វគ្គ​បំប៉ន​បំ​ណិន​សម្រាប់​អ្នក​ឯក​ទេស​សារព័ត៌មាន​នៅ​តំបន់​វាល​រាប​ទន្លេគឺវ​ឡុង

ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៨  អ្នក​សារព័ត៌មាន​​នៅ​តំ​បន់​វាល​រាប​​ទន្លេ​គឺវ​ឡុង​ចំនួន​២០​រូប បាន​ចូល​រួមវគ្គ​បំ​ប៉ន​បំ​ណិន​​អំពី​វិធី​កសាង​អត្ថបទ​សារ​ព័ត៌មាន​ទំនើប​ដាក់​ផ្សាយ​លើ​គេហទំព័រអេឡិចត្រូនិក។

DHTV-tap-huan-viet-tin 600x400 1d2a798006e23f1325123a1e28524ecd

វគ្គ​បំ​ប៉ន​នេះ​ បាន​រៀប​ចំ​ឡើង​នៅ​សាកលវិទ្យាល័យ​ត្រាវិញ ក្នុង​វត្ថុបំ​ណងផ្តល់សារ​ប្រយោជន៍​សំ​ខាន់ៗ​ដល់​អ្នកសារ​ព័ត៌មាន​អំពី​បំណិនរូប​វន្ត​នៃ​ការ​​សរសេរ​និង​រៀប​រៀង​សារ​ព័ត៌មាន​ផ្សាយ​លើ​​ក្រ​ដាស​និងផ្សាយ​លើ​គេហទំព័រ​​អេឡិចត្រូនិក។​

លោក​បណ្ឌិត ហូ ដាក់ ទុក ជា​អ្នក​វាគ្មិន​នៃ​ថ្នាក់​បំ​ប៉ន​នេះ​បាន​ថ្លែង​ថា​៖ “​យល់​បាននូវ​​ទម្រង់រូប​វ​ន្ត​នៃ​សារ​ព័ត៌មាន​មួយ​និង​គោរព​តាម​គោល​ការណ៍​​នៃ​ការ​រៀប​រៀង​នោះ​ជា​កត្តា​សំ​ខាន់​​ដើម្បី​​​​សរសេរ​អត្ថបទមាន​លក្ខណ​​​ជំនាញ​និង​ទាក់​ទាញ​អ្នក​អាន”។

នៅ​ទី​នេះ​អ្នក​ចូល​រួម​បាន​​​អនុវត្ត​និងពិគ្រោះ​យោបល់​ជា​មួយលោក​​វាគ្មិន​អំពី​រ​បៀប​ដាក់​ចំ​ណង​ជើង​និង​វិធី​សរសេរ​ល្បះ​​ខណ្ឌ​ដំបូង ឬក៏ដូចជា​​ចំ​ណុច​សំ​ខាន់ៗ​ទៀត​ដើម្បី​មាន​អត្ថបទ​សារព័ត៌មាន​គួរជា​ទី​​ទុក​ចិត្ត​បាន។  ​​គោល​ការណ៍សរសេរ​អធិប្បាយ​ខ្លឹម​សារ​លើ​រូប​ភាព​ក៏​បាន​យក​មក​វិភាគយ៉ាង​​ល្អិត​ល្អន់ដែរ។​

សិក្ខាកម្ម​ដែល​ចូល​រួម​សុទ្ធ​សឹង​ជា​អ្នក​​​ទទួល​បន្ទុក​សារ​ព័ត៌មាន​ប្រ​ចាំ​ការ​នៅ​បណ្តា​ស្ថាប័ននានា​នៃ​តំបន់​វាល​រាប​​ទន្លេ​គឺវ​ឡុង​ដូច​ជា៖ការិយាល័យ​​គ្រប់​គ្រង​នៃ​អាកាសធាតុ​ប្រែ​ប្រួល​ខេត្ត​ត្រា​វិញ​ អង្គភាពនីតិកម្មខេត្ត​ត្រា​វិញ សាលា​មហាវិទ្យាល័យ​រង​គរុកោសល្យ​សុក​ត្រាំង ក្រុមហ៊ុន​ឆ្នោតជាតិ​ខេត្ត​ដុង​ថាប សាលា​ទេពកោសល្យកីឡាអានហ្សាង សាលា​មហាវិទ្យាល័យ​រង​​សេដ្ឋកិច្ច - បច្ចេកទេស​ពល​លីវនិងសាលា​មហាវិទ្យាល័យ​​រង​សេដ្ឋកិច្ច - បច្ចេកទេស​កៀន​ហ្សាង។

លោក ត្រឹន បឺវ ឌិញ មក​ពី​មហាវិទ្យាល័យ​រង​​គរុកោសល្យ​សុក​ត្រាំងថ្លែង​ថា៖ “ឆ្លង​កាត់​វគ្គ​បំ​ប៉ន​នេះ​ ខ្ញុំ​​ទទួលបាន​ចំ​ណេះ​ដឹង​ និង​វិធីសរសេរ​​​សារ​ព័ត៌មាន​បាន​ល្អ​ប្រ​សើរ​ជាង​មុន​​ ដោយ​លោក​គ្រូ​ផ្តល់​នូវ​​វិ​ធីសរសេរ​​យ៉ាង​ជាក់​​ស្តែង។ 

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វគ្គ​បំប៉ន​បំ​ណិន​សម្រាប់​អ្នក​ឯក​ទេស​សារព័ត៌មាន​នៅ​តំបន់​វាល​រាប​ទន្លេគឺវ​ឡុង