ក្រុម​ហ៊ុន​ FPT ត្រាវិញ​ជំរើស​និស្សិត​​​​ធ្វើ​កម្មសិក្សា

ថ្ងៃ​ទី​០១ កុម្ភៈ ក្រុម​ហ៊ុន ​​FPT ត្រា​វិញ​បាន​​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​និស្សិតសាកល​វិទ្យាល័យ​ត្រាវិញ​​​ដើម្បី​ស្វែង​រក​បុគ្គលិក​ស្មគ្រ​ចិត្ត​ក្នុង​​កម្មវិធី “ជំរើស​និស្សិត​ធ្វើ​កម្ម​សិក្សា” នៅទីស្នាក់​ការ​កណ្តាល។

DSC00129 tvu

កម្មវិធី​បាន​ទាក់​ទាញ​និស្សិត​ចូល​រួម​ជាង​១០០​រូប មាន​សំ​នួរ​ជា​ច្រើន​របស់​និស្សិត​​បាន​ដាក់​ជូន​អ្នក​តំ​ណាង​នៃ​​ក្រុម​ហ៊ុន អំពីក្រប​ខណ្ឌ​ និង​គោលការណ៍​​ចំពោះ​កម្មវិធី​នេះ។

អ្នក​ស្រី ហ្វិញ ធី ហ្វិញ​ ង៉ឹន ដំណាង​ការិយាល័យ​គ្រប់​គ្រង​បុ​គ្គ​លិ​ក​នៃ​ក្រុម​ហ៊ុន​ FPT ត្រាវិញ​បាន​អោយ​ដឹង​ថា ក្នុង​រយៈ​កាល​ធ្វើ​កម្មសិក្សា​នៅ​ក្រុម​ហ៊ុន និស្សិត​នឹង​បាន​បណ្តុះ​បណ្តាល​បន្ថែម​ពី៖ បំណិន​ទំនាក់​ទំនង បំណិន​លក់​ទំនិញ។ល។ ទន្ទឹម​នឹង​នោះ ពួក​គេ​បាន​ទទួល​​កិច្ច​ការ​ជាក់​ស្តែង​ ក្រៅ​​ពី​នោះ​ទៅ​ទៀត​​ពួក​គេ​​ក៏​អាច​​មាន​ឱ​កាស​បម្រើ​ការ​ងារ​នៅ​ក្រុម​ហ៊ុន​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា។​

ជា​មួយ​​ពត៌មាន​និងលក្ខ​ខ័ណ្ឌ​​ជំរើស​ធ្វើ​កម្ម​សិក្សា​នៅ​​ក្រុម​ហ៊ុន FPT​ ត្រា​វិញ មិត្ត ថាច់ ធី ធ្វី ហ្វា សិក្សា​នៅ​វិស័យ​​​អប់​រំមត្តេយ្យ​បាន​អោយ​ដឹង​ថា នេះ​​​ជា​ឱ​កាស​ដ៏​ល្អ​សម្រាប់​និស្សិត​គ្រប់ៗ​រូប​នៃ​សាកលវិទ្យា​ល័យត្រាវិញ​ ព្រោះ​​​​វា​ជា​ឱ​កាស​សម្រាប់​និស្សិត​គ្រប់​មុខ​ជំ​នាញ​។

អ្នក​ស្រី ង្វៀន ធី ម៉ាយ​ ខា ​ឧបនាយក​នៃ​មជ្ឈមណ្ឌល​បម្រើ​ការ​ងារ​​របស់​សាកលវិទ្យា​ល័យត្រាវិញ​​ថ្លែង​ថា៖ “ឆ្លង​តាម​កម្មវិធី​នេះ ​នឹង​ជួយ​អោយ​និស្សិត​សាកលវិទ្យា​ល័យ​ស្វែង​រក​បាន​ទី​កន្លែង​ធ្វើ​កម្ម​សិក្សា​​បាន​សម​ស្រប ហ្វឹក​ហាត់​បំណិន​ក៏​ដូច​ជា​មាន​ឱ​កាស​​ការ​ងារ​ល្អ​បំ​ផុត​​ក្រោយ​ពេ​ល​បញ្ចប់​ការ​សិក្សា​”។

ក្រោយ​ពេល​​បាន​ផ្តល់​យោបល់ និស្សិត​ច្រើន​រូប​​ក៏​បាន​ចុះ​ឈ្មោះ​ចូល​រួម​ធ្វើ​កម្ម​សិក្សា​នៅ​ក្រុម​ហ៊ុន​ដោយ​ភាព​ជឿ​ជាក់ ជា​មួយ​នឹង​​បំណង​ថា​បាន​ពិសោធន៍ ហ្វឹក​ហាត់​សម្រាប់​​ខ្លួន​ឯង បំពេញ​វិជ្ជា​ជាក់​ស្តែង​​ លើសពី​នោះ​ទៅ​ទៀត​​នឹង​បាន​ក្រុម​ហ៊ុន​ទទួល​​ជា​បុគ្គលិក​ទៅ​អនា​គត​​​។​

DSC00101 TVU

សឺន ធី លីញ