និស្សិតសាកលវិទ្យាល័យ វេជ្ជសាស្ត្រ - ឱសថ ចូលរួមកម្មវិធី Macchabée ឆ្នាំ២០១៨
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 28 កុម្ភៈ 2018
- ចុចដង៖ 492
ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១៨ និស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថ ជាង១០០០រូបបានមកចូលរួមកម្មវិធី Macchabée។ នេះជាព្រឹត្តិការណ៍មួយដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំនាពេលចូលឆ្នាំសាកល ដើម្បីរំឮកគុណចំពោះអ្នកដែលបានបូជាជីវិតសម្រាប់វេជ្ជសាស្ត្រ។
ចូលរួមក្នុងកម្មវិធី មានអ្នកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរីរងនៃសាកលវិទ្យាល័យត្រាវិញ លោកបណ្ឌិត ត្រឹន កៀន វ៉ូ នាយកនៃមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញ អ្នកស្រី ង្វៀន ធី ង៉េប ប្រធានអង្គការកាកបាទក្រហមខេត្តត្រាវិញ ព្រមទាំងអ្នកដឹកនាំនៃមហាវិទ្យាល័យ វេជ្ជសាស្ត្រ – ឱសថនិងអ្នកដឹកនាំពីបណ្តាអង្គភាពនៃសាកលវិទ្យាល័យ។
ស្ថិតនៅក្នុងកម្មវិធី វេជ្ជបណ្ឌិត ផាន វ៉ាំង តិញ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យ វេជ្ជសាស្ត្រ – ឱសថ មានប្រសាសន៍ថា៖ “ចូលឆ្នាំសាកលរៀងរាល់ឆ្នាំ យើងខ្ញុំជាអ្នកបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្របានរួមគ្នាអនុវត្តតាមប្រពៃណីនៃកម្មវិធី MacchaBée ដើម្បីរំឮកគុណដល់អ្នកដែលបានបូជាជីវិតសម្រាប់វិទ្យាសាស្ត្រ និងលើកតម្កើងនូវទង្វើយ៉ាងសាមញ្ញតែជ្រាវជ្រៅរបស់ពួកគេ”។
កម្មវិធីបាននាំមកនូវអារម្មណ៍ជាច្រើនចំពោះនិស្សិត ធ្វើអោយទឹកនេត្រារបស់ពួកគេបានស្រក់ចុះព្រោះការពលីដ៏សាមញ្ញរបស់អ្នកដែលបានបូជាជីវិតដើម្បីរួមចំណែកក្នុងកិច្ចការបណ្តុះបណ្តាលវេជ្ជសស្ត្រ។
និស្សិតផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យបានចែករំលែកថា៖ “ទោះបីឈាមគេឈប់រត់ ទោះបីបេះដូងគេឈប់លោត តែអារម្មណ៍របស់ពួកគេស្ថិតនៅជារៀងរហូត ពួកគេមិនត្រឹមតែរស់ក្នុងពេលធ្វើកម្មសិក្សារបស់និស្សិតផ្នែកវេជ្ជសាស្ត្រ តែរូបភាពរបស់ពួកគេតែងស្ថិតនៅក្នុងបេះដូងរបស់មនុស្សគ្រប់ៗរូប”។
ដំណាងអោយនិស្សិតជាង១០០០រូប មិត្តង្វៀន ហុង តឿយ ផ្នែកវេជ្ជសាស្ត្រ A ឆ្នាំ២០១៦បានប្តេជ្ញាថា៖ “យើងខ្ញុំសូមផ្តែជ្ញាថានឹង ហ្វឹកហាត់សីលធម៌និងចំណេះ តស៊ូសិក្សា ដើម្បីពេលចប់ការសិក្សានឹងក្លាយជាអ្នកពូកែ ជំនាញ ដើម្បីបម្រើ សង្គម”។
ក្រោយពេលបញ្ចប់កម្មវិធីរំឮកគុណ គ្រូបង្រៀនព្រមទាំងនិស្សិតគ្រប់រូបបានរួមគ្នាអុជធូបដើម្បីបញ្ចេញនូវការដឹងគុណដ៏ជ្រាវជ្រៅដល់អ្នកដែលបានពលីជីវិតសម្រាប់វិទ្យាសាស្ត្រ។ នេះជាសកម្មភាពប្រពៃណីចំពោះនិស្សិតនិងគ្រូបង្រៀនមហាវិទ្យាល័យវេជ្ជសាស្ត្រ – ឱសថ នៃសាកលវិទ្យាល័យត្រាវិញ។
Macchabee ជាសកម្មភាពវប្បធម៌ដ៏ពិសេស ក្នុងបណ្តាប្រទេសភាគខាងលិច, មានលក្ខណៈគ្រប់បែបបានបង្ហាញ់ក្នុងកម្មវិធី ចម្រៀង និងសិល្បៈច្នៃបង្កើតជារូបភាព។
កម្មវិធីមានភាពគុណធម៌ដ៏ជ្រាវជ្រៅ បញ្ចេញនូវការសោកស្តាយនិងជូនពរដល់អ្នកដែលបានលាចាកជីវិត ទន្ទឹមនឹងនោះក៏រំពឹងនូវសុភមង្គលនឹងមានដល់មនុស្សគ្រប់រូប។
ដាវី