វចនា​នុក្រម​​ ​វៀតណាម​​ - ខ្មែរ​, ​​ខ្មែរ​​ - ​វៀតណាម​​៖​ លើក​កម្ពស់​ចំ​​ណេះ​ដឹង​​​

ជា​លើក​តំ​បូងហើយ​ ​​វចនា​នុក្រមទ្វេ​ភាសា​​​ ​វៀតណាម​​ - ខ្មែរ,​ ​​ខ្មែរ​​ - ​វៀតណាម​​ ​​ ដែល​ជា​គម្រោង​​ការណ៍​​​មួយ​ដ៍​​សំ​​ខាន់​​បាន​អនុវត្តន៍​ជោគ​ជ័យ​​ ​ហើយ​ត្រូវ​បាន​​ក្រ​​សួង​​​អប់​រំ​​ ​- បណ្ដុះ​​បណ្ដាល​​វាយ​​តម្លៃ​​ខ្ពស់​និង​​​ឆ្លង​កាត់​ការ​​ត្រួត​ពិនិត្យ​។ ​នេះ​​ជា​​គម្រោង​ការ​ណ៍​ដែល​​​រដ្ឋាភិបាល​​​ប្រ​គាល់​​ជូន​​ក្រសួង​​អប់​​រំ​​ - ​​បណ្ដុះ​​បណ្ដាលធ្វើ​ជា​​​អចិន្ត្រៃយ៍​   ​​និង​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ទទួល​​​បន្ទុក​អនុវត្តន៍;  អ្នក​​​ដឹក​នាំ​​​​ប្រ​​ធាន​បទ​នេះ​គឺ​លោក​​លោក​បណ្ឌិត​ ​​ផាម​ តៀក​ ខាញ់​ ​ដែល​ជា​​​សាកល​វិទ្យា​ធិការ​​នៃ​​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។

anh-1-bo-tu-dien-viet-khmer -khmer-viet-sggp-2 sqaz

ផល​ប្រយោជន៍​ជាក់​ស្តែង​

អនុ​រដ្ឋ​មន្ត្រីនៃ​ក្រ​សួង​អប់​រំ​ -​ ​បណ្ដុះ​​បណ្ដាល​ ​ប៊ុយ​ វ៉ាន់​ ​ហ្គា​ ​ដែល​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​​​ត្រួត​​ពិនិត្យ​គម្រោង​ (នា​ខែ​តុ​លា​ ឆ្នាំ​២០១៧)​ ​បាន​ផ្ដល់​មតិថា៖ ​“​វចនា​នុក្រម​​​ទ្វេ​ភាសា​​វៀតណាម​​ - ខ្មែរ,​ ​​ខ្មែរ​​ -​ ​វៀតណាម​​​គឺ​ជា​​គម្រោង​​ការណ៍​​មួយ​​ដែល​​​​រួម​​ចំ​ណែក​ក្នុង​​​ខួប​​អនុស្សាវរីយ៍​លើកទី ​៤៥ឆ្នាំ​ ​នៃ​ការ​បង្កើត​ទំ​នាក់​ទំនង​ការ​ទូត​រវាង​ប្រ​ទេស​​វៀត​ណាម​​​និងប្រ​ទេស​កម្ពុជា​ ក៏​​​ដូច​​​ជា​​ការ​​​​សម្ដែង​​នូវ​ស្មារតី​ទទួល​​ខុស​​ត្រូវ​​របស់​​សាកល​វិទ្យា​ល័យ​​ត្រា​វិញ​​​ពេល​​​សម្រេច​​​គម្រោង​ក្រោយ​​​ពេល​​កំ​ណត់​។ ​​វចនានុក្រម​​ឆ្លើយ​តប​​​​បាន​​តម្រូវ​​ការ​​​ដែលបាន​​ដាក់​ចេញ​​​​ជាមួយ​​​នឹង​​​សៀវ​ភៅ​២​​ក្បាល​ដែល​​​មាន​​ចំ​នួនមេ​​ពាក្យ​ប្រ​មាណ​​ ៨៤.000​ពាក្យ​។​ ​ក្រៅ​​ពី​​បោះ​​ពុម្ព​​នៅ​​លើ​​ក្រ​ដាស​ ​​​​វចនា​នុក្រុម​​នេះ​​នៅ​​មាន​​ផ្សាយលើ​ប្រ​ព័ន្ធ​ប្រ​តិបត្តិការ​​  IOS, Android​ ​និង​Destop​​។ល។

ដើម្បី​សម្រេច​ឈុត​វចនា​នុក្រម​នេះ ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​បាន​អញ្ជើញ​ក្រុម​អ្នក​ឯកទេស​កម្ពុជា​​(ដែល​​អញ្ជើញ​មក​ពី​ក្រ​សួង​អប់​រំ​​យុ​វជន​និង​កី​ឡា​កម្ពុជា​;​ ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា​)​ ​មក​​ពិនិត្យ​​និង​ត្រួត​ពិនិត្យ​មេ​ពាក្យ​ឡើង​វិញ​  ​​កែ​​សម្រួល​​អត្ថន័យ​បក​ប្រែ​​  ទម្រង់​​បែប​​បទ​ និង​​ទំ​ហំ​​នៃ​​ឈុត​​វចនានុ​ក្រម​នេះ​។ ​​ក្រោយ​មក​ ​​ក្រុម​អ្នក​ឯកទេស​​កម្ពុជា​​រួម​​សហការ​​ ​ពិភាក្សា​​ជា​មួយ​អ្នក​ឯកទេស​​​ក្នុង​​ប្រ​ទេស​​អំ​​ពី​​​​​​កម្ម​វត្ថុ​​ដែល​​គួរ​​កែ​​តម្រូវ​។ ​​ចំ​​ណែក​​ខាង​ប្រ​ទេស​​វៀត​ណាម​​​បាន​ឆ្លង​​​កាត់​អង្គ​សិក្ខាសាលាវិទ្យា​សាស្ត្រ​​​​ជា​​ច្រើន​លើក​​​  ​​គម្រោង​​​​បង្កើត​​​ឈុត​វចនានុក្រម​​​នេះ​ត្រូវ​​បាន​​អ្នក​ឯកទេស​ក្នុង​ប្រ​ទេសធ្វើ​​ការ​​​វាយ​តម្លៃ​​និង​​​រៀប​​ចំ​​​ការ​​ត្រួត​ពិនិត្យ​​ជា​​មូល​​​ដ្ឋាន​​នៅ​​ចុង​​​ខែ​ឧសភាឆ្នាំ​២០១៧​ជា​​មួយ​នឹង​​លទ្ធ​ផល​​ ​​“ឆ្លើយ​តបបាន​​នូវ​​តម្រូវ​ការ​ដែល​បាន​​​ដាក់​ចេញ​”។

លោក​​បណ្ឌិត​​ ​​ង្វៀន​ ​​ស៊ី ​​ត្វឹន​ ​សមាជិក​​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​​ ​បាន​​អោយ​ដឹង​ថា​៖ ​គម្រោង​ការណ៍​មាន​ការ​​​​អនុវត្ត​​​​ច្បាស់​លាស់​ ​​មាន​​ភាព​​វិទ្យា​សាស្ត្រ​ ​​ប្រ​មូល​ផ្ដុំ​​អ្នក​​​​ឯកទេស​​​​ជា​ច្រើន​​ដែល​​​​មាន​​​ចំ​​ណេះ​​ដឹង​​ទាំងពីរ​​​ភាសា​ខ្មែរ​​ ​-​ ​វៀត​ណាម​​មក​ចូល​​រួម។​ ​គោល​ដៅ​របស់​គម្រោង​មាន​​ភាព​ជាក់​​ស្ដែង​​ ​ឆ្លើយ​តប​​​តម្រូវ​​ការ​​របស់​​សិស្ស​និស្សិត​​សិក្សា​ភាសា​​វៀត​ណាម​​ និង​​​ភាសា​ខ្មែរ​;​ ​​ជា​ពិសេសចំ​​ពោះ​ជន​ជាតិ​ខ្មែរណាម​បូ​​​​​ប្រ​​​មាណ​​១,៤ ​លាន​អ្នក​។ ​ដំណើរ​ការ​នៃ​ការ​ចង​ក្រង​វច​នា​នុ​ក្រម​កៀក​ជិត​នឹង​វិធី​សាស្រ្ត​ទំ​នើប​ធានា​បរិ​មាណ​ភាព​និងគុណ​ភាព​នៃ​គម្រោង​។​​ ក្រៅ​ពី​នោះ​​ គម្រោង​នេះ​​នៅ​​មាន​លក្ខណៈ​​ប្លែក​​ទៀត​គឺ​​មាន​​​ការ​ចង​ក្រងដាក់​ពាក្យ​​បន្ថែម​​​​​​​ដែល​​​ស្ថិត​ក្នុង​​វិ​ស័យ​​​​នយោបាយ​  ​​សេដ្ឋកិច្ច​ ​វប្បធម៌​បច្ចេកវិទ្យា​។ល។​”

គម្រោង​ការណ៍​មាន​​​​​អត្ថន័យ​

​លោក​​ស្រី​​​ ថាច់​ ធី​ យ៉ឹន​ ​សាកល​វិទ្យា​ធិការ​រង​​នៃ​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ ​បាន​អោយ​ដឹង​​ថា​៖ “​​គម្រោង​​រួម​​មាន​​​ របាយ​ការណ៍​ស្រាវ​​ជ្រាវ​​​ចំ​នួន​​៤​​ក្បាល;​ កំ​​ណត់​ហេតុ​​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ​ចំ​​នួន​​៣​ក្បាល​​;​ ​អត្ថ​បទ​វិទ្យា​សាស្ត្រ​ចំនួន​​ ​3 ​​អត្ថបទ​​មាន​លើ​ទស្សនា​វដ្តី​វិ​ទ្យា​សាស្ត្រ; ​វចនានុក្រម​ទ្វេ​ភាសា​​វៀតណាម ​-​ ​ខ្មែរ, ​ខ្មែរ ​- ​វៀតណាម២​ក្បាល​​​ដែល​​មានមេពាក្យ​​ចំនួន ​​៨៤,000ពាក្យ​; ​​វចនានុ​ក្រម​​​នេះ​​​នៅមាន​​​​​ប្រើ​​​ប្រាស់​​លើ​ស្មាត​ហ្វូត​, ​​ ​កំ​​ព្យូ​ទ័រ​,វចនា​នុក្រម​​​ online​ (​​តំ​​ឡើង​​ជា​​បណ្តោះ​អាសន្ន​​នៅ​​​លើ​​គេ​ហ​ទំ​ព័រ​​​នៃ​​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​)​ ​វចនានុ​ក្រម​​​តំ​ឡើង​​​លើ ​​​laptop ​​​​ ​(ថាស​ CD)​។ល។​​ ​នេះ​ជា​​​វចនានុ​ក្រម​​ត្រូវ​បាន​​អនុវត្តន៍​យ៉ាង​​សម្បូរ​បែប​​​លើ​​​បណ្ដា​​មធ្យោ​បាយ”។

លោក​ស្រី​​ថាច់​ ​​ធី​ ​យ៉ឹន​ ​ក៏​​​​មាន​​​ប្រ​សាសន៍បន្ថែម​​ថា​ ​នៅ​​ឆ្នាំ​​ ២០១៤​ ​ពេល​ដែល​ផ្សព្វ​​ផ្សាយ​គម្រោង​​ការណ៍​នេះ  ​​ក្រុម​​ចង​​ក្រង​វចនា​នុក្រម​​ក៏​បាន​​ខិត​ខំ​​អស់​ពី​​សមត្ថភាព​​​ ​ប្រ​មូល​ផ្តុំ​បណ្ដា​ធន​ធាន​មនុស្ស​  ​​​អ្នក​វិទ្យា​សាស្រ្ត​ ​អ្នកឯកទេស​ស្រាវ​ជ្រាវ​​អំ​ពី​ភាសា​​    ​អ្ន​ក​​​បច្ចេកទេស​​ ​   អ្នក​សរ​សេរ​កម្ម​វិធី​​ព្រម​ទាំង​​ព្រះ​សង្ឃ​ដែល​គង់​នៅ​​​បណ្ដា​វត្ត​​​អារាម​។ល។​ធ្វើ​ការដោយ​ទទួល​ខុស​ត្រូវខ្ពស់​​ ​ខិត​​ខំ​​ទាំង​​ថ្ងៃ​និង​យប់​ដើម្បី​សម្រេច​​នូវ​គោល​ដៅ​ដែល​បាន​ដាក់​ចេញ។​ ទន្ទឹម​នឹង​នោះ​​ ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ក៏​បាន​រៀប​​ចំ​​សិក្ខា​សាលា​​ជា​ច្រើន​លើក​​​ដើម្បី​​​ប្រមូល​​ផ្ដុំ​​អ្នក​វិទ្យា​សាស្ត្រ  ​​ ​​អ្នក​​ស្រាវ​​ជ្រាវ​​ដើម្បី​ពិភាក្សា​​​ ​​ផ្ដល់នូវ​​​​មតិ​យោបល់​ ​​និង​លើក​ចេញ​​​នៅ​វិ​ធាន​ការ​​​មាន​​ភាព​វិ​ទ្យា​​​​​សាស្ត្រ​​ ​​ដើម្បី​​ចងក្រង​​​វចនានុក្រម​​​​មាន​​គុណ​​ភាព​ខ្ពស់​​។​ ​ការ​អនុវត្តន៍​គម្រោងនេះ​​​​​​​ក៍​​ដើម្បី​រក្សា​ អភិរក្ស​ភាសា​វៀត​ណាម​និង​​​ភាសា​​ខ្មែរ​ផង​​​ដែរ​​ ​រួម​​ចំ​​ណែក​អនុវត្តន៍​គោលនយោបាយ​​​របស់​​បក្ស​និង​​រដ្ឋ​​​ចំ​​ពោះ​​​ភាសា​​ អក្សរ​សាស្ត្រ​របស់​​​ជន​​ជាតិ​ភាគ​​តិច​​នៅ​​ប្រ​​ទេស​វៀត​ណាម​។

ក្នុង​ការ​វាយ​តម្លៃសរុប​ ​​​លោក​​បណ្ឌិត​​ផាម​ ​ទៀត ​​ខាញ់ដែល​ជា​​សា​កល​វិទ្យា​ធិការ​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ(អចិន្ត្រៃយ៍​ប្រ​ធាន​បទ​)​​បាន​មាន​ប្រសាស​ន៍ថា​៖ ​បច្ចុប្បន្ន​​​បាន​​បង្ហាញ​អោយ​ឃើញ​ថា​​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​វៀត​ណាម​និង​កម្ពុ​ជា​បាន​អនុវត្ត​កម្ម​វិធី​ដោះ​ដូរ​​ ​​​ទំ​នាក់​ទំ​​នង​​​​ រវាង​មន្ទីរ​អប់រំ​​និង​ ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​; ទំ​នាក់​ទំ​​​នង​​ជាមួយសិស្ស​និស្សិត​។ល។​ ​ហេតុ​នេះ​​តម្រូវ​​ការ​ទំ​នាក់​ទំ​នង​​​ទ្វេ​ភា​សា​​​ក៏​ដូច​ជា​​​ក្នុង​​​ការ​ស្រាវ​ជ្រាវជម្រៅ​​អំ​​ពី​ភាសា​​វៀតណាម​​ និង​ភាសា​​​ខ្មែរ​ក៏​​​កើន​ខ្ពស់​ណាស់​ដែរ​។ ​​ក្នុង​​ពេល​​នោះ​បណ្ដា​​​ឧបករណ៍​ជំ​​នួយ​ ​​បណ្ដា​ឯកសារ​​​សិក្សា​​ស្រាវ​​ជ្រាវ​នៅ​​មាន​​​ការ​ខ្វះ​​​ខាត​​ច្រើន​។ ​ហេតុ​នេះ​​​​ពេល​​ដែល​​​វចនានុក្រម​​​ទ្វេ​ភាសា​វៀតណាម ​-​​​ ខ្មែរ,​ ​ខ្មែរ​​ - ​វៀតណាម​​​នេះ​​លេច​​មុខ​​​ឡើង​​​នោះ​​​នឹង​​​ផ្ដល់​​ផល​​ប្រ​យោជន៍​​ចំ​​ពោះ​​និស្សិត​កម្ពុ​ជា​ក៏​​ដូច​​ជា​​និស្សិត​​វៀត​ណាម​​​​​ងាយ​​​​ស្រួល​​​​យល់​​អំ​​ពី​​ភាសា​​​វៀតណាម​​ក៏​​ដូច​ជា​​ភាសា​ខ្មែរ​ក្នុងការ​​​សិក្សា​​​ ស្រាវ​​ជ្រាវ​​នៅ​​បណ្ដា​​វិទ្យា​ស្ថាន​​​ ​​សាកល​វិទ្យា​ល័យ​នៅ​​​ប្រ​ទេស​​​វៀត​ណាម​​​ក៏​​ដូច​ជា​នៅ​ប្រ​ទេស​​​​​​កម្ពុជា​​។ ​ជា​ពិសេស​​​ វចនានុ​ក្រម​​ទ្វេ​ភាសា​​វៀតណាម​​​ - ខ្មែរ,​ ខ្មែរ​ - ​វៀត​ណាម​​ ​ដែល​​មាន​​តំ​ឡើង​​​នៅ​​​លើ​កម្ម​​វិធី​​បច្ចេកទេស​​ដូច​​ជា​​ ​​laptop, ​កំ​ព្យូ​ទ័​រ​​, ​​ស្មាត​ហ្វូន​។ល។​ ​​នឹង​​ជួយ​អោយ​អ្នក​​ប្រើ​ប្រាស់​​​​វចនានុក្រម​​​​​ស្វែង​​​យល់​​ពាក្យ​ងាយ​​​ស្រួល​ មិន​​កំ​​ណត់​ទី​​កន្លែង​​ និង​​ពេល​​វេលា​; ​​​ត្រៀម​​បម្រុង​​​​​ភាសា​ ​“ដាក់​​​ថង់”​ ​​អោយ​​​ពលរដ្ឋ​​​ទាំង​​​ពីរ​​ប្រ​​​ទេស​​​វៀត​ណាម​​​ - ​កម្ពុជា​​​ងាយ​​​ស្រួល​​ក្នុង​​ការ​​​ធ្វើ​​​ពាណិជ្ជ​កម្ម​​ ​លក់​ដូរ​ ​​ជា​​ពិសេស​​គឺ​​​ប្រ​ជា​​​ជន​​ដែល​រស់​នៅ​​​ជិត​ព្រម​ដែន​​​នៃ​ប្រ​ទេស​ទាំង​ពីរ​។ល។​

 

សុខ​ ខើយ                      

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វចនា​នុក្រម​​ ​វៀតណាម​​ - ខ្មែរ​, ​​ខ្មែរ​​ - ​វៀតណាម​​៖​ លើក​កម្ពស់​ចំ​​ណេះ​ដឹង​​​