អង្គសមាជតំណាង​មន្ត្រីរដ្ឋការនិង​បុគ្គលិក​​ឆ្នាំ​២០១៨

ល្ងាច​ថ្ងៃទី ០៥ មីនា នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​ឡើង​នូវ​អង្គ​សមាជ​តំ​ណាង​មន្ត្រី​រដ្ឋការ​-បុគ្គលិក​ឆ្នាំ​២០១៨។ លោក​បណ្ឌិត សាស្ត្រាចារ្យ ផាម ទៀត​ ខាញ់ លេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​និង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​អញ្ជើញ​ចូល​រួម​និង​ធ្វើ​ជា​អធិបតីភាព​ក្នុង​​អង្គ​ប្រ​ជុំ។

DSC09931

មាន​ប្រ​សាសន៍​បើក​អង្គ​ប្រជុំ​ លោក​បណ្ឌិត​សាស្រាចារ្យ​ ផាម ទៀត​ ខាញ់​ ឱ្យ​ដឹង​ថា៖ ឆ្នាំ ២០១៧ ជា​ឆ្នាំ​ដំ​បូងដែល​សាកលវិទ្យាល័យ​ត្រាវិញ​អនុវត្ត​គម្រោងការណ៍​សាកល្បង​បែប​​ថ្មី​នៃ​យន្តការ​គ្រប់​គ្រង​ដំ​ណើរ​ការ​​សាកលវិទ្យាល័យ​ទាំង​មូល ដើម្បីអនុវត្ត​ល្អ​នូវ​គោល​ការណ៍​នេះ​ គឺ​ក្នុង​តំណាក់​កាល​នីមួយៗ​ត្រូវ​បាន​សហការ​យ៉ាង​ស្អិត​ល្មួត និង​ទន្ទឹម​គ្នា​ដើម្បី​បង្កបង្កើត​ចេញនូវ​​ប្រសិទ្ធផល​ និង​មាន​គុណភាព​សម្រាប់​សង្គម​ជាតិ។ ដោយ​ភារកិច្ច​ជា​អ្នក​គ្រប់​គ្រង​វិស័យ​អប់រំ​ យើង​ទាំង​ឡាយ​បាន​ឆ្លង​កាត់​នូវ​ឧបសគ្គ​ជា​ច្រើន​ឈាន​ទៅ​អនុវត្ត​ជោគ​ជ័យ​រាល់​កិច្ច​ការងារ។ បណ្តា​សមិទ្ធិផល​ទទួល​បាន​ក្នុង​ឆ្នាំ​កន្លង​គឺ​បាន​គូស​បញ្ជាក់​នូវ​ការ​ព្យាយាម​ ខិត​ខំ​របស់​កង​ជួរ​សាស្ត្រាចារ្យ​ មន្ត្រី​ បុគ្គលិក​​ទាំង​ឡាយ​។

នៅឆ្នាំ ២០១៨ គណៈអភិបាល​សាកលវិទ្យាល័យ​ត្រាវិញ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ថ្នាក់​ដឹក​នាំ​នៃ​អង្គ​ភាព​ចំណុះ​នានា​ ធ្វើ​ជា​ប្រ​មុខ​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​គ្រប់​គ្រង ​ជំរើស​និស្សិត ស្រាវជ្រាវ​វិទ្យាសាស្ត្រ បង្កើត​ផលិតផល សេវាកម្ម និង​ប្រាក់​​​ចំណោល​ដើម្បី​ជំ​រុញ​សាកលវិទ្យាល័យ​យើង​បន្ត​អភិវឌ្ឍ​ អន្តរ​ទំ​នាក់​ទំ​នង​ផ្សារ​ភ្ជាប់​អង្គ​ភាព​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ បង្ក​លក្ខណ​ងាយ​ស្រួល​ដល់​និស្សិត​មាន​ឱកាស​ការ​ងារ​ក្រោយ​ពេលបញ្ចប់​ការ​សិក្សា។

DSC09887

នៅ​អង្គ​សមាជ លោក​ត្រឹង វ៉ាន់ ទ្រុង បាន​គូស​បញ្ជាក់​នូវ​លទ្ធផល​​អនុវត្ត​សេចក្តី​សម្រេច​នៃ​អង្គ​សមាជ​ឆ្នាំ​មុន​និង​ដាក់​ចេញ​ផែន​ការណ៍​ថ្មី​នៅ​ឆ្នាំ ២០១៨។

DSC09922

 

ហ្វិញ សាង

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គសមាជតំណាង​មន្ត្រីរដ្ឋការនិង​បុគ្គលិក​​ឆ្នាំ​២០១៨