ដើមខែកុម្ភៈ អង្គសិក្ខាសាលាស្តីពី “ត្រួតពិនិត្យគុណភាពកម្មវិធីបណ្តុះបណ្តាលតាមស្តង់ដារFIBAA”បានប្រព្រឹត្តឡើងនៅសាកលវិទ្យាល័យត្រាវិញ។ មានការអញ្ជើញចូលរួមពីគណៈនាយកនៃសាកលវិទ្យាល័យ ព្រមទាំងអ្នកតំណាងនៃសាកលវិទ្យាល័យមួយចំនួននៅទីក្រុង ហ៊ូ ជី មិញ។
FIBAA (Foundation for International Business Administration Accreditation)- ជាអង្គការមួយដែលមិនស្វែងរកចំណេញពីធានានិងអភិវឌ្ឍគុណភាពអប់រំមហាវិទ្យាល័យតាមខ្នាត់អឺរ៉ុប។ បច្ចុប្បន្ន ការទទួលស្គាល់ត្រួតពិនិត្យFIBAA ជាកិត្តិយសមួយនិងបានទទួលស្គាល់យ៉ាងទូលាយនៅលើពិភពលោក។
ស្ថិតនៅអង្គសិក្ខាសាលា លោកLars Weber ប្រធាននៃនាយដ្ឋានសហការអន្តរជាតិ FIBAA បានឧទ្ទេសនាមដល់អ្នកតំណាងពីកត្តាត្រួតពិនិត្យដើម្បីអនុវត្តក្នុងការត្រួតពិនិត្យគុណភាពបណ្តុះបណ្តាលនៅសាកលវិទ្យាល័យនានា ដូចសាកលវិទ្យាល័យត្រាវិញជាដើម។
យោងតាមអ្នកឯកទេសរបស់FIBAA ត្រូវឆ្លើយតបតាមកត្តា៖ បង្កើនបំណិនទន់ដល់និស្សិត កម្មវិធីសិក្សានិងបរិយាកាសសិក្សា ការងាររបស់និស្សិតក្រោយពេលបញ្ចប់ការសិក្សា។ បណ្តាកត្តាពីកម្រិតនៃភាសាបរទេសក្នុងកម្មវិធីបណ្តុះបណ្តាល និស្សិតមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើការនៅបរទេសក្រោយពេលបញ្ចប់ការសិក្សា ភាពលេចធ្លោពីកម្មវិធីបណ្តុះបណ្តាល បញ្ហាជំរើសនិស្សិតនិងផ្សាយដល់និស្សិត។
តាមការណ៍នោះ លោកLars Weber មានប្រសាសន៍ថា៖ ប្រសិនបើស្តង់ដារFIBAA បាននាំចូលត្រួតពិនិត្យនៅសាកលវិទ្យាល័យត្រាវិញ គម្រោងនឹងមានអ្នកឯកទេសចំនួន៥រូបមានមុខជំនាញផ្សេងៗគ្នា ក្នុងនោះមាននិស្សិតមួយរូបនឹងចាប់ផ្តើមត្រួតពិនិត្យគុណភាព។ ប្រសិនបើឆ្លើយតបបានបណ្តាកត្តាត្រួតពិនិត្យរបស់FIBAA នឹងបានFIBAA ផ្តល់លិខិតទទួលស្គាល់ក្នុងកំណត់៥ឆ្នាំ។
អ្នកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរីរងនៃសាកលវិទ្យាល័យត្រាវិញបានអោយដឹងថា៖ នេះជាដំណឹងមួយដ៏មានប្រយោជន៍ ជំនួយអោយសាកលវិទ្យាល័យអាចពិនិត្យចូលរួមក្នុងប្រព័ន្ធត្រួតពិនិត្យគុណភាពបណ្តុះបណ្តាលរបស់អន្តរជាតិ រួមចំណែកចូលក្នុងកិច្ចការពង្រឹងគុណភាពបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ។
ដាវី