​ពិធីជំនួប​​​ខួប​អនុស្សាវរីយ៍ ៦៣ឆ្នាំ ​ទិវា​គ្រូពេទ្យវៀតណាម (២៧/០២/១៩៥៥ - ២៧/០២/២០១៨)

រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ មហាវិទ្យាល័យ វេជ្ជសាស្ត្រ និងឱសថ ព្រម​ទាំង​​​ពហុព្យាបាលដ្ឋាន​​​បាន​រៀប​ចំ​ឡើង​ ពិធីជំនួប​តាម​ប្រ​ពៃ​ណី​នៃ​ទិវា​គ្រូពេទ្យ​វៀត​ណាម នៅ​សាកលវិទ្យា​ល័យ​ត្រា​វិញ។​

IMG 0335 TVU

ការ​អញ្ជើញ​ចូល​រួម​​ពី​​​គណៈកម្មាធិការបក្ខ គណៈ​នាយកសាកលវិទ្យាល័យ កង​បុគ្គលិក​ គ្រូបង្រៀនព្រម​ទាំង​និស្សិត​នៃ​ពហុព្យាបាលដ្ឋាន​​​​និង​មហាវិទ្យា​ល័យ​វេជ្ជសាស្ត្រ និង​ឱសថ​ បាន​​ធ្វើ​អោយ​​បរិយាកាស​ក្នុង​កម្មវិធី​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​​ស្និទ្ធ​ស្នាល។​

នេះ​ជា​ឱ​កាស​សម្រាប់គ្រូពេទ្យរបស់​សាកលវិទ្យា​ល័យ​ត្រា​វិញ​បាន​ជួប​ជុំ ចែក​រំលែក​​ភាព​​រីក​រាយនិងបទ​ពិសោធន៍​របស់​ខ្លួន​អំ​ពី​វិស័យ​​ដែល​កំ​ពុង​ដំណើរ​ការ។ ទន្ទឹម​នឹង​នោះ នេះ​ក៏​ជា​ឱកាស​ដើម្បី​អ្នក​ដឹក​នាំ​សាកលវិទ្យា​ល័យ​ជូន​ពរ  សួរ​សុខទុក្ខ​និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​គណៈ​បុគ្គលិក​វេជ្ជសាស្ត្រ​ដែល​កំពុងបំពេញការងារ​លើ​វិស័យ​អប់រំនិង​សុខាភិបាលនៅ​សាកលវិទ្យា​ល័យ​ត្រា​វិញ។​

ស្ថិត​នៅ​ក្នុង​ពេល​នោះ លោក​បណ្ឌិត ផាម ថេ ហៀន ព្រឹទ្ធបុរសរង​នៃ​មហា​វិទ្យា​ល័យ​វេជ្ជសាស្ត្រ​ និងឱសថ​ ថ្លែង​ថា៖ "យើង​ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​សង្គម​មាន​ទំ​នុក​ចិត្ត​​ដោយ​មាន​នាម​ជា​​គ្រូ​ពេទ្យ។ យើង​ខ្ញុំ​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​អ្នក​ជំងឺ ​ចាត់​ទុកអ្នក​ជំងឺ​ដូច​ជាអ្នក​ក្នុង​គ្រួសារ​​​​​របស់​ខ្លួន ដើម្បី​អនុវត្ត​អោយ​បាន​​​ល្អ​ដូច​ពាក្យ​បន្តាំ​របស់ អុំ ហ៊ូ “គ្រូពេទ្យ​ដូច​ឳពុកម្តាយ”។ យើង​ខ្ញុំ​ប្តេជ្ញា​ចិត្តនឹង​​​ធ្វើ​ឱ្យ​​ល្អ​នូវ​ភារកិច្ច​របស់​ខ្លួន ជា​គំរូ​ក្នុង​សកម្មភាព​ទាំង​ឡាយ ដើម្បី​ឱ្យ​និស្សិតយក​​តម្រាប​តាម"។

វេជ្ជបណ្ឌិត ផាន វ៉ាន់ តិញ ព្រឹទ្ធបុរស​រង​នៃ​មហា​វិទ្យា​ល័យ​វេជ្ជសាស្ត្រ​ និង​ឱសថ បង្ហាញ​​នូវ​សេច​ក្តី​រីក​រាយ​និង​ជូន​​អំណរ​គុណ​ដល់​​គណៈនាយកសាកលវិទ្យាល័យ អ្នក​ដឹក​នាំស្រុក អ្នក​ឯកទេស បណ្តា​គ្រូ​បង្រៀន ដែល​បាន​​​យក​ចិត្ត​ទុក​ដាក់​យ៉ាង​​ជ្រាវ​ជ្រៅ។ នេះ​ជា​កម្លាំង​ចិត្ត​សម្រាប់​កង​បុគ្គលិក​យើង​ខ្ញុំ ដែល​កំពុង​ដំណើរការ​លើ​វិស័យ​អប់​រំនិង​សុខាភិបាល​​នៅ​សាកលវិទ្យា​ល័យ ដើម្បី​ប្តេជ្ញា​ចិត្ត​សម្រេច​នូវ​ភារកិច្ច​របស់​គ្រូ​ពេទ្យ​និង​ជា​គ្រូ​បង្រៀន​ដល់គ្រូពេទ្យ​​អនាគត។​

អញ្ជើញ​មក​ចូល​រួម​នៅ​កិច្ច​ជំនួប លោកបណ្ឌិតសាស្ត្រាចារ្យ​រង ផាម តៀត ខាញ់ លេខាធិការ​នៃ​គណៈកម្មាធិការបក្ខនិង​ជា​សាកលវិទ្យា​ធិការ​នៃ​សា​កលវិទ្យា​ល័យ​ត្រា​វិញ​មាន​ប្រសាសន៍​ថា៖ "បណ្តា​សមាមិត្ត​​គួរតែ​​​មោទនៈ ព្រោះ​យើង​​បាន​ទទួល​នូវ​​ការ​គោរព​របស់​សង្គម​ពី​កិច្ចការ​​ដ៏​ឧត្តុងឧត្តមមួយនេះ និង​ជា​អ្នក​ដែលស្រោច​ស្រង់ជីវិត​អ្នក​ជំ​ងឺ​​អោយ​បាន​ប្រសើរ​ឡើង​វិញ។ ស្ថិត​នៅ​ក្នុង​ពេល​​​ខាង​មុខ​ ពហុព្យាបាលដ្ឋាន​ ​មហា​វិទ្យា​ល័យ វេជ្ជសាស្ត្រ – ឱសថ នឹង​បន្ត​អភិវឌ្ឍន៍ រៀបចំ​ឡើង​នូវ​អង្គ​សិក្ខា​សាលា​ជា​ច្រើន​​ទៀត ដើម្បី​បង្កើន​វិជ្ជា​ជំនាញ​ដល់​កងបុគ្គលិក​ ជាមួយ​នឹង​ពាក្យ​ស្លោក នាំ​មក​នូវ​ឱកាស​សុខាភិបាល​​មាន​គុណ​ភាព​សម្រាប់​សមា​គមន៍”។

ដា វី