បណ្ឌិតសាស្រ្តាចារ្យ​​​ ង្វៀន ធៀន ញ៉ឹន ប្រ​គល់​ជូន​អាហារូបករណ៍​ដល់​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​

នា​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ត្រាវិញ ថ្ងៃទី ៣ មករា ២០១៨ បណ្ឌិតសាស្ត្រាចារ្យ​​ ង្វៀន ធៀន ញ៉ឹន សមាជិក​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម និង​ជា​លេខាធិការ​នៃ​គណកម្មាធិការ​បក្ស​ទីក្រុង​ហូជីមិញ បាន​ប្រ​គល់​ជូន​អាហារូបការណ៍​ចំនួន​៥ ចំ​ណែក​ដល់​និស្សិត​សាលវិទ្យាល័យ​ត្រាវិញ។

GSTS Nguyen Thien Nhan tang hoc bong sinh vien dh Tra Vinh

មាន​ប្រសាសន៍​ក្នុង​អង្គ​ជំ​នួប​ បណ្ឌិត​សាស្ត្រាចារ្យ​ ង្វៀន ធៀន ញ៉ឹន មាន​ទំនុក​ចិត្ត​លើ​ក្មួយ​ៗ​និស្សិត​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​ ពួក​គេ​តែងមាន​គោល​ជំហរ​ជឿ​ជាក់​លើ​​​​​ស្មារតី​​​សិក្សា​ស្រាវជ្រាវ​​​ជំ​នះ​រាល់​ឧបសគ្គ​​រួម​ចំ​ណែក​កសាង​មាតុភូមិ​ត្រាវិញ​កាន់​តែ​អភិវឌ្ឍ​ឡើង។

និស្សិត​ទាំង​៥​រូប​នោះរួម​មាន៖ ង្វៀន ស្វឹន ថៅរ៍, ឃឺវ តៀន ភុង, ផាម ធី គីម ស្វៀន, ថាច់ សុឫទ្ធិ , ត្រឹន យឿង យ៉េវ ហាំង ពួក​គេ​គឺ​ជា​និស្សិត​ចំ​ណុះ​មហាវិទ្យាល័យ​វេជ្ជ​សាស្ត្រ និង​ឱសថ។

ឱកាស​នេះដែរ​លោក​បណ្ឌិត​សាស្ត្រាចារ្យ​​ក៏​បាន​អញ្ជើញ​ទៅ​ទស្សនា​ការិយាល័យ​មូលនិធិអាហារូបករណ៍​បណ្ឌិត​សាស្ត្រាចារ្យ​ ង្វៀន ធៀន ថាញ់ និង​ប្រសិទ្ធិពរ​ឆ្នាំ​ថ្មី​ដល់​សាស្ត្រាចារ្យ​ សិស្ស​និង​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ។

មូល​និធិ​បណ្ឌិត​សាស្ត្រាចារ្យ​​ ង្វៀន ធៀន ថាញ់​ជា​មូល​និធិ​អាហារូបការណ៍​មួយ​ដែល​ធំ​បំផុត​នៅ​ត្រាវិញ​បាន​បង្កើត​នៅខែកុម្ភៈ​ឆ្នាំ ២០១០។ បច្ចុប្បន្ន​មូល​និធិ​នេះ​ទទួល​បានការ​យក​ចិត្ត​ទុក​ដាក់​ជា​​​ច្រើន​ពី​សំណាក់​អ្នក​​សប្បុរស​ធម៌ និង​អង្គ​ភាព​នៅ​ក្នុង​និង​ក្រៅ​ខេត្ត ហើយ​ទទួល​បាន​ទឹក​ប្រាក់​ជាង​ ១០ កោដដុង។ ជា​រៀង​រាល់​ឆ្នាំមូល​និធិ​នេះ​​បាន​ប្រ​គល់​ជូនអាហារូបករណ៍​​ដល់​សិស្ស​និង​និស្សិត​ដែលជំ​នះ​ការ​លំ​បាក​និង​ឈាន​ឡើង​​ក្នុង​ការ​សិក្សា​។

ការិយាល័យ​មូល​និធិ​នេះ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ដំ​ណើរ​ការ​នៅ​ខែ​កញ្ញា ២០១៦ ស្ថិត​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ ខាង​ក្នុង​ការិយាល័យ​មាន​តាំង​វត្ថុ​និង​ពត៌មានជាច្រើន​ទាក់​ទង​ដល់​ប្រ​វត្ត​សង្ខេប​នៃ​សកម្មភាព​របស់​វិរៈភាព​នៃ​បណ្ឌិត​សាស្ត្រាចារ្យ​​ ង្វៀន ធៀន ថាញ់​។

GS.TS Nguyen Thien Nhan Tham TVU

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បណ្ឌិតសាស្រ្តាចារ្យ​​​ ង្វៀន ធៀន ញ៉ឹន ប្រ​គល់​ជូន​អាហារូបករណ៍​ដល់​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​