ឱកាស​ចូល​រួម​កម្មវិធី Intership នៅ​ជប៉ុនសម្រាប់​និស្សិត​សាកលវិទ្យាល័យ​ត្រា​វិញ

ដើម​ខែ​កុម្ភៈ ឆ្នាំ២០១៨ លោក ត្រឹន វ៉ាន់ ត្រុង សាកលវិទ្យាធិការរង​បានទទួល​ លោក Urakawa Osamu ដំណាង​អោយ​កម្មវិធី Intership នៅ​ប្រ​ទេស​ជប៉ុន​​​មក​បំពេញ​កិច្ច​ការ​នៅ​សាកលវិទ្យា​ល័យ​ត្រា​វិញ​​។

IMG 9749 tvu

ស្ថិត​នៅ​ក្នុង​ពេល​នោះ លោក​ Urakawa Osamu បាន​អោយ​ដឹង​ថា៖​ និស្សិត​ផ្នែក​សំណង់​ អេឡិចត្រូនិច កសិកម្មនិងគ្រប់​គ្រង​ភោជនីយដ្ឋាននិងសណ្ឋាគារ។ល។ ក៏​អាច​ចូល​រួម​កម្មវិធី​ធ្វើ​កម្ម​សិក្សា​នៅ​ប្រ​ទេស​ជ​ប៉ុន។​

លោក​បន្ថែម​ទៀត​ថា​៖ "នេះ​ជា​កម្ម​វិធី​ជ្រើសរើស​សិក្ខាកាម​ធ្វើ​ការ​​​​នៅ​ប្រ​ទេស​ជប៉ុន​ ​ពី​​៦​ខែ​ដល់​១​ឆ្នាំ។ និស្សិត​នឹង​បាន​ជំ​នួយ​ថ្លៃ​សិក្សា​ទាំង​ស្រុង បាន​ធានា​រ៉ាប់​រង​និង​មាន​ឱ​កាស​បាន​​ជ្រើស​រើស​ជា​បុគ្គលិក​​​ពេញ​សិទ្ធ​នៅ​បណ្តា​សហ​គ្រាស​នៃ​ប្រ​ទេស​ជប៉ុន"។

ដើម្បី​​ចូល​រួម​​ក្នុង​កម្ម​វិ​ធី​នេះ ​បេក្ខជន​ត្រូវ​ចេះ​ភាសា​ជប៉ុន និង​ឆ្លើយ​តប​នូវ​លក្ខខណ្ឌមួយ​ចំនួន​របស់​កម្ម​វិធី​។ ស្ថិត​ក្នុង​​ពេលនេះ សាកលវិទ្យា​ល័យ​ក៏​បាន​​ដោះ​ដូរ​ជា​មួយ​នឹង​អ្នក​ដំណាង​ក្រុម​ហ៊ុនភាគ​ហ៊ុន​ធនធាន​មនុស្ស​ ហ្វាង ហា​ ពី​បញ្ហា​ការ​បង្រៀន​ភាសា​ជ​ប៉ុន​នៅ​សាកលវិទ្យា​ល័យ​ ក៏​ដូច​ជា​ការ​រៀប​ចំ​ជំរើស សំភាសន៍​និស្សិត​ ដើម្បី​បានចូល​រួម​ក្នុង​កម្ម​វិធី​នោះ​។

លោក វ៉ូ ថាញ់ ហាយ នាយកនៃ​​ក្រុមហ៊ុន​ភាគ​ហ៊ុន​ធនធាន​មនុស្ស ហ្វាង​ ហា ​បាន​អោយ​ដឹង​ថា៖ “ក្នុង​រយៈ​ពេល​ខាង​មុខ​នេះ នឹង​មាន​អ្នក​ឯកទេស​មក​បង្រៀន​ភាសា​ជប៉ុន​សម្រាប់​និស្សិត​សាកលវិទ្យា​ល័យ​ត្រា​វិញ។ ដើម្បី​រៀប​ចំនូវ​ចំណេះ​វិជ្ជា​អំ​ពីវិស័យ​ទំនាក់​ទំនង ដើម្បី​ធ្វើ​ជា​ស្ពាន​សម្រាប់​ពួក​គេ​ចូល​រួម​ក្នុង​កម្ម​វិធី Intership។ ខ្ញុំ​មាន​រំពឹង​ថា កម្មវិធី​នឹង​​បាន​ដំណើរ​ការនៅ​សាកលវិទ្យា​ល័យ​ត្រាវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ជ្រើស​រើស​បុគ្គលិក​​វ័យ​ក្មេង​និង​មានសមត្ថភាព​ធ្វើ​ការ​​នៅ​ប្រ​ទេស​ជប៉ុន"។​

ថ្លែង​នៅ​កិច្ច​ជំនួប លោក ត្រឹន វ៉ាន់ ត្រុង សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ មាន​ប្រ​សាសន៍ថា៖ នេះ​ជា​ឱកាស​សម្រាប់​និស្សិត​សាកលវិទ្យា​ល័យ​សិក្សា​និង​ធ្វើ​ការ​ ជា​ឱកាស​អនុវត្ត​​ចំណេះ​ដែល​បាន​សិក្សា​ក្នុង​ថ្នាក់​​ចូល​ក្នុង​ភាព​ជាក់​ស្តែង​​ សមស្រប​ជាមួយ​​មុខ​ជំនាញ​សិក្សា ក៏​ជា​ឱកាស​ដើម្បី​និស្សិត​​បញ្ចេញនូវ​សមត្ថភាពនិង​គំនិតច្នៃប្រឌិត។

លោក ថ្វៀន យ្វី ដំណាងនៃ​​​​មជ្ឈមណ្ឌល​បម្រើ​ការ​ងារ​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​បាន​អោយ​ដឹង​ថា៖ សាកលវិទ្យាល័យ​នឹង​សហការ​ជា​មួយ​ក្រុម​ហ៊ុន នឹង​ជូន​ពត៌មាន​ពី​កម្មវិធី Intership ពីកម្មវិធី​ជំរើស​បុគ្គលិកដល់​និស្សិតបានដឹងពី​កម្មវិធីនេះ។ ដើម្បី​ពួក​គេ​មាន​ការ​ជ្រើស​រើស​ដ៏​ល្អ​បំផុត​សម្រាប់​អនាគត និង​មាន​ពេលវាលា​រៀប​ចំ​​ការ​សំភាសន៍​ចំពោះ​បណ្តា​សហគ្រាស។​

ដា​វី