កិច្ច​ជំនួប​ក្រុម​ប្រឹក្សា​កម្មវិធី​បណ្តុះ​បណ្តាល​សង្គមនីយកម្មផ្នែក​យន្តសាស្ត្រ

ថ្ងៃទី ០៧ កុម្ភៈ ក្រុមប្រឹក្សានៃ​កម្ម​វិធី​​ផ្នែក​យន្តសាស្ត្រ​ បាន​រៀប​ចំ​ឡើង​កិច្ច​ជំនួប​ពិភាក្សា​​​ស្តី​ពី​ការ​បណ្តុះ​បណ្តាល​កម្មវិធី​​សង្គម​នីយកម្ម នៅទី​ស្នាក់​ការ​កណ្តាល​ចំណុះ​សាកលវិទ្យាល័យ​ត្រា​វិញ។

IMG 9815 tvu

សាស្ត្រាចារ្យរង បណ្ឌិត ត្រឿង ង្វៀន ល្វឹន វ៉ូ ជា​ប្រធាន​​ក្រុម​ប្រឹក្សា​នៃ​កម្ម​វិធី​បាន​​អោយ​ដឹង​ថា៖ ការ​កសាង​កម្មវិធី​បណ្តុះ​បណ្តាល​ផ្នែក​យន្ត​សាស្ត្រតាម​សង្គមនីយកម្ម ត្រូវ​ផ្តោត​ទៅ​តាម​គោល​ដៅដូច៖ បណ្តុះបណ្តាល​ចំណេះ​ទូ​ទៅ បំណិន ការប៉ិនប្រសប់ ណែនាំ​អោយ​និស្សិត​សិក្សា​​និង​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង។​ ​ឆ្ពោះ​ទៅ​​ការ​ផ្លាស​ប្តូរ​តាម​បដិវត្តន៍ឧស្សា​ហកម្ម៤.០​​។ ទម្រង់​នៃ​កម្មវិធីនេះ​ ​គួរ​ពិនិត្យ​តាម​ក្រុម​​ទំនាក់​ទំនង​អេឡិចត្រូនិក។ ព្រោះ តម្រូវការ​របស់​សហគ្រាស ក្រុម​ហ៊ុន​ធំៗ​នាបច្ចុប្បន្ន​នេះ មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​​ដល់​បំណិន​​ទន់ ជា​ពិសេស​គឺ​បំណិន​ដោះ​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ។

តាម​លោក​បណ្ឌិត ង្វៀន តៀន យុង ​អ​នុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិ​បាល​នៃសា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​​​មាន​ប្រ​សាសន៍​ថា៖ “ក្នុង​ការ​កសាង​​កម្ម​វិធី​បណ្តុះ​បណ្តាលនេះ យើង​ត្រូវ​កាត់​បន្ថយ​ការ​សិក្សា​​ក្នុង​ថ្នាក់ និងបង្កើនបន្ថែម​ពេល​សិក្សា​អនុវត្ត ​ហ្វឹក​ហាត់​បំណិន​​ទន់​ដល់​និស្សិត ដើម្បីឆ្លើយ​តប​នូវ​តម្រូវ​ការ​របស់​សង្គម”។

ស្ថិត​នៅ​ក្នុង​កិច្ច​ជំនួប ក្រុម​ប្រឹក្សា​នៃ​កម្មវិធី​ក៏​បាន​ពិភាក្សា​​ពី​បញ្ហា​ដូច៖ កែសម្រួល​ចំនួនម៉ោងសិក្សា បន្ថែម​​​សកម្មភាព ដើម្បី​ហ្វឹក​ហាត់​បំណិន​ទន់​​ បន្ថែម​ចំនួនម៉ោង អនុវត្ត លើក​តម្កើង​ភាព​ច្នៃ​ប្រ​ឌិត​សម្រាប់​និស្សិត។ល។

បណ្តា​សមា​ជិក​ក៏​បាន​​ឯកភាពពី​មតិ​​ដែល​បាន​លើក​ឡើង​និង​យល់​ព្រម​កែ​ប្រែ ដើម្បីសាកលវិទ្យា​ល័យ​​កសាង​កម្ម​វិធី​បណ្តុះ​បណ្តាល ​សម​ស្រប​ជា​មួយ​នឹង​ភាព​ជាក់​ស្តែង​ក្នុង​សង្គម បង្កើន​ឱកាស​ការ​ងារ​ដល់​និស្សិត​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា។​

ដា​វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កិច្ច​ជំនួប​ក្រុម​ប្រឹក្សា​កម្មវិធី​បណ្តុះ​បណ្តាល​សង្គមនីយកម្មផ្នែក​យន្តសាស្ត្រ