និស្សិត​សាកលវិទ្យាល័យ​ វេជ្ជសាស្ត្រ - ឱសថ ចូល​រួម​កម្មវិធី​ Macchabée ឆ្នាំ​២០១៨

ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ​២០១៨ និស្សិត​​មហា​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រនិងឱសថ​ ជាង​១០០០​រូប​បាន​មក​ចូល​រួម​កម្មវិធី​ Macchabée។ នេះ​ជា​ព្រឹត្តិការ​ណ៍​មួយ​ដែល​បាន​រៀប​ចំ​ឡើងជា​​រៀង​រាល់​ឆ្នាំ​នា​ពេល​ចូល​ឆ្នាំ​សាកល ដើម្បី​​រំឮ​ក​គុណ​​​ចំ​ពោះ​អ្នក​ដែល​បាន​បូជា​ជីវិត​សម្រាប់វេជ្ជសាស្ត្រ​។

phong-thuc-hanh-giai-phau

ចូល​រួម​ក្នុង​កម្មវិធី មាន​អ្នក​ស្រី ថាច់ ធី យ៉ឹន សាកលវិទ្យា​ធិការរីរង​នៃ​សាកលវិទ្យាល័យត្រាវិញ​ លោកបណ្ឌិត ត្រឹន កៀន វ៉ូ នាយក​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យាបាល​ខេត្ត​ត្រា​វិញ អ្នក​ស្រី ង្វៀន ធី ង៉េប ប្រ​ធាន​អង្គការ​​កាកបាទក្រហមខេត្ត​ត្រា​វិញ ព្រម​ទាំង​អ្នក​ដឹក​នាំ​នៃ​មហាវិទ្យា​ល័យ វេជ្ជសាស្ត្រ – ឱសថនិង​អ្នក​ដឹក​នាំ​ពីបណ្តា​អង្គភាព​នៃសាកលវិទ្យាល័យ។​

ស្ថិត​នៅ​ក្នុង​កម្មវិធី វេជ្ជ​បណ្ឌិត ផាន វ៉ាំង តិញ ព្រឹទ្ធបុរសរង​​នៃ​មហាវិទ្យាល័យ វេជ្ជសាស្ត្រ – ឱសថ មាន​ប្រ​សាសន៍​ថា៖ “​ចូល​ឆ្នាំ​សាកល​រៀង​រាល់​ឆ្នាំ យើង​ខ្ញុំជា​អ្នក​​បណ្តុះ​បណ្តាល​ផ្នែក​វេជ្ជសាស្ត្រ​​បាន​រួម​គ្នា​អនុវត្ត​តាម​ប្រពៃ​ណី​នៃ​កម្ម​វិធី MacchaBée ដើម្បី​រំឮក​គុណដល់​​អ្នក​ដែល​បាន​បូជា​ជីវិត​សម្រាប់​វិទ្យា​សាស្ត្រ និង​លើក​តម្កើង​នូវ​ទង្វើ​យ៉ាងសាមញ្ញតែ​ជ្រាវ​ជ្រៅរបស់​ពួក​គេ​”។

កម្ម​វិធី​​បាន​​នាំ​មក​នូវ​អា​រម្មណ៍​ជា​ច្រើន​ចំពោះ​និស្សិត ធ្វើ​អោយ​ទឹក​នេត្រា​របស់​ពួក​គេ​បាន​ស្រក់​ចុះ​ព្រោះ​​ការ​ពលី​​ដ៏​សាមញ្ញ​របស់​​អ្នក​ដែល​បាន​បូជា​​ជី​វិត​ដើម្បី​រួម​ចំណែក​ក្នុង​កិច្ច​ការ​បណ្តុះ​បណ្តាល​វេជ្ជសស្ត្រ។​

និស្សិត​ផ្នែក​វេជ្ជសាស្ត្រនៃ​សាកលវិទ្យា​ល័យ​បាន​ចែក​​រំលែក​ថា៖ “ទោះបី​ឈាម​គេ​ឈប់រត់ ទោះ​បី​បេះ​ដូង​គេ​ឈប់​​​​​​លោត តែ​អា​រម្មណ៍​របស់​ពួក​គេ​ស្ថិត​នៅ​ជារៀង​​រហូត ពួក​គេ​មិន​ត្រឹម​តែ​រស់​ក្នុង​ពេល​ធ្វើ​កម្ម​សិក្សា​របស់​និស្សិត​ផ្នែក​វេជ្ជសាស្ត្រ​ តែ​រូប​ភាព​របស់​​ពួក​គេ​តែង​ស្ថិត​នៅ​​ក្នុង​បេះ​ដូង​របស់​មនុស្ស​គ្រប់ៗ​រូប”។

DSC00477 TVU

ដំណាង​អោយ​និស្សិត​ជាង​១០០០​រូប មិត្តង្វៀន ហុង តឿយ ផ្នែក​វេជ្ជសាស្ត្រ A ឆ្នាំ​២០១៦បាន​ប្តេជ្ញា​ថា៖ “យើង​ខ្ញុំ​សូម​ផ្តែជ្ញា​ថា​នឹង​ ហ្វឹកហាត់​សីលធម៌​និងចំណេះ តស៊ូ​សិក្សា ដើម្បី​ពេល​ចប់​ការ​សិក្សា​នឹង​ក្លាយ​ជា​អ្នក​​ពូ​កែ​ ជំនាញ​ ដើម្បី​បម្រើ ​សង្គម”។

ក្រោយ​ពេល​បញ្ចប់​កម្មវិធី​រំឮក​គុណ គ្រូបង្រៀន​ព្រម​ទាំង​និស្សិត​គ្រប់​រូប​បាន​រួម​គ្នាអុជធូប​ដើម្បី​​បញ្ចេញ​នូវ​​ការ​ដឹង​គុណ​ដ៏​ជ្រាវ​ជ្រៅ​ដល់​អ្នក​ដែល​បាន​ពលី​ជី​វិត​សម្រាប់​វិទ្យា​សាស្ត្រ។ នេះ​ជា​សកម្មភាព​ប្រ​ពៃ​ណី​ចំពោះ​និស្សិតនិង​គ្រូ​បង្រៀន​​មហា​វិទ្យា​ល័យ​វេជ្ជសាស្ត្រ – ឱសថ នៃ​សាកលវិទ្យា​ល័យ​ត្រាវិញ។

Macchabee​ ជា​សកម្មភាព​វប្បធម៌​ដ៏​ពិសេស ​ក្នុង​បណ្តា​ប្រទេសភាគ​ខាង​លិច​, មានលក្ខណៈ​គ្រប់​បែបបាន​បង្ហាញ់​​​ក្នុង​កម្មវិធី ចម្រៀង និង​សិល្បៈ​ច្នៃបង្កើត​​ជា​រូបភាព។​

កម្មវិធី​មាន​ភាព​គុណធម៌​ដ៏​ជ្រាវ​ជ្រៅ បញ្ចេញ​នូវ​ការ​សោកស្តាយ​និង​ជូន​ពរ​ដល់​អ្នក​ដែល​បាន​លា​ចាក​ជី​វិត ទន្ទឹម​នឹង​នោះ​ក៏​​រំពឹង​នូវ​សុ​ភមង្គល​នឹង​មាន​ដល់​មនុស្ស​គ្រប់​រូប។

DSC00492 TVU

ដាវី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​សាកលវិទ្យាល័យ​ វេជ្ជសាស្ត្រ - ឱសថ ចូល​រួម​កម្មវិធី​ Macchabée ឆ្នាំ​២០១៨