វគ្គបំប៉នបំណិនសម្រាប់អ្នកឯកទេសសារព័ត៌មាននៅតំបន់វាលរាបទន្លេគឺវឡុង
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 07 កុម្ភៈ 2018
- ចុចដង៖ 715
ដើមខែកុម្ភៈ ឆ្នាំ២០១៨ អ្នកសារព័ត៌មាននៅតំបន់វាលរាបទន្លេគឺវឡុងចំនួន២០រូប បានចូលរួមវគ្គបំប៉នបំណិនអំពីវិធីកសាងអត្ថបទសារព័ត៌មានទំនើបដាក់ផ្សាយលើគេហទំព័រអេឡិចត្រូនិក។
វគ្គបំប៉ននេះ បានរៀបចំឡើងនៅសាកលវិទ្យាល័យត្រាវិញ ក្នុងវត្ថុបំណងផ្តល់សារប្រយោជន៍សំខាន់ៗដល់អ្នកសារព័ត៌មានអំពីបំណិនរូបវន្តនៃការសរសេរនិងរៀបរៀងសារព័ត៌មានផ្សាយលើក្រដាសនិងផ្សាយលើគេហទំព័រអេឡិចត្រូនិក។
លោកបណ្ឌិត ហូ ដាក់ ទុក ជាអ្នកវាគ្មិននៃថ្នាក់បំប៉ននេះបានថ្លែងថា៖ “យល់បាននូវទម្រង់រូបវន្តនៃសារព័ត៌មានមួយនិងគោរពតាមគោលការណ៍នៃការរៀបរៀងនោះជាកត្តាសំខាន់ដើម្បីសរសេរអត្ថបទមានលក្ខណជំនាញនិងទាក់ទាញអ្នកអាន”។
នៅទីនេះអ្នកចូលរួមបានអនុវត្តនិងពិគ្រោះយោបល់ជាមួយលោកវាគ្មិនអំពីរបៀបដាក់ចំណងជើងនិងវិធីសរសេរល្បះខណ្ឌដំបូង ឬក៏ដូចជាចំណុចសំខាន់ៗទៀតដើម្បីមានអត្ថបទសារព័ត៌មានគួរជាទីទុកចិត្តបាន។ គោលការណ៍សរសេរអធិប្បាយខ្លឹមសារលើរូបភាពក៏បានយកមកវិភាគយ៉ាងល្អិតល្អន់ដែរ។
សិក្ខាកម្មដែលចូលរួមសុទ្ធសឹងជាអ្នកទទួលបន្ទុកសារព័ត៌មានប្រចាំការនៅបណ្តាស្ថាប័ននានានៃតំបន់វាលរាបទន្លេគឺវឡុងដូចជា៖ការិយាល័យគ្រប់គ្រងនៃអាកាសធាតុប្រែប្រួលខេត្តត្រាវិញ អង្គភាពនីតិកម្មខេត្តត្រាវិញ សាលាមហាវិទ្យាល័យរងគរុកោសល្យសុកត្រាំង ក្រុមហ៊ុនឆ្នោតជាតិខេត្តដុងថាប សាលាទេពកោសល្យកីឡាអានហ្សាង សាលាមហាវិទ្យាល័យរងសេដ្ឋកិច្ច - បច្ចេកទេសពលលីវនិងសាលាមហាវិទ្យាល័យរងសេដ្ឋកិច្ច - បច្ចេកទេសកៀនហ្សាង។
លោក ត្រឹន បឺវ ឌិញ មកពីមហាវិទ្យាល័យរងគរុកោសល្យសុកត្រាំងថ្លែងថា៖ “ឆ្លងកាត់វគ្គបំប៉ននេះ ខ្ញុំទទួលបានចំណេះដឹង និងវិធីសរសេរសារព័ត៌មានបានល្អប្រសើរជាងមុន ដោយលោកគ្រូផ្តល់នូវវិធីសរសេរយ៉ាងជាក់ស្តែង។
ដា វី