សាកលវិទ្យា​ល័យ​ត្រាវិញ​ប្រគល់​ជូន​​សញ្ញាត្រ​ដល់​និស្សិត​ជាង​៧០០​រូប​

ថ្ងៃទី៣ មីនា ឆ្នាំ​២០១៨ វិស្វករថ្មី​​និង​អ្នក​បរិញ្ញាបត្រ​ថ្មី​នៃ​ផ្នែក​សុខាភិបាល ច្បាប់ គណនេយ្យនិង​អប់រំមតេយ្យ បាន​អញ្ជើញ​មក​ចូល​រួម​កម្ម​វិធី​បិទវគ្គសិក្សានិងប្រគល់​សញ្ញាបត្រ​នៅ​សាកលវិទ្យា​ល័យ​ត្រា​វិញ។ ស្ថិត​នៅ​ក្នុង​កម្ម​វិធី​ មាន​​អ្នក​ដឹក​នាំ​​នៃ​ក្រុម​ប្រឹក្សាភិបាល នាយក​សាកលវិទ្យា​ល័យ អ្នក​តំណាង​ការិយាល័យ មហាវិទ្យា​ល័យ មជ្ឈមណ្ឌល​​ចំណុះ​សាកលវិទ្យា​ល័យ​ត្រា​វិញ និង​អ្នក​ដឹក​នាំ​នៃ​បណ្តា​អង្គ​ភាព​​ជាដៃគូ​​បាន​សហការ​បណ្តុះ​បណ្តាល​នៅតំបន់​វាលរាប​​ទន្លេ​គឺវ​ឡុង​​ ក៏​អញ្ជើញ​ចូល​រួម​អបអរសាទរ​​ដល់​អ្នក​បរិញ្ញាបត្រ​​ថ្មី​និង​វិស្វករ​ថ្មី។​

Ths Vo Hoang Khai trao bang tot nghiep

លោក​បណ្ឌិត ង្វៀន វ៉ាន់ ង្វៀន នាយកនៃ​វិទ្យាស្ថាន​អភិវឌ្ឍធនធានមនុស្ស​ - សាកលវិទ្យា​ល័យ​ត្រា​វិញ​បាន​អោយ​ដឹង​ថា នេះ​ជា​វគ្គ​បណ្តុះ​បណ្តាល​រៀន​​ផង ធ្វើ​ការ​ផង សិក្សា​តាម​អ៊ីនធឺណិត(e-learning)និង​ពី​ចម្ងាយ។ វគ្គសិក្សា​បាន​រៀប​ចំ​ឡើង​នៅ​បណ្តា​ខេត្ត​ចំណុះ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ សាកលវិទ្យា​ល័យ​ក៏​បាន​សហការ​ជា​មួយ​នឹង​​បណ្តា​អង្គភាព​​​ រៀប​ចំ​ឡើង​វគ្គ​បណ្តុះ​បណ្តាល​​អោយ​បាន​ត្រឹម​ត្រូវ​តាម​បទប្បញ្ញត្តិ​ដែល​កំពុង​អនុវត្ត។ អត្រា​សិក្ខាកាមដែល​បាន​ទទួល​ស្គាល់​បញ្ចប់​ការ​សិក្សា​​ក្នុង​លើក​នេះ​មាន​៨៦,៥% ចំពោះ​ចំនួន​សិក្ខាកាមរួមប្រ​ឡង​បញ្ចប់​ការ​សិក្សា។​​

​វាយ​តម្លៃ​ជា​ទូ​ទៅ​លើ​វគ្គ​សិក្សា​នេះ ​លោក​នាយក​បាន​អោយ​ដឹង​​បន្ថែម​ថា ភាគ​ច្រើន​សិក្ខា​កាមដែល​ចូល​រួម​​ក្នុង​វគ្គ​សិក្សា​នេះ​គឺមន្ត្រីរដ្ឋការ​​ដែល​កំ​ពុង​បំ​ពេញ​​ការ​ងារ​នៅ​​ស្ថាប័ន អង្គ​ភាព សហគ្រាស ទើប​សាកលវិទ្យា​ល័យ​បាន​រៀប​ចំ​ម៉ោង​សិក្សាអោយ​​សម​ស្រប​ជា​មួយ​នឹង​លក្ខខណ្ឌ​របស់​សិក្ខា​កាម។ បណ្តា​សិក្ខា​កាមតែង​អនុវត្ត​​តាម​បទ​ប្បញ្ញត្តិ​របស់​សាកលវិទ្យា​ល័យ ទន្ទឹម​នឹង​នោះ​ ​កម្ម​វិធី​បិទវគ្គ​សិក្សា​នា​ថ្ងៃ​នេះ​បាន​សបញ្ជាក់​អោយ​ឃើញ​​នូវ​​រាល់​ការ​​តស៊ូដើម្បី​​​ឆ្លង​កាត់​ឧប​ស​គ្គ​​​របស់​​​អ្នក​បរិញ្ញាប័ត្រ​ថ្មីនិង​វិស្វករ​ថ្មី។​

យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​​ មក​ដល់​ខែ​មករា ឆ្នាំ​២០១៨ មានបេក្ខសិស្ស​​សរុប ៧២៧រូប​​បាន​បញ្ចប់​ការ​សិក្សា​​ ​ក្នុង​នោះ​​មាន​​ ៦៩៩​រូប​មាន​ការ​ងារ​ធ្វើ​(ចំនួន​៩៦,១៥%)។ ក្រៅ​ពី​នោះ​គឺ​​​សិក្ខា​កាមមាន​ការ​ងារបណ្តោះ​អាសន្ត​ និង​កំពុង​ចូល​រួម​កម្មវិធីសិក្សា​បន្ត​ឡើង​កំ​រិត​ខ្ពស់ថែម​ទៀត​​នៅ​សាកលវិទ្យា​ល័យ។​

Sinh vien du tot nghiep

ង្វៀន ធី ង៉ុក អៀន និស្សិត​មហាវិទ្យា​ល័យ​ផ្នែក​គណ​នេយ្យ បាន​​ចែក​រំ​លេកថា ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីក​រាយ ព្រោះ​ទទួលបាន​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា នេះ​ក៏​ជា​លទ្ធ​ផល​​នៃ​ការ​តស៊ូ​របស់​​និស្សិត​គ្រប់​រូប។ សាកលវិទ្យា​បាន​ដឹង​ឮ​ដោយ​ពាក្យ​​​ស្លោក​​ថា "នាំ​មក​នូវ​ឱកាស​សិក្សា​មាន​គុណ​ភាព​សម្រាប់​សហគមន៍"​ ទន្ទឹម​នឹង​នោះ​សាកលវិទ្យា​ល័យ​តែង​មាន​វគ្គ​សិក្សា កម្ម​វិធី​សិក្សា​គ្រប់​បែប ដើម្បី​សិក្ខា​កាម​មាន​ឱកាស​សិក្សា​ បង្កើន​កម្រិត​វិជ្ជា​នៅ​គ្រប់​វិស័យ ឆ្លើយ​តប​នូវ​តម្រូវ​ការ​សិក្សា​និង​អភិវឌ្ឍ​មុខ​ជំនាញ​សម្រាប់​មនុស្ស​គ្រប់​រូប។​

អ្នក​បរិញ្ញា​បត្រ​ថ្មី ង្វៀន ធី ង៉ុក អៀន បាន​​អោយ​​ដឹង​ថា៖ សិក្សា​នៅ​សាកលវិទ្យា​ល័យ​ត្រា​វិញ យើង​ខ្ញុំ​មិន​ត្រឹម​តែ​ទទួល​បាន​ចំណេះ​ដែល​គ្រូ​បង្រៀន​តាម​អត្ថបទ​សិក្សានិង​​ម៉ោង​អនុវត្ត​ ក្រៅ​ពី​នោះ​ យើង​ខ្ញុំ​​​បាន​សិក្សា​នូវ​បទ​ពិ​សោធន៍​ដ៏​ជ្រាវ​ជ្រៅ​និង​មាន​តម្លៃ​​ក្នុង​ជីវិត​  បណ្តា​បំណិន​​ជំនាញ សម្រាប់​​ជា​ស្ពាន​ដ៏​មាំ​មួន​ដើម្បី​ឈាន​​ទៅ​បំ​ពេញ​ការងារ​តាម​មុខ​ជំនាញ​របស់​ខ្លួន។​​

អញ្ជើ​ញ​ចូល​រួម​ក្នុង​​​វិធី​​និង​​ប្រទាន​សញ្ញាបត្រ​ដល់​និស្សិត លោក វ៉័រ ហ្វាង ខាយ សាកលវិទ្យា​ធិការរង​នៃ​សាកលវិទ្យា​ល័យ​បាន​ជូនពរ​និង​វាយ​តម្លៃ​ខ្ពស់​​ទៅ​លើ​ការ​​តស៊ូ​​​លុះ​ដល់​​សម្រេច​ភារកិច្ច​​របស់​​អ្នក​បរិញ្ញបត្រ​ថ្មី និង​វិស្វករ​ថ្មី​​ក្នុង​រយៈ​ពេល​​កន្លង​។ ​សាកលវិទ្យា​ធិការរង​មាន​សេចក្តី​​​រំភើប​និង​អំណរ​គុណ​ដល់​បណ្តា​អង្គភាព​​ដែល​បាន​សហការ​រៀប​ចំ​ឡើង​វគ្គ​សិក្សា​ដោយ​​​ជោគ​ជ័យ។ ពិសេស​គឺ​អំ​ណរ​គុណ​ដល់​បណ្តា​និស្សិត​ដែល​បាន​ជឿជាក់​ជ្រើស​រើស​​សាកលវិទ្យា​ល័យ​ត្រា​វិញ​ជា​ទី​សិក្សា​ ទី​បង្កើន​កម្រិត​វិជ្ជា​​​និង​អភិវឌ្ឍនមុខ​ជំនាញ។​

អ្នក​ដឹក​នាំ​សាកលវិទ្យា​ល័យ​​រំពឹង​ទុក​ថា​ បណ្តា​និស្សិត​នឹង​ព្យា​យាម​​ អនុវត្ត​នូវ​ចំណេះ​ដែល​បាន​សិក្សា​ចូល​ក្នុង​ភាព​ជាក់​​ស្តែង​​ ក្នុង​ការងារ​អោយ​មានប្រសិទ្ធិភាព សាកលវិទ្យា​ល័យ​តែង​​បើក​ចិត្ត​ទទួលសម្រាប់​​សិក្ខា​កាម​គ្រប់​រូប​វិល​ត្រ​ឡប់​មក​សិក្សា​នូវ​កម្រិត​ខ្ពស់​​ទៅទៀត។​

ដា វី