កិច្ច​ពិភាក្សា​សហប្រតិបត្តិការ​​ជា​មួយ​​​បណ្តាឯកទេស​នៅ​សាកលវិទ្យា​ល័យ​ត្រា​វិញ​

ថ្ងៃទី​០៦ មីនា ឆ្នាំ​២០១៨ លោក ប៊ូយ ស្វឹន សើន ​អ្នក​ឯកទេស​​នៃ​វិស័យ​យន្តសាស្ត្រ -បង្កើត​ថ្មី និង​អ្នក​ស្រី​ ហ្វាង ថាញ់ ហ្យាង អ្នក​ឯកទេស​​​ភាសា ដែល​បាន​បង្រៀន​ជាង​៣០​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក​​ក៏​បាន​អញ្ជើញ​មក​បំ​ពេញ​កិច្ច​ការ​នៅ​សាកលវិទ្យា​ល័យ​ត្រា​វិញ​។

DSC 0889

​ទទួល​ស្វាគមន៍​មានលោក​បណ្ឌិត ង្វៀន តៀន យ៉ុង អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​ព្រម​ទាំង​គ្រូ​បង្រៀន​ដែល​ជា​អ្នក​​តំណាង​បណ្តា​មហា​វិទ្យា​ល័យ៖ មហាវិទ្យា​ល័យ​បច្ចេកទេស – បច្ចេកវិទ្យា​ និង​មហាវិទ្យា​ល័យ​ភាសាបរទេសជាដើម។

ស្ថិត​នៅ​ក្នុង​កិច្ចការ​​សំណេះ​សំណាល​ បណ្តាអ្នក​​ឯកទេស​ក៏​បាន​ចែក​រំឡែក​នូវ​បទ​ពិ​សោធន៍​​របស់​ខ្លួន​ដល់​គ្រូ​បង្រៀន​សាកលវិទ្យា​ល័យ​អំ​ពី​វិស័យ​ដែល​កំពុង​ដំណើរការ។ ក្នុង​នោះ​ លោក ប៊ូយ ស្វឹន សើន ដែល​ជា​អ្នក​មាន​ការពិសោធន៍​ជាង​៤០​ឆ្នាំ​ ក៏​ចែក​រំឡែក​​អំ​ពី​​ខ្លឹម​សារ​លើ​វិស័យ​រចនា​ប្រ​ព័ន្ធ​ប្រតិបត្តិ​ គ្រឿង​ម៉ាស៊ីន​និង​​ផលិត​ឧបករណ៍ពេទ្យ​ បាន​ប្រើ​ប្រាស់​នៅ​គ្លីនិក មន្ទីរ​ពេទ្យ​ និង​អាច​ជំនួយ​ពាណិជ្ជនីយកម្មនូវ​បណ្តា​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​អោយ​មាន​ភាព​ជាក់​ស្តែង​​របស់​សាកលវិទ្យា​ល័យ​ត្រា​វិញ។​

ទន្ទឹម​នឹង​នោះ អ្នក​ស្រី ហ្វាង ថាញ់​ ហ្យាង​ ក៏​បាន​​ពិភាក្សា​​អំ​ពី​ឧបសគ្គ​ដែល​​គ្រូ​បង្រៀន​ភាសា​អង់​គ្លេស​តែង​ជួប​ប្រ​ទះ​​នៅ​វៀត​ណាមដូច​ជា​ ការបញ្ចេញសំឡេងនិងស្តាប់។ អ្នក​ស្រី​ក៏​បាន​​ថ្លែង​ថា នឹង​មាន​ឱកាស​ជំនួយឯកសារ​​​បង្រៀន​ដល់​​គ្រូ​បង្រៀន​នៅ​តាមសាកលវិទ្យា​ល័យ​ និង​​វិទ្យា​ល័យ​។

លោក​បណ្ឌិត ង្វៀន​ តៀន យ៉ុង អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាកលវិទ្យា​ល័យ​ត្រាវិញ​ថ្លែង​អំណរ​គុណ​និង​គាំទ្រ​​​រាល់​មតិ​​ដែល​បាន​លើក​ឡើងនិង​រាល់​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​របស់​អ្នក​​​ឯកទេសទាំងពីរ​រូប​។ លោកបណ្ឌិត​ក៏​មាន​ប្រ​សាសន៍​បន្ថែម​ថា “សាកលវិទ្យា​ល័យ​ត្រា​វិញ​ជា​សាកលវិទ្យា​ល័យ​វ័យក្មេង ដែល​កំពុង​ស្ថិត​នៅ​​និន្នាការ​អភិវឌ្ឍ សាកលវិទ្យា​ល័យ​តែង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សកម្ម​ភាព​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ​អន្តរជាតិ ជាពិសេស​តែងមាន​ការ​សំ​យោគ​ចំ​ណេះ​រវាង​អ្នក​​ឯកទេស​ស្ថិត​នៅ​​គ្រប់​វិស័យ ដើម្បី​ជំរុញ​លើក​បង្កើន​សកម្មភាព​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ទាំង​មូល»។

DSC 0893

ដា វី 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កិច្ច​ពិភាក្សា​សហប្រតិបត្តិការ​​ជា​មួយ​​​បណ្តាឯកទេស​នៅ​សាកលវិទ្យា​ល័យ​ត្រា​វិញ​