អង្គសិក្ខា​សាលាស្តីពី “ត្រួតពិនិត្យគុណភាពកម្មវិធីបណ្តុះបណ្តាល​តាម​ស្តង់​ដា​រFIBAA”

ដើមខែកុម្ភៈ អង្គសិក្ខាសាលាស្តីពី “ត្រួតពិនិត្យគុណភាពកម្មវិធីបណ្តុះបណ្តាល​តាម​ស្តង់​ដារ​FIBAA”បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​សាកលវិទ្យាល័យត្រា​វិញ។​ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​គណៈនាយកនៃ​​សាកលវិទ្យាល័យ ព្រម​ទាំង​អ្នក​តំណាង​នៃ​សាកលវិទ្យាល័យ​មួយ​ចំនួន​នៅ​ទី​ក្រុង​ ហ៊ូ ជី មិញ។

DSC09735

FIBAA (Foundation for International Business Administration Accreditation)- ជាអង្គការ​មួយ​ដែល​មិន​ស្វែង​រក​ចំណេញ​ពី​ធានា​និង​អភិវឌ្ឍ​គុណភាព​អប់រំ​​មហាវិទ្យាល័យតាមខ្នាត់​អឺរ៉ុប។ បច្ចុប្បន្ន ការទទួល​ស្គាល់​​ត្រួតពិនិត្យFIBAA ជាកិត្តិយស​មួយ​និង​បាន​ទទួល​ស្គាល់​យ៉ាង​ទូលាយ​នៅ​លើ​ពិភពលោក។​

ស្ថិត​នៅ​អង្គ​សិក្ខា​សាលា លោកLars Weber ប្រ​ធាននៃ​​នាយដ្ឋាន​សហការ​អន្តរជាតិ FIBAA បាន​ឧទ្ទេសនាមដល់​អ្នក​តំណាង​​ពីកត្តាត្រួតពិនិត្យ​​ដើម្បី​​អនុវត្ត​ក្នុង​ការ​ត្រួត​ពិនិត្យ​គុណភាព​បណ្តុះ​បណ្តាល​នៅ​សាកលវិទ្យាល័យ​នានា​ ដូច​សាកលវិទ្យាល័យ​ត្រា​វិញ​ជា​ដើម។​

យោង​តាម​​អ្នក​ឯកទេស​របស់​FIBAA ​ត្រូវ​ឆ្លើយ​តបតាម​កត្តា​​៖ បង្កើន​បំ​ណិន​ទន់​ដល់​​និស្សិត​ កម្មវិធី​សិក្សា​និង​បរិយាកាស​សិក្សា ការងារ​របស់​និស្សិត​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា។​ បណ្តា​កត្តា​ពី​កម្រិត​នៃ​ភាសា​បរទេស​ក្នុង​កម្មវិធី​បណ្តុះ​បណ្តាល និស្សិត​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​នៅ​បរទេសក្រោយ​ពេល​បញ្ចប់​ការ​សិក្សា ភាព​លេច​ធ្លោ​ពី​កម្មវិធី​បណ្តុះ​បណ្តាល​​ បញ្ហា​ជំរើស​និស្សិត​និង​ផ្សាយ​ដល់​និស្សិត។​

តាម​ការណ៍​នោះ លោកLars Weber មានប្រសាសន៍ថា៖ ប្រ​សិន​បើ​ស្តង់​ដា​រFIBAA​ បាន​នាំ​ចូល​ត្រួត​ពិនិត្យ​នៅ​សាកលវិទ្យា​ល័យ​ត្រា​វិញ​ គម្រោងនឹង​មាន​អ្នក​ឯកទេស​ចំនួន​៥​​រូប​មានមុខ​​ជំនាញ​ផ្សេង​ៗ​គ្នា ក្នុង​នោះ​មាន​និស្សិត​មួយ​រូបនឹង​ចាប់​ផ្តើម​ត្រួត​ពិនិត្យ​គុណភាព។ ប្រសិន​បើ​ឆ្លើយ​តប​បាន​បណ្តាកត្តា​ត្រួតពិនិត្យ​របស់​FIBAA នឹង​បាន​FIBAA ផ្តល់​លិខិត​ទទួល​ស្គាល់​ក្នុង​កំណត់​៥​ឆ្នាំ​។

អ្នក​ស្រី ថាច់​ ធី យ៉ឹន សាកលវិទ្យា​ធិការរី​រង​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​បាន​អោយ​ដឹង​ថា៖ នេះ​ជា​ដំណឹង​មួយ​​ដ៏​មាន​ប្រយោជន៍ ជំនួយ​អោយ​សាកលវិទ្យាល័យ​អាច​ពិនិត្យ​ចូល​រួម​ក្នុង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​គុណ​ភាព​បណ្តុះ​បណ្តាល​របស់​អន្តរជាតិ រួម​​ចំណែក​ចូល​ក្នុង​កិច្ច​ការ​​ពង្រឹង​​គុណ​ភាព​បណ្តុះ​បណ្តាល​នៅ​សាកលវិទ្យា​ល័យ។​

DSC09717

ដា​វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គសិក្ខា​សាលាស្តីពី “ត្រួតពិនិត្យគុណភាពកម្មវិធីបណ្តុះបណ្តាល​តាម​ស្តង់​ដា​រFIBAA”