សាកលវិទ្យាល័យ​ត្រាវិញ​ជ្រើស​រើស​និស្សិត​បែប​ពេញ​ម៉ោង​​ឆ្នាំ ២០១៨

សាកលវិទ្យាល័យ​ត្រាវិញ​ជា​សាកលវិទ្យាល័យ​រដ្ឋ​បាន​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​អនុញ្ញាតិ​ឱ្យ​ជ្រើស​រើស​និស្សិត​នៅ​ទូទាំង​ប្រ​ទេស​។​ ឆ្នាំ​ ២០១៨ សាកលវិទ្យាល័យ​ត្រាវិញ​ជ្រើស​រើស​និស្សិត​បែប​ពេញ​ម៉ោង​រួម​មាន​មុខ​ជំ​នាញ​កំ​រិត​បរិញ្ញាបត្រ​ចំ​នួន ៤៧ មុខ​ជំនាញ បរិញ្ញាបត្រ​រង​ចំ​នួន​ ១៩ មុខ​ជំ​នាញ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ចំ​នួន ២៨ មុខ​ជំ​នាញ។

sinh vien tvu

ចំ​នួនបេក្ខសិស្សដែល​​ជ្រើស​រើស​បំរុង​ឆ្នាំ​នេះ​ចំ​ពោះ​កំរិត​បរិញ្ញាបត្រ​គឺ ៥៥០០ បរិញ្ញាបត្រ​រង ១៤០០ នៅ​បណ្តា​វិស័យ​បណ្តុះ​បណ្តាល​ដូច​ជា៖ កសិកម្ម ជលវប្បកម្ម បច្ចេកទេស បច្ចេកវិទ្យា សុខាភិបាល ភាសា​បរទេស ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ សេដ្ឋកិច្ច នីតិសាស្ត្រ គីមីសាស្ត្រ គរុកោសល្យ គ្រប់​គ្រង​ការ​ងារ​រដ្ឋបាល ការិយាល័យ ទេសចរណ៍ នយោបាយ​ វិទ្យាសាស្ត្រ​រូបវន្ត​ និង​ថ្នាក់​បំរុង​។

ក្នុង​កំរិត​បរិញ្ញាបត្រ​ ៤៧ មុខ​ជំនាញនោះ សាកលវិទ្យាល័យ​ត្រាវិញ​ជ្រើស​រើស​មុខ​ជំ​នាញ​ថ្មីបន្ថែម ៨​ ទៀត​គឺ៖ បច្ចេកវិទ្យាជីវសាស្ត្រ ចិញ្ចឹម​សត្វ បច្ចេកទេស​ការ​ស្តារ​លទ្ធភាព គ្រប់​គ្រងអប់រំ​​កីឡា បណ្តាញ​អ៊ីនធឺណែត​និង​ទំ​នាក់​ទំនង​​ទិន្នន័យ ប្រ​ព័ន្ធ​គ្រប់​គ្រង​ពត៌មាន គ្រប់​គ្រង​កិច្ច​ការ​រដ្ឋបាល ពាណិជ្ជកម្ម​អេឡិច​ត្រូនិក។

ជ្រើស​រើស​កំ​រិត​បរិញ្ញា សាកលវិទ្យាល័យ​ត្រាវិញ​ជ្រើស​រើស​តាម​វិធាន​ការ​​ពីរ​គឺ៖ ជ្រើស​រើស​ដោយ​ផ្អែក​លើ​​​ពិន្ទុះនៃ​ការ​ប្រឡង​ទុតិយភូមិ និង​តាម​សិក្ខាគារិក​ និង​ជ្រើស​ចូល​តែ​ម្តង​ចំ​ពោះ​បេក្ខ​សិស្ស​​មាន​លទ្ធផល​សិក្សា​ឆ្នើម​ពូកែ​​ឡើង​ទៅ​ ម្យ៉ាង​វិញ​ទៀត​សាកលវិទ្យាល័យ​ត្រាវិញ​ក៏​មាន​ជ្រើស​រើស​ចំ​ពោះ​ថ្នាក់​បំរុង​ផង​ដែរ។

កំ​ណត់​បង់​ថ្លៃ​សាលា៖ ចំ​ពោះ​មុខ​ជំ​នាញ​ទូ​ទៅ​សាកលវិទ្យាល័យ​ត្រាវិញ​ទទួលយក​​​ក្រោម​កំរិត ៧០% នៃ​ការ​កំណត់ដែល​បាន​ដាក់​ចេញ​​របស់​រដ្ឋាភិបាល​ (គឺ​ ១ ០៥០ ០០០ដុង/ខែ) ចំ​ពោះ​មុខ​ជំនាញ​ផ្នែក​សុខាភិបាល​គឺ​ទទួល​យក​ក្រោយ​ ៥០​%​នៃ​តម្លៃ​សិក្សា​ដែល​បាន​កំ​ណត់ (គឺ ១ ៦០០ ០០០ ដុង/ខែ)។

ទន្ទឺម​នឹង​នោះ​ សាកលវិទ្យាល័យ​ត្រាវិញ​នៅ​បើក​ឱកាស​សម្រាប់​និស្សិត​ដែល​ជា​ជន​ជាតិ​ខ្មែរ និស្សិត​មាន​ជីវភាព​លំ​បាក និង​និស្សិត​ដែល​ជា​កូន​នៃ​គ្រួ​សារ​គោលនយោបាយ មាន​ឱកាស​សិក្សា​នៅ​កំ​រិត​បរិញ្ញាបត្រ។ ជា​ពិសេស សិក្សា​អត់​គិត​ថ្លៃ​ចំ​ពោះ​មុខ​ជំ​នាញ ប្រ​គំ​ឧបករណ៍តន្ត្រៃ​ខ្មែរ​បុរាណ គរុកោសល្យ និង​ចុះ​តម្លៃ​ចំ​ពោះ​​និស្សិត​ស្រី​ដែល​សិក្សា​នៅ​បណ្តា​មុខ​ជំ​នាញ​បច្ចេក​ទេស​បច្ចេកវិទ្យា​​។

សិក្សា​​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​​​ និស្សិត​មាន​ឱកាស​សិក្សា​ផ្សារ​ភ្ជាប់​រវាង​សាលា​និង​ទីផ្សារ​ការ​ងារ កម្មវិធី​សិក្សា​បណ្តើរ​ធ្វើ​ការ​បណ្តើរ​នៅ​បរទេស​ដូចជាប្រទេស​អីស្រ្តាអែល ជប៉ុន ហើយ​​ក្រោយពី​​បញ្ចប់​ការ​សិក្សា​និស្សិតនឹង​​បាន​ឧទ្ទេសនាម​​ការ​ងារ​ និង​សិក្សា​បន្ត​ឡើង​នៅ​កំ​រិត​ខ្ពស់​ទៀត។

ចំ​ពោះ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ សាកលវិទ្យាល័យ​ត្រាវិញ​ជ្រើស​រើស​បណ្តុះ​បណ្តាល​កំរិត​បណ្ឌិត ៧ មុខ​ជំ​នាញ​​ (វប្បធម៌វទ្យា​ នីតិ​ពាណិជ្ជកម្ម គ្រប់​គ្រង​សេដ្ឋកិច្ច​ គ្រប់គ្រង​ពាណិជ្ជកម្ម ​ទ្រឹស្តីនិង​វិធីសាស្ត្រ​​បង្រៀន​អក្សរ​សាស្ត្រ​ អភិវឌ្ឍ​ជន​បទ​ និង​បសុពេទ្យ។​ កំរិត​អនុបណ្ឌិត​ ២១ មុខ​ជំ​នាញ រួម​មាន​៖ គ្រប់​គ្រង​ពាណិជ្ជកម្ម គ្រប់​គ្រង​សេដ្ឋកិច្ច វប្បធម៌​វិទ្យា គីមីសាស្ត្រ ច្បាប់​សេដ្ឋកិច្ច គណនេយ្យ អគ្គិសនី ទ្រឹស្តី​និង​វិធី​សាស្ត្រ​បង្រៀន​អក្សរ​សាស្ត្រ អភិវឌ្ឍ​ជន​បទ ​ជលវប្បកម្ម​ បសុពេទ្យ ហិរញ្ញវត្ថុ ធនាគារ ព័ត៌មាន​វិទ្យា រដ្ឋប្បវេណី ច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់​ព្រហ្មទណ្ឌ គ្រប់​គ្រង​ការ​អប់រំ ទ្រឹស្តី​និង​វិធីសាស្ត្រ​បង្រៀន​ភាសា​អង់​គ្លេស គ្រប់​គ្រង​សាធារណៈ គោលនយោបាយ​រដ្ឋ​ និង​អប់រំ​វិទ្យា។

បរិយាកាស​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ដោយ​ស្និទ្ធ​ស្នាល មាន​បណ្ណាល័យអេឡិច​ត្រូនិក​​ទំ​នើប​អន្តេវាសិកដ្ឋាន ​និង​សេវា​កម្ម​ទំ​នុក​បំរុង​ការ​សិក្សា​គ្រប់​គ្រាន់។

ហ្វិញ សាង