សម័យ​ប្រ​ឡង​បញ្ចេញ​​ទេព​កោសល្យ​​​គរុកោសល្យ​​សម្រាប់ “គ្រូបង្រៀន”​ ​អនាគត​

ថ្ងៃ​ទី​២៩​និង​៣០ មករា បណ្តា​និស្សិត​នៃ​មហា​វិទ្យា​ល័យ​គរុកោសល្យ​ ទើប​សម្រេច​បាន​ជោគ​ជ័យ​នូវ​​សម័យ​ប្រ​ឡងវិជ្ជា​ជីវៈ​​​​​​​ផ្នែក​គរុកោសល្យ​​ពូ​កែ​ថ្នាក់​មហា​វិទ្យា​ល័យ ដើម្បី​បំពេញ​បំណិន​​ទៅ​អនាគត​។​ សម័យ​ប្រ​ឡង​បានរៀប​ចំឡើង​ដោយ​ មហាវិទ្យា​ល័យ​គរុកោសល្យ​ នៅ​​​ទី​ស្នាក់​ការ​កណ្តាល បាន​ទាក់​ទាញ​និស្សិត​ចូល​រួម​ប្រ​ឡង​និង​គាំ​ទ្រ​​​​ជាង​២០០​រូប​។​

IMG 20180204 222315

គណៈ​រៀប​ចំ​បាន​អោយ​ដឹង​ថា ឆ្នាំ​នេះ​មាន​ក្រុម​ចូល​រួម​ប្រ​ឡង​ចំនួន​៣​ក្រុម​ដែល​មក​ពី​បណ្តា​ថ្នាក់​​ បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ​​ នៅ​ឆ្នាំ​ទី​៣និង​ទី​៤។​ ក្រុម​នីមួយ​ៗ​​​ដែល​​ចូល​រួម​ប្រឡង​មាន​សមាជិក ​៥ ដល់ ៦​រូប​​ និង​​ត្រូវ​ឆ្លង​កាត់​​​​​​​​​​​​​​​​​វិញ្ញា​សា​ប្រ​ឡង​ដូច៖ យល់​ដឹង​និង​ដោះ​ស្រាយ​បញ្ហា​​​គរុកោសល្យ បង្ហាញ​ទេព​កោសល្យវិជ្ជាជីវៈ​ ចេះ​ប្រើ​ប្រាស់សំណាកគំរូ​ឧបទេស​បង្រៀន និង​ប្រ​ឡង​វោហាស័ព្ទ។​

ឡឹម ធី តូ តូ ​ថ្នាក់បរិញ្ញាបត្រ​អប់រំ​មត្តេយ្យ ២០១៤ ​ចែក​រំលែក​ថា៖ “កម្មវិធីប្រឡង​​នេះ​ជា​​​​ទី​កន្លែង​​អនុវត្ត​ជាក់​ស្តែង​ ដើម្បី​​យើង​ខ្ញុំ​​មាន​ឱកាស​លប់​ដំ​បំណិន​ រំលឹក​មក​នូវ​​វិជ្ជា​ដែល​បាន​សិក្សា​ទន្ទឹម​នឹង​រៀប​ចំ​​​​បំណិន​និង​​ស្មារតីអោយ​ល្អ​​​ដើម្បី​បង្ហាញ់​​​ដល់​​​គណៈ​កម្មការ​​​ឃើញ​ថា​ យើង​ខ្ញុំ​​​ជា​​គ្រូ​បង្រៀន​​មួយ​ពិត​ប្រ​កដ​។

ង៉ូ ធី ធ្វី ម៉ី ថ្នាក់​បរិញ្ញាបត្រ​អប់​រំ​មត្តេ​យ្យ​ ២០១៦អោយ​ដឹង​ថា៖ កម្មវិ​ធី​ប្រ​ឡ​ជា​សកម្មភាព​ដោះ​ដូរ​ដ៏​មាន​ប្រយោជន៍​ ជួយ​អោយ​យើង​ខ្ញុំ​​ចែក​រំលែក​នូវ​បទ​ពិ​សោធន៍​​អំពី​មុខ​ជំនាញ ហ្វឹក​ហាត់​បំណិន​​​ធ្វើ​ការ​ជា​ក្រុម និង​បំណិន​ដោះ​ស្រាយ​បញ្ហា។ល។ ​ឆ្លង​តាម​ការណ៍​នោះ ខ្ញុំ​បាន​សិក្សា​និង​កាត់​បន្ថយ​បាន​​ចំណុច​ខ្វះខាត់​​របស់​ខ្លួន​​ដើម្បី​រៀប​ចំ​បំណិន​​ទៅ​អនាគត។​

“ឆ្លង​តាម​ការ​ចូល​រួម​ក្នុង​កម្មវិធី​​ប្រ​ឡង​នេះ ខ្ញុំ​សិក្សា​បាន​បំណិន​​នៃ​គរុ​កោសល្យ​ពី​ថ្នាក់​បងៗ​ផង​ និង​ដក​​​បាន​បទ​ពិសោធន៍​សម្រាប់​ខ្លួន​ឯង​ផង”។ ឱកាស​នេះ ខ្ញុំប្តេជ្ញា​ចិត្ត​នឹង​រៀប​ចំ​​​​បាន​ល្អ​បំផុត​ ដើម្បី​ចូល​រួម​ប្រ​ឡង​​​ដោយ​​​ភាព​ជឿ​ជាក់​និង​ទទួល​បាន​លទ្ធផល​ល្អ​​ក្នុង​លើក​ក្រោយ​។​

​អ្នក​ស្រី អនុបណ្ឌិត ឡឹម ធី បាច់ ត្វៀត ព្រឹទ្ធិ​បុរស​​​នៃ​មហាវិទ្យា​ល័យ​គរុកោសល្យ​បាន​វាយតម្លៃ​ជា​ទូ​ទៅ​និង​​មាន​ប្រសាសន៍​ថា៖ “សម័យ​ប្រ​ឡងវិជ្ជា​ជី​វៈ​​គរុកោ​​សល្យ​​​បាន​រៀប​ចំ​ឡើង​តាម​​កំណត់​​​ជា​រៀង​រាល់​ឆ្នាំ កម្មវិធីនេះ​​ជា​ភារកិច្ច​មួយ​ក្នុង​ចំ​ណោម​​ភារកិច្ច​ដ៏​សំខាន់​ ដើម្បី​ហ្វឹក​ហាត់​និង​បណ្តុះ​​​បំណិន និយាយ យល់​ដឹង​ពី​គរុកោសល្យ បំណិន​ដោះ​ស្រាយ​បញ្ហា និង​បណ្តា​សកម្មភាព​ច្នៃប្រឌិត​​ចំពោះ​​​មុខ​ជំនាញ​សម្រាប់​និស្សិត”។

ចំណុច​ដែល​ជោគ​ជ័យ​ក្នុង​កម្មវិធី​​​នេះ​គឺ​បណ្តា​ក្រុម​ដែល​ចូល​រួម​​ប្រ​ឡង​បាន​បង្ហាញ់​​យ៉ាង​ច្នៃ​ប្រ​ឌិត រាល់​​វិជ្ជា​​ដែល​​​បាន​សិក្សា​ក្នុង​ថ្នាក់​​ ពួក​គេ​អនុវត្ត​​ចូល​ក្នុង​ភាព​ជាក់​ស្តែង​បាន​យ៉ាង​ល្អ​។ វិញ្ញា​សា​ដែល​ទទួល​បាន​ការ​ពេញ​ចិត្ត​និង​​​ទាក់​ទាញ​​​អ្នក​ទស្សនា​​​​ច្រើន​ជាង​គេ​បំផុត​នោះ​គឺ​​ការ​ប្រ​ឡង​ពី​ទេព​កោសល្យ វោហាស័ព្ទ និង​ពិសេស​ជាង​នោះ​ទៅ​ទៀត​គឺ​វគ្គ​ប្រឡង​ប្រើ​ប្រាស់​សំណាក​គំរូ​ឧបទេស​​បង្រៀន។​

កម្មវិធី​ប្រឡង​ក៏​​​ទទួល​បាន​ការ​កោត​សរសើរ​និង​វាយ​តម្លៃ​ខ្ពស់​ពី​គណៈ​កម្មការ ​ដោយ​ចេះ​ច្នៃ​ប្រឌិតយ៉ាង​ប៉ិន​ប្រ​សប់​ នូវ​វត្ថុ​សំ​ណល់ដូច​ជា៖ ដប​ទឹក ក្រដាល់ ប្រ​អប់​ទឹក​ដោះ​គោ។ល។ ​ដែល​ពួក​គេ​បាន​យកមក​អនុវត្ត​ ច្នៃ​ប្រឌិត​ឡើង​ជា​​ផលិតផល​គម្រោង​បង្រៀន​​មាន​ភាព​​វិទ្យា​សាស្ត្រ​និង​​សោភ័ណភាព។​

បញ្ចប់​កម្មវិធី​ប្រ​ឡង បណ្តា​បេក្ខជននិង​ក្រុម​ប្រ​ឡង​បាន​គណៈ​កម្មការ​ជ្រើស​រើសតាម​វិញ្ញាសា​ប្រឡង ដើម្បី​ប្រទាន​ជូន​រង្វាន់​​ដល់​ក្រុម​និង​ឯកជន​ដ៏​ពូកែ​បំផុត។​

ដា វី