សាលា​លត់​ដំ​បំ​ណិន​​គរុកោសល្យ

សាលាលត់​ដំ​បំ​ណិន​គរុ​កោសល្យ៖ ជាគ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ច្រើន​កំ​រិត ពី​អប់​រំ​មតេយ្យ​ បឋមសិក្សា អនុ​វិទ្យា​ល័យនិង​វិទ្យា​ល័យ។ ជា​ប្រព័ន្ធ​បណ្តុះ​បណ្តាលគ្រប់​លក្ខខ័ណ្ឌ​ លើក​កំ​ពស់​ចំ​ណេះ​វិជ្ជា សិលធម៌ សារព្វាង្គ​កាយ សុជីវធម៌ អោយ​សិស្សានុសិស្ស។

បេសកកម្ម៖

រៀបចំ​កម្មវិធី​​បង្ហាត់​បង្រៀន​ សិក្សា​រៀន​សូត្រ ថែ​ទាំ​កុមារ​និង​សកម្មភាព​អប់​រំ​ឯទៀត។

រៀប​ចំ​បណ្តា​សកម្មភាព៖លត់​ដំ​បំណិន​គរុកោសល្យ បំ​ពេញ​កម្មសិក្សា​គរុកោសល្យ ​បណ្តុះ​បណ្តាលគ្រូ​បង្រៀន​​ បង្កើន​វិធីសាស្ត្រ​​បង្ហាត់​បង្រៀន ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​អប់​រំ។

សហការ​ជា​មួយ​គ្រួ​សារ​សិស្សានុសិស្ស សម្ពន័្ធ​សាមាគម ឯកជន ក្នុង​សកម្មភាព​បណ្តុះ​បណ្តាល។

សកម្មភាព​សិក្សា​រៀន​សូត្រ៖

បច្ចុប្បន្ន សាលា​បង្កើត​បាន​ក្លឹប​៤៖​ អក្សរ​សាស្រ្ត​ ភាសាបរទេស គណិតវិទ្យា ​រូប​សាស្រ្ត ជីវសាស្រ្ត គី​មី​សាស្រ្ត។ បណ្តា​ក្លឹប​នេះ​បង្កើត​ឡើង ដើម្បី​បង្ក​លក្ខណៈ​ អោយ​សិស្សា​នុសិស្ស​ បាន​សំ​ណេះ​សំ​ណាល  លត់​ដំ​រាង​កាយ បង្កើន​សមត្ថភាព​ ទេពកោសល្យ​នៅ​គ្រប់​​វិស័យ។

សាលា​តែង​រៀប​ចំ​​អង្គ​ប្រជុំ សម្រាប់​គ្រូ​បង្រៀន បើក​សម័យ​ប្រឡង ច្នៃ​ប្រឌិត​ក្នុង​វិទ្យា​សាស្រ្ត​ បច្ចេកវិទ្យា​សំរាប់​​សិស្សា​នុសិស្ស។

ពលានុភាព ៖

សិស្សានុសិស្ស​បាន​បណ្តុះ​បណ្តាល​តាម​ទំ​រង់​អប់​រំទាន់​សម័យ បន្តបន្ទាប់ មាន​គោល​ដៅ​ច្បាស់​លាស់ ដោយ​មានប្រពន័្ធបន្ទប់​កុំ​ព្យូទ័រ​ បន្ទប់ពិសោធ បណ្ណាល័យ ។

ភោជ្ជនីយកដ្ឋាន​ ផ្ទះ​សំ​ណាក់ធំទូ​លាយ ល្អ​ស្អាត​ ​សម្រាប់កម្រិត​មតេយ្យ​​ និង​បឋមសិក្សា។

តែង​ព្យាយាម​កែ​លម្អ​​អ​ត្ថបទ​បង្ហាត់​បង្រៀន ​ដើម្បី​ផ្តល់ចំ​ណេះដឹង​ថ្មី​អោយ​សិស្សានុសិស្ស។

សិស្សានុសិស្សបាន​សិក្សា​ជាមួយ​គ្រូ​បង្រៀន​មាន​ថ្វៃ​ដៃ​ខ្ពស់ សិក្សា​ភាសា​អង់​ គ្លេស​​អំ​ពី​និស្សិត​បំ​ពេញ​កម្ម​សិក្សា​ក្នុង​និង​ក្រៅ​ប្រទេស។