ថ្ងៃទី ០៧ កុម្ភៈ ក្រុមប្រឹក្សានៃកម្មវិធីផ្នែកយន្តសាស្ត្រ បានរៀបចំឡើងកិច្ចជំនួបពិភាក្សាស្តីពីការបណ្តុះបណ្តាលកម្មវិធីសង្គមនីយកម្ម នៅទីស្នាក់ការកណ្តាលចំណុះសាកលវិទ្យាល័យត្រាវិញ។
សាស្ត្រាចារ្យរង បណ្ឌិត ត្រឿង ង្វៀន ល្វឹន វ៉ូ ជាប្រធានក្រុមប្រឹក្សានៃកម្មវិធីបានអោយដឹងថា៖ ការកសាងកម្មវិធីបណ្តុះបណ្តាលផ្នែកយន្តសាស្ត្រតាមសង្គមនីយកម្ម ត្រូវផ្តោតទៅតាមគោលដៅដូច៖ បណ្តុះបណ្តាលចំណេះទូទៅ បំណិន ការប៉ិនប្រសប់ ណែនាំអោយនិស្សិតសិក្សានិងស្រាវជ្រាវដោយខ្លួនឯង។ ឆ្ពោះទៅការផ្លាសប្តូរតាមបដិវត្តន៍ឧស្សាហកម្ម៤.០។ ទម្រង់នៃកម្មវិធីនេះ គួរពិនិត្យតាមក្រុមទំនាក់ទំនងអេឡិចត្រូនិក។ ព្រោះ តម្រូវការរបស់សហគ្រាស ក្រុមហ៊ុនធំៗនាបច្ចុប្បន្ននេះ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បំណិនទន់ ជាពិសេសគឺបំណិនដោះស្រាយបញ្ហាស្មុគស្មាញ។
តាមលោកបណ្ឌិត ង្វៀន តៀន យុង អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យត្រាវិញមានប្រសាសន៍ថា៖ “ក្នុងការកសាងកម្មវិធីបណ្តុះបណ្តាលនេះ យើងត្រូវកាត់បន្ថយការសិក្សាក្នុងថ្នាក់ និងបង្កើនបន្ថែមពេលសិក្សាអនុវត្ត ហ្វឹកហាត់បំណិនទន់ដល់និស្សិត ដើម្បីឆ្លើយតបនូវតម្រូវការរបស់សង្គម”។
ស្ថិតនៅក្នុងកិច្ចជំនួប ក្រុមប្រឹក្សានៃកម្មវិធីក៏បានពិភាក្សាពីបញ្ហាដូច៖ កែសម្រួលចំនួនម៉ោងសិក្សា បន្ថែមសកម្មភាព ដើម្បីហ្វឹកហាត់បំណិនទន់ បន្ថែមចំនួនម៉ោង អនុវត្ត លើកតម្កើងភាពច្នៃប្រឌិតសម្រាប់និស្សិត។ល។
បណ្តាសមាជិកក៏បានឯកភាពពីមតិដែលបានលើកឡើងនិងយល់ព្រមកែប្រែ ដើម្បីសាកលវិទ្យាល័យកសាងកម្មវិធីបណ្តុះបណ្តាល សមស្របជាមួយនឹងភាពជាក់ស្តែងក្នុងសង្គម បង្កើនឱកាសការងារដល់និស្សិតក្រោយពេលបញ្ចប់ការសិក្សា។
ដាវី