកម្មការ​គ្រប់​គ្រង​​​គម្រោង​ការណ៍​បាន​​មាន​ប្រ​សាស​ន៍ថា​៖ "​ឆ្លង​កាត់​ដំ​ណើរ​ការ​អ​នុ​វត្ត​​គម្រោង​​គ្មាន​គ្រួ​សារ​ណា​​បរាជ័យ។ ​ជា​មួយ​នឹង​​ភាព​ជោគ​ជ័យ​​នេះ​ គម្រោង​​នឹង​បន្ត​​ដំ​ណាក់​កាលថ្មី​​ឧប​ត្ថម្ភ​​ដោយ​សមាគម​ទ្រទ្រង់​ប្រពៃណីវៀតណាម​ "​

ក្រៅ​ពី​វិ​នី​យោគ​ទុន​​ឲ្យ​​​បង​ប្អូន​​ផ​លិត​ ម​ហា​វិ​ទ្យា​ល័យ​ក​សិ​កម្ម​  ជ​ល​វ​ប្ប​កម្ម​​របស់​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​​​ជំ​នួយ​​​នូវ​​ប​ច្ចេក​វិ​ទ្យា​​​ដល់បណ្ដា​គ្រួ​សារ​ ដើ​ម្បី​បង្ការ​បាន​ជំ​ងឺ​លើ​សត្វ​ចិញ្ចឹម​ ដំ​ណាំឈើ​ហូប​ផ្លែ ​​រូម​ចំ​ណែក​សម្រេច​ជោគ​ជ័យ​នៃ​គម្រោង​ការណ៍។

នៅ​ទី​នេះ​ ​គណៈ​កម្មការ​​​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​​បាន​ថ្លែង​អរ​គុណ​ដល់​ម្ចាស់​ឧ​ប​ត្ថម្ភនៃ​គម្រោង​ការ​​ណ៍​​បាន​​រូម​ចំ​ណែក​ជា​មួយ​នឹង​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ ​បាន​​អ​នុ​វត្តនិង​​សម្រេច​ជោគ​ជ័យ​​ផែន​ការ​ក្នុង​រ​យៈ​កាល​​​កន្លង​ និង​​សង្ឃឹម​​ទ​ទួល​បានការ​​យក​ចិត្ត​ទុក​ដាក់​​​របស់​បណ្ដា​សប្បុ​រស​​ជន​ទាំង​ឡាយ​បន្តរ​ការ​ឧ​ប​ត្ថម្ភ​ដល់​គ្រួ​សារ​មាន​ជី​វភាព​លំ​បាក់​រួម​ចំ​ណែក​​​​កាត់​បន្ថយភាព​ក្រី​ក្រ​​​របស់​ខេត្ត​ត្រា​វិញ​៕

DSC00331

សឺន ធី លីញ